1 2 3
4 5 6 7

ឆេះគុកនៅកូឡុំប៊ី, មនុស្សស្លាប់ កើនដល់ ១៦នាក់

ប្រភព៖ ដើមអម្ពិល

បូហ្គោតា៖ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា ចំនួនមនុស្សស្លាប់ ដែលបង្កឡើង ដោយភ្លើងឆេះ ពន្ធនាគារនៅទីក្រុង បារ៉ាន់ឃ្វីឡា ភាគខាងជើង ប្រទេស កូឡុំប៊ីនោះ បានកើនឡើងដល់ ១៦នាក់ហើយ។ នេះបើ តាមការបញ្ជាក់ ពីអាជ្ញាធរប្រចាំតំបន់ កើតហេតុកាលពីថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថាពន្ធនាគារ ខាងលើ ដែលមានឈ្មោះថា មូឌែឡូ បានឆាបឆេះតាំងពីថ្ងៃទី២៧ ខែមករា មកម្ល៉េះ នៅ ពេលដែលទណ្ឌិតមួយចំនួនបានដុតពូក បន្ទាប់មកក៏មាននូវការឈ្លោះ ប្រកែកគ្នាកើតឡើង រវាងក្រុម បងធំ នៅទីនោះ ទើបក្រោយមកទៀតឆ្មាំគុកបានចេញមក អន្តរាគមន៍ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នឹងពន្លត់អគ្គីភ័យបានសម្រេច។

សម្រាប់តំណាក់ កាលដំបូងមានមនុស្ស ១៤នាក់ប៉ុណ្ណោះបានស្លាប់ ដែលសុទ្ធសឹងជាអ្នក ទោស ហើយ អ្នកទោសមួយចំនួនទៀត បានទទួលរងរបួស និង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំពោះអ្នកទោស ពីរនាក់ដែលបានស្លាប់នៅថ្ងៃព្រហស្បតិ៍ នោះក៏ព្រោះតែសភាពរបួសរបស់ ពួកគេធ្ងន់ធ្ងរខ្លាំង គឺរាងកាយ ពួកគេជាង ៤០% ទៅហើយត្រូវបានភ្លើងឆេះ។

រហូតមកដល់ពេលនេះ អ្នកទោស ១៥នាក់ផ្សេងទៀតនៅតែកំពុងសម្រាកព្យាបាលរបួស នៅ មន្ទីរពេទ្យ នៅឡើយ ហើយសន្តិសុខក្នុងពន្ធនាគារ ក៏ត្រូវគេរឹតបន្តឹងជាងមុខដែរ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS