1 2 3
4 5 6 7

រត់ការឱ្យគេ យកកូនទៅរៀន នៅ អាល្លឺម៉ង់ ចុងក្រោយ បោកប្រាស់ និងស៊ីដាច់ លុយជិត២ម៉ឺនដុល្លារ

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ ៖ ជនឆបោកម្នាក់ ដែលមាន តួនាទីជាមន្ដ្រីយោធា នៅក្រសួងការពារជាតិ បានប្រើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ ២នាក់ ប្ដី-ប្រពន្ធអស់ជិត ២ម៉ឺន ដុល្លារ (១៩០០០ដុល្លារ)ពីបទ រត់ការនាំ កូន ២នាក់ របស់ជនរងគ្រោះ ឱ្យទៅរៀន នៅអាល្លឺម៉ង់ ប៉ុន្ដែ ទីបំផុតលុយក៏ស៊ីដាច់ ហើយផ្ដល់ទិដ្ឋាការក្លែងក្លាយ ដល់ជនរង គ្រោះ ប៊ិះត្រូវជាប់ខ្នោះពីសំណាក់សមត្ថកិច្ច ទៀតផង នៅពេលត្រៀមចាកចេញទៅ ប្រទេសអាល្លឺម៉ង់នោះ ។

ជនរងគ្រោះជាប្ដី ដែលសូមមិនបញ្ចេញ ឈ្មោះ បាននិយាយថា ជនឆបោកប្រាក់ របស់លោកអស់ជិត ២ម៉ឺនដុល្លារជាថ្នូររត់ ការកូនទៅរៀននៅប្រទេសអាល្លឺម៉ង់ខាង លើនេះ មានឈ្មោះ លឹម លីសេង ហៅទី រស់នៅក្នុងបុរីកូម៉ែល១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយមានតួនាទីជាមន្ដ្រីយោធា ទៀត ផង ។

ជនរងគ្រោះបានរៀបរាប់ទៀតថា ដោយសារតែរូបគាត់ និងជនឆបោក លឹម លីសេង ហៅទី ជាមនុស្សស្គាល់គ្នា ហើយបុគ្គលរូបនេះ ធ្លាប់បានរត់ការ កូនរបស់គេ ទៅរៀននៅប្រទេសក្រៅបានទៀតផងនោះ ទើបរូបគាត់ និងប្រពន្ធបានសម្រេចពឹងពាក់បុគ្គលរូបនេះឱ្យជួយរត់ការកូនប្រុស-ស្រី២ នាក់ ទៅរៀននៅ អាល្លឺម៉ង់ ។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ ជនរងគ្រោះជាប្ដី និងប្រពន្ធបានទៅពិភាក្សានៅផ្ទះជន ឆបោក លឹម លីសេង  ស្ថិតនៅបុរីកូម៉ែល១ ខាងជើងអង់តែនទូរ ទស្សន៍ទួលគោក ដោយបានព្រមព្រៀង គ្នាក្នុងតម្លៃ ២១៤០០ដុល្លារ ។ មុនពេលរត់ការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ លឹម លីសេង ហៅ ទី បានស្នើឱ្យជនរង គ្រោះបង់ ប្រាក់ជាមុន ចំនួន ១៥០០ដុល្លារ រួចហើយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ ដដែល លឹម លីសេង ត្រូវការលុយបន្ថែម ៥០០០ ដុល្លារទៀត សម្រាប់កក់ សំបុត្រយន្ដហោះ កក់សណ្ឋា គារ និងកក់ធានារ៉ាប់រងដើម្បី ឡើងទៅដល់បាងកក យកទិដ្ឋាការ ។

ជន រងគ្រោះបន្ដថា លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ លឹម លីសេង ហៅ ទី បាន ប្រាប់គាត់ថា មកពីបាងកកវិញហើយ ទិដ្ឋាការ ទទួលបាន ហើយ គឺទិដ្ឋាការឈិងហ្គែន ប្រទេសប៊ែលហ្សិក ដោយគាត់ត្រូវការលុយ បន្ថែម ចំនួន ១១០០០ដុល្លារ ដោយប្រគល់លុយនៅម្ដុំផ្លូវភ្លោះអូរឫស្សី ខណ្ឌ ៧មករា។

លុះដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១១ លឹម លី សេង បានប្រាប់ថា យកលុយមកគ្រប់ ចំនួនមកហើយយកលិខិតឆ្លងដែន (ប៉ាស្ព័រ) សំបុត្រយន្ដហោះ សំបុត្រធានារ៉ាប់រងរៀប ចំទិញឥវ៉ាន់ឡើងយន្ដហោះ។ ពេលនោះជនរងគ្រោះ បានខំប្រមូលលុយគ្រប់ច្រក ល្ហកឱ្យឈ្មោះ លឹម លីសេង បានចំនួន ១៥០០ ដុល្លារបន្ថែមទៀត ហើយនៅសល់ ២៤០០ ដុល្លារ នឹង ប្រគល់តាមក្រោយ ។

បើតាមជនរងគ្រោះ ពេលដែលរៀបចំ ឡើងយន្ដហោះ នៅវេលាម៉ោង ៦ និង៣០ នាទីព្រឹក ថ្ងៃទី០៨ ខែ តុលា ឆ្នាំ២០១១ រូប គាត់ និងកូនពីរនាក់ទៀត បានធ្វើ ដំណើរទៅ ព្រលានយន្ដហោះ ដើម្បីបំពេញបែបបទ តាមជើងយន្ដហោះអ៊ែរហ្វ្រង់ប្រទេសបារាំង ជើងយន្ដហោះលេខ AF273 ភ្នំពេញ-ប៉ារីស ប៉ុន្ដែ នៅពេលបំពេញ បែបបទស្រាប់តែបុគ្គ លិកនៅព្រលានយន្ដហោះប្រាប់ថា ទិដ្ឋាការ នេះក្លែងក្លាយ ទើបទាក់ទងទៅ ឈ្មោះ លឹម លីសេង ។

នៅពេលដែលជនរង គ្រោះទាក់ទង សួរនាំតាមទូរស័ព្ទ ទៅឈ្មោះ លឹម លីសេង ដែលជាអ្នករត់ការធ្វើទិដ្ឋាការនោះ ស្រាប់តែគាត់និយាយថា ដោះស្រាយជា មួយសមត្ថកិច្ច និងមន្ដ្រីនៅ ព្រលានយន្ដ ហោះ សិនទៅ ចាំចេញមកក្រៅវិញនិយាយគ្នា ។

ក្រោយពីជនរងគ្រោះដោះស្រាយជាមួយ សមត្ថកិច្ច និងបុគ្គលិកនៅព្រលានយន្ដ ហោះរហូតដល់ចប់ជាស្ថាពរ ដោយពុំមានការឃាត់ខ្លួន ឬយក ទោសអូសដំណើរនោះ ជនរងគ្រោះបានទូរស័ព្ទទាក់ទងទៅឈ្មោះ លឹម លីសេង ប៉ុន្ដែ ត្រូវបាន លឹម លី សេង ប្រាប់តាមទូរស័ព្ទថា គឺជាទិដ្ឋាការពិតប្រាកដ មិនមែនក្លែងក្លាយនោះទេ ។

លុះ២ថ្ងៃក្រោយមក ជនរងគ្រោះបាន ព្យាយាមសួរនាំរឿងនេះ ពីឈ្មោះ លឹម លី សេង និងដឹងថា ច្បាស់ ជាចាញ់បោកហើយ នោះ ទើបទូរស័ព្ទទារលុយ ១ម៉ឺនដុល្លារ មុន ប៉ុន្ដែ បុគ្គលរូបនេះមិនព្រមឱ្យថែមទាំង ឆ្លើយដោះសារម្ដងអីចេះ ម្ដងអីចុះ ដោយ អះអាងថា គាត់ចាញ់បោកបុគ្គលម្នាក់ទៀត ឈ្មោះ ជាម សុផា ណា ។

ចំពោះការ ឆ្លើយ ដោះសារ របស់ លឹម លីសេង ជនរងគ្រោះ មិនទទួលយកនោះឡើយ គឺទារលុយ តែពី ឈ្មោះ លឹម លីសេង នេះទេ ដោយសារតែ មានឯកសារត្រឹមត្រូវ ពេលប្រគល់ និង ទទួលលុយ ។

ដោយសារតែការព្យាយាម ជាង ១ឆ្នាំ អត់ទទួលបានលទ្ធផលព្រមទាំង គេចវេសជារៀងរហូត ជនរងគ្រោះ បានដាក់ ពាក្យបណ្ដឹងទៅកាន់តំណាងអយ្យការ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅ ប៉ុន្ដែ រហូតមកដល់ពេលនេះ ពុំទាន់មានការកោះអញ្ជើញ និងតាម ចាប់ខ្លួន បុគ្គល លឹម លីសេង បាននៅឡើយទេ ។

ឪដោយសារតែគ្មានសង្ឃឹម តាមផ្លូវតុលា ការ និងសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហានេះ ជនរងគ្រោះដែល ខាតបង់លុយអស់ រាប់ពាន់ដុល្លារ សូមអំពាវនាវដល់ ប្រជាពល រដ្ឋទាំងឡាយ បើស្គាល់បុគ្គលរូបនេះសូមកុំ ពឹងពាក់ និងធ្វើការរកស៊ីជាមួយនោះថ្ងៃ ក្រោយច្បាស់ជារលាយហិនហោចជាក់ជាមិនខាន ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS