1 2 3
4 5 6 7

ចាប់ខ្លួន មន្ដ្រីយោធា និងបក្ខពួក ពីបទ ចែកចាយថ្នាំញៀន

ប្រភព៖ ដើមអ​ម្ពិល

ភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ និងបក្ខពួក ម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែន សុខចាប់ខ្លួន កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទ រក្សាទុក និងចែកចាយថ្នាំ ញៀន ស្ថិតនៅចំណុចផ្លូវលេខ ២០០៤ ភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា មន្ដ្រីយោធារូបនេះមានឈ្មោះ គឹម ហេង អាយុ ២៩ឆ្នាំ ស្នាក់នៅក្នុងបន្ទាយ របស់ខ្លួន និងទី២ ឈ្មោះ សិទ្ធ ណាវីគ័រ អាយុ ៣៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ លេខ ៨ដេ ក្រុម៧ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បើតាមសមត្ថកិច្ចក្រោយ ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ សមត្ថ កិច្ចបានរឹបអូសរថយន្ដ ១គ្រឿង ម៉ាកមែក សឺដែស ស៊េរីឆ្នាំ ៨៦ ពណ៌ខ្មៅ ពាក់ស្លាក លេខ គ ៣៤២២ ភព ២ និងដកហូតក្រាម ពណ៌សថ្លា ១កញ្ចប់តូច ។ មុនពេលកើត ហេតុ កម្លាំងនគរបាលខណ្ឌសែនសុខដែល ប្រចាំគោលដៅ ផ្លូវលេខ ២០០៤ ស្រាប់តែ ឃើញរថយន្ដមែកសឺដែសខាងលើបើកយ៉ាងលឿន ដូច្នេះដោយមានការសង្ស័យក៏ កាក់រថយន្ដដើម្បីត្រួតពិនិត្យ ក៏ឃើញថ្នាំ ក្រាមពណ៌សថ្លា ហើយឃាត់ខ្លួនពួកគេទាំង ពីរនាក់តែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដទៀត ។ យ៉ាងណាក៏ដោយ មន្ដ្រីយោធារូបនេះ បានបដិសេធថា ថ្នាំញៀនដែលសមត្ថកិច្ចរក ឃើញ នៅក្នុងរថយន្ដនោះ មិនមែនជារបស់ខ្លួននោះទេ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS