1 2 3
4 5 6 7

ចង់សើច! មក​លោត​ទឹក​សម្លាប់​ខ្លួន តែខ្លាច​គ្រាប់​កាំភ្លើង​ប៉ូលិស (Video Inside)

ប្រភព៖ lookingtoday

ភ្នំពេញ៖ ពិតជាគួរឲ្យអស់សំណើចណាស់ នៅដែលស្ត្រីម្នាក់ប៉ុនបង់ ចង់លោតទឹកសម្លាប់ខ្លួន ប៉ុន្តែនៅពេលដែលប៉ូលិស គំរាមបាញ់សម្លាប់ ប្រសិនបើនាងហ៊ានលោតទឹក ស្រាប់តែនាងនៅស្ងៀម មិនហ៊ានលោតទៅវិញ។

ខ្សែវីដេអូមួយដែលត្រូវបានគេបង្ហោះលើគេហទំព័រ Facebook បានបង្ហាញនូវសកម្មភាព បែបកម្សត់ អមដោយភាពកំប្លែងមួយ ដែលស្ត្រីម្នាក់មិនដឹងខូចចិត្តរឿងអ្វីនោះទេ ស្រាប់តែប៉ុនបង់រត់ចូលរថយន្ត តែត្រូវបានប៉ូលិសចាប់ដៃជាប់ ហើយនៅពេលដែល ប៉ូលិសលែងដៃ ស្រ្តីម្នាក់នោះក៏បានរត់ប្រុងនឹងលោតទឹកពីលើស្ពាន សម្លាប់ខ្លួនទៀត។ ប៉ុន្តែស្របពេលដែលនាងបម្រុងនឹងលោតនោះ ប៉ូលិសបានដកកាំភ្លើងគំរាមបាញ់ ប្រសិនបើនាងហ៊ានលោត ស្រាប់តែនាងដកចិត្តលែងហ៊ានលោតតែម្តង។

ខ្សែវីដេអូនេះ យើងមិនដឹងថាជាការសម្តែងខ្សែភាពយន្ត ឬក៏យ៉ាងណានោះទេ ប៉ុន្តែវាមានលក្ខណៈប្លែក ទើប LookingTODAY ចង់ចែករំលែកឲ្យទស្សនិកជន បានទស្សនាកម្សាន្ត៕

1

https://www.youtube.com/watch?v=Z6AUaXPPVUw
© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS