1 2 3
4 5 6 7

មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​និង​បក្ស​ប្រឆាំង​ចូល​ជួប​ជន​២៣​នាក់

ប្រភព៖ postkhmer

កំពង់ចាមៈ តាមការគ្រោងទុក និង បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​សាលា​ដំបូង​រាជធានី ភ្នំពេញ​អំពី​ការ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​សមាជិក​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង ២៣នាក់ នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត កំពង់ចាម ក៏​ដោយ ក៏​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ បានទៅដល់ទីនោះ នៅ​​ព្រឹក​ថ្ងៃ ទី៤ កុម្ភៈនេះ​ដើម្បី​សួរ​សុខ​ទុក្ខ​អ្នក​​ជាប់​ឃុំ។

យ៉ាងណាក៏ដោយ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក​នាំ​តំណាង​រាស្ត្រ រួម​ជាមួយ​នឹង​ក្រុម​ គ្រួសារ​អ្នក​ជាប់​ឃុំ​ មិន​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នៅ​ទី​នោះ អនុញ្ញាត​ឲ្យ​ចូល​ជួប​ឡើយ ប៉ុន្តែ​គ្រាន់​តែ​អនុញ្ញាត​ឲ្យ តែ​ឥវ៉ាន់​យក​ឲ្យ​ពួកគេ​តែ​ប៉ុណ្ណោះ។

អ្នក​ទាំង ២៣ នាក់ ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ត្រពាំង​ផ្លុង នោះ មាន​លោក វន់ ពៅ ប្រធាន​សមាគម IDEA លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ លោក ចាន់ ពុទ្ធិស័ក្ត តំណាង​សហគមន៍ បឹងកក់ និង​កម្មករ​ចំនួន ២០ នាក់​ទៀត ដែល​ពួក​គាត់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ ទី២ និង ទី៣ ខែ មករា នៅ​ពេល​ដែល​ពួកគាត់​ចូល​រួម​តវ៉ា ជាមួយ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ ក្នុង​មួយ​ខែ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ យ៉ាកជីង និង​នៅ​មុខ​សួន ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វ៉េង​ស្រេង។

ពួកគេ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

photo39

មន្ត្រីបក្សប្រឆាំង សាច់ញាតិ​ជន​ជាប់ឃុំ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​
ឈរ​នៅ​ក្រៅ​របង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ រូបថត ហេង ជីវ័ន
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS