1 2 3
4 5 6 7

មេធាវី​យាយ​ក្រពើ​ស្នើ​សុំ​ឧទ្ធរណ៍​កំណត់​កាល​បរិច្ឆេទ​កូន​ក្តី​ជា​លើក​ទី៤

ប្រភព៖ postkhmer

daugter

កូនស្រីយាយក្រពើ និង ឯកសារដីរបស់គាត់ចំនួន២ឡាំង មានទម្ងនើជិត ៦០
គីឡូក្រាម
មកដាក់ជូនរដ្ឋសភា។

ភ្នំពេញៈ លោក ​អ៊ីវ ប៉ូ​លី មេធាវី​ការពារ​ក្តី​របស់​អ្នកស្រី​ឧកញ៉ា ឈិន សុគន្ឋា​រី ហៅ​យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឡា​យី​ម៉ិច​ហូល​ឌីង​គ្រុប (LAYIMEX HOLDINGS GROUP) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​ទៀត ជូន​ទៅ​ប្រធាន​សាលា​ឧទ្ធរណ៍ ស្នើ​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍កំណត់​កាល​បរិច្ឆេទ​សវនាការ​សម្រាប់​សំណុំ​រឿង​ ព្រហ្ម​ទណ្ឌ​លេខ ៨០ ចុះ​ថ្ងៃទី ២២ ខែ​មករា ២០១៣ របស់​ឧទ្ធរណ៍ (ឈិន សុគន្ធា​រី និង កែប ជុតិមា) បន្ទាប់​ពី​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​កូន​ក្តី​នេះ​ត្រូវ​បាន​​ពន្យា​ កាល​ពី​ ដើម​ខែ​វិច្ឆិកា ២០១៣ កន្លង​ទៅ​នេះ ដោយ​គ្មាន​កាល​កំណត់​នោះ។

នៅក្នុង​លិខិត​ផ្ញើរ​ជូន​ទៅ ប្រធាន​សាលា​ឧទ្ធរណ៍​ចុះ​កាល​​បរិច្ឆេទ​ទទួល​ដោយ​សាលា​ឧទ្ធរណ៍ ថ្ងៃ​ទី ២៩ ខែ មករា ២០១៤ ដែល​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ច្បាប់​ចម្លង​១ ច្បាប់ នៅថ្ងៃ អង្គារ៍ ទី ៤ ខែ កុម្ភៈ ២០១៤នេះ ​លោក​មេធាវី អ៊ីវ ប៉ូ​លី បាន​សរសេរ​ថា៖​«ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​ថាៈ ឈ្មោះ ឈិន សុគន្ធា​រី ដែល​ជា​ជន​ជាប់​ចោទ​នៃ​សំណុំ​រឿង​នេះ បាន​ប្តឹង​ឧទ្ធរណ៍​នឹង​សាល​ក្រម​ព្រហ្មទណ្ឌ​របស់​សាលា​ដំបូង​រាជធានី ដែល​បាន​សម្រេច​ឲ្យ​លោក​ស្រី ជាប់​ពន្ធនាគារ​ចំនួន ០៤ ឆ្នាំ ០៦ ខែ និង​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ទៀត​ពី​បទ​ប៉ះ​ពាល់​កម្មសិទិ្ធ​​សាធារណៈ តាម​មាត្រា ២៥៩ នៃ​ច្បាប់​ភូមិបាល និង​បន្ត​អានុភាព​នៃ​ដីកា​ចាប់​​ខ្លួន​ដោយ​គ្មាន​មូល​ដ្ឋាន​តាមផ្លូវ​ច្បាប់ ​ នោះ​ទេ។

លិខិត​របស់លោក​មេធាវី អ៊ីវ ប៉ូ​លី៖

t1 t2

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS