1 2 3
4 5 6 7

អតីត​មេ​ក្លោង​ជួញ​ដូរ​គ្រឿង​ញៀន ត្រូវ​បាន​ដោះ​លែង​ដោយ​អាថ៌កំបាំង

ប្រភព៖ postkhmer

ភ្នំពេញៈ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ បាន​ឲ្យ​ដឹង​ថា៖ អតីត​មេក្លោង ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន សញ្ជាតិ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ ពន្ធនាគារ​រយៈពេល​ជាង​១០ឆ្នាំ​ពី​បទ​«ជួញ​ដូរ​គ្រឿង​ញៀន» កាល​ពី​៤​ឆ្នាំ​មុន​នោះ ឥឡូវ​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​អាថ៌កំបាំង​បំផុត បន្ទាប់​ពី​ជាប់​ពន្ធនាគារ នៅ​គុក ព្រៃ​ស មិន​ទាន់​បាន​ ២​ភាគ​៣ ផង​នោះ និង​បាន​លូច​ទៅ​សែន​ព្រេន ជាមួយ​កូន​ស្រី របស់​លោក ហ៊ុន សាន បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​មុន​ចូល​ឆ្នាំ​ចិន កន្លង​ទៅ​ថ្មីៗ​នេះ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ អ្នក​ដែល​បាន​ដឹង​ឮ ពី​ប្រវត្តិ​សាវតារ​របស់​អតីត មេក្លោង​ជួញដូរ​គ្រឿងញៀន​សញ្ជាតិ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ រូប​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក ថ្ងៃ អង្គារ៍ ទី ៤ ខែ កុម្ភៈ ២០១៤​នេះ​ថា៖ អតីត​មេក្លោង​ជួញដូរ​គ្រឿងញៀន​រូប​នេះ មាន​ឈ្មោះ ថៃ ទី​នី ភេទ​ប្រុស អាយុ​ជិត ៤០​ឆ្នាំ មាន​ប្រពន្ធ​និង កូន​ចំនួន​ ៣នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី និង​ត្រូវ​បាន​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​របស់ ​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល នៃ​ប្រទេស​អូស្ត្រាលី​ចាប់​ខ្លួន កាល​ពី​៤​ឆ្នាំ​មុន​នៅ​ក្នុង​សណ្ឋាគារ​សង់​អាលីហ្សេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង ១ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន ទៅ​ប្រទេស​អូស្ត្រាលី ហើយ​នៅក្នុង​សំណុំ​រឿង​នេះ ឈ្មោះ ថៃ ទី​នី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​ដាក់​ពន្ធន​គារ រយៈពេល​ជាង ១០ ឆ្នាំ និង​ត្រូវ​ផាក​ពិន័យ​ជាច្រើន​លាន​រៀល​ទៀត ។

មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនោះ បាន​បន្តថាៈ ប៉ុន្តែ​ការអនុវត្តន៍​ទោស ជាប់​ពន្ធនាគារ​មិន​ទាន់​បាន​២ ភាគ​៣​ផង ឈ្មោះ ថៃ ទី​នី ត្រូវបាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស ដោយ​អាថ៌កំបាំង​បំផុត កាល​ពី​ដើម​ខែ មករា ២០១៤ កន្លង​ទៅ​នេះ ហើយ​កាល​ពី​មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម​ថ្មីៗ​នេះ ឈ្មោះ ថៃ ទី​នី បាន​លួច​ទៅ​សែន​ព្រែ​ន ជាមួយ​នារី​ម្នាក់​ឈ្មោះ​«ស្រី​ក្អិត» ដែល​ត្រូវ​ជា​កូន​ស្រី បង្កើត​របស់​លោក​ហ៊ុន សាន និង​ត្រូវ​ជា​ក្មួយ​ស្រី របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាៈ «រឿង​នេះ តើ​នរណា​ជា​អ្នក​រត់ការ ក្នុង​ការ​ដោះ​លែង ឈ្មោះ ថៃ ទី​នី ពី​ពន្ធនាគារ​ព្រៃ​ស? ការ​ដោះ​លែង​ទណ្ឌិត​ណា​ម្នាក់ ដែល​មិនទាន់​ជាប់​ទោស​ក្នុង​ពន្ធនាគារ ២ ភាគ៣នោះ គឺ ការ​ជា​រំលោភច្បាប់​ទាំងស្រុង។ ករណី​នេះ​ពិត​ជា​ពាក់​ព័ន្ធ​នឹង​រឿង​ពុក​រលួយ និង​មាន​ការ​ឃុប​ឃិត​គ្នា​ពី សំណាក់​មន្ត្រី​តុលា​ការ​ដែល​ពាក់ព័ន្ធ​និង​មន្ត្រី​នគរបាល​ពន្ធនាគារ​ជា​ មិន​ខាន​ឡើយ»។

2

ឈ្មោះ ថៃ ទី​នី និង ជាមួយ​កូន​ស្រី របស់​លោក ហ៊ុន សាន និង លោក
ហ៊ុន សាន បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​បាន​បន្ថែមថាៈ«ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​ចំពោះ ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស សម្រាប់​ទណ្ឌិត ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ នៅ​ក្នុង​ពន្ធនាគារ នៅ​ទូទាំង​ប្រទេស​និង ដើម្បី​បំបាត់​វប្បធម៌ ពុករលួយ​នៅ​កម្ពុជា​នេះ ខ្ញុំ​សូម​ជំរុញ ឲ្យ​អាជ្ញា​ធម៌​ពាក់​ពិន ជា​ពិសេស អង្គភាព​ប្រឆាំង​អំពើ​ពុក សូម​ធ្វើការ​ស៊ើប​អង្គេត ចំពោះ​ការ​ដោះ​លែង​អតីត​មេក្លោង​ជួញ​ដូរ​គ្រឿង​រូប​នេះ ពី​មន្ទីរ​ពន្ធនាគារ»។

លោក​មេធាវី សុក សំអឿន ប្រធាន អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖ យោង​តាម​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ការ​ដោះ​លែង ឬ​លើក​លែង​ទោស​ទណ្ឌិត​ណា​ម្នាក់ ពី​ពន្ធនា​គារ ត្រូវ​បាន​ធ្វើ​ឡើយ ដោយ​ព្រះមហាក្សត្រ តាម​សំណើរ​របស់​រដ្ឋមន្ត្រី យុត្តិធម៌ បន្ទាប់​ពី​ទណ្ឌិត​រូប​នោះ បាន​បំពេញ​ទោស ចំនូ​ន២ ភាគ៣ នៃ ទោស​សរុប នោះ​ក្នុង​ពន្ធនាគារ​រួចរាល់​ហើយ។ ករណី​មួយទៀត ទណ្ឌិត ណា​ម្នាក់​ត្រូវបាន ដោះលែង ពី​ពន្ធនាគារ​នោះ បន្ទាប់ពី​ទណ្ឌិត​រូបនោះ បាន​ជាប់ ឬ បំពេញ​ទោស​នៅក្នុង​ពន្ធនាគារ តាម​អំណាច​សាលក្រម នៃ តុលាការ​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ។

លោក​បាន​បន្ថែមថា៖ ការដោះលែង​ទណ្ឌិត ដែល​មិនទាន់​ជាប់ទោស បាន​ចំនួន២ ភាគ៣ គឺ ជាការ​ខុសច្បាប់។

លោក​មេធាវី សុក សំអឿន បាន​មានប្រសាសន៍ថាៈ«ក៏ប៉ុន្តែ ចំពោះ​ករណីនេះ ប្រសិនបើ​គាត់ ត្រូវបាន​សាលា​ឧ​ទ្ទ​រណ៍ ឬ តុលាការ​កំពូល បានសម្រេច​លើក​ការចោទប្រកាន់​រូបគាត់​នោះ  នោះ គាត់​ទទួលបាន​សេរីភាព​វិញ​ហើយ និង មាន​សិ​ទិ្ធ​សេរីភាព ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ»។

ឈ្មោះ ថៃ ទី​នី និង មេធាវី​ការពារ​ក្តី មិនអាច​ទាក់ទង ដើម្បី​សុំ​ការបំភ្លឺ​បាន​ឡើយ ចំពោះ សំណុំរឿង​ខាង​លើ​នេះ កាល​ពី​ថ្ងៃ អង្គា​រ៍ ទី ៤ ខែ កុម្ភៈ ២០១។ ចំណែកឯ លោក​ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង លោក​ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល ក៏​មិនអាច​ទាក់ទង ដើម្បី​សុំ​ការអត្ថាធិប្បាយ​បានដែរ៕

photo-1
ឈ្មោះ ថៃ ទី​នី និង ជាមួយ​កូន​ស្រី របស់​លោក ហ៊ុន សាន បង​ប្រុស​
បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS