1 2 3
4 5 6 7

បាតុករ​ថៃ​នៅតែ​រឹងទទឹង ខណៈ​ដែល​អាមេរិក​ព្រមាន​ប្រឆាំង​និង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា

T-02-04-14-h-full

ប្រភព៖ កម្ពុជាថ្មី

ភ្នំពេញ ៖ អាមេរិក​កាលពី​ថ្ងៃ​ច័ន្ទ ទី​៣ ខែកុម្ភៈ បាន​ព្រមាន​ប្រឆាំង​និង​ទង្វើ​ទាំងឡាយ ដើម្បី​ចាប់ផ្តើម​ធ្វើ​រដ្ឋប្រហារ​យោធា នៅ​ប្រទេស​ថៃ ខណៈ​ដែល​បាតុករ​ប្រឆាំង​រដ្ឋាភិបាល បាន​សន្យា ដើម្បី​សង្កត់​ទៅមុខ ជា​មួយ​នឹង​ការ​ប្រយុទ្ធ​របស់​ពួកគេ បន្ទាប់ពី​ការ​ឆារ​ឆៅ​រំខាន ការបោះឆ្នោត​កាលពី​ចុង​សប្ដាហ៍​នោះ​មក។

ជា ​មួយ​និង​ការបំពាន​ប្រឆាំង​របស់​បាតុករ​ដើម្បី​បន្ត​ការ​ធ្វើ​បាតុកម្ម​នៅ​ តាម​ដងផ្លូវ​រាប់​សប្ដាហ៍​ដ៏​វែង​ទៀត​សំដៅ​បណ្ដេញ​លោកស្រី​នាយករដ្ឋមន្ត្រី​ យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​នោះ អាមេរិក​បាន​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​ថា ភាព​តានតឹង​ខាង​នយោបាយ បាន​នឹង​កំពុងតែ​ប្រឆាំង​ប្រជាធិបតេយ្យ នៅក្នុង​ព្រះរាជាណាចក្រ ដែល​មាន​ការបែងចែក​គ្នា​នេះ។

ការបោះឆ្នោត ​ដែល​ញាំញី​ដោយ​បាតុកម្ម​នៅ​ថៃ​នេះ បាន​បង្ហាញ​នូវ​ដំណាក់កាល​ថ្មី​មួយ នៃ​ភាព មិន​ច្បាស់លាស់​ខាង​នយោបាយ ដែល​ពួក​អ្នកជំនាញការ​បាន​និយាយ​ថា នឹង​ទុក​ឲ្យ​រដ្ឋាភិបាល​ដែល​ចោម​ព័ទ្ធ ដោយ​បញ្ហា​របស់​លោកស្រី​យី​ង​ឡាក់ ងាយ​ទទួលរង​កាន់​តែ​ខ្លាំង​ឡើង នូវ​ការធ្វើអន្តរាគមន៍​ពី​តុលាការ ឬ ក៏​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា។

អ្នកនាំពាក្យ ​របស់​ក្រសួងការបរទេស​អាមេរិក លោកស្រី​ចេ​ន ផ្សា​គី បាន​និយាយ បន្ទាប់ពី​បាតុករ​ប្រឆាំង បាន​ឆាឆៅ​រំខាន​ការបោះឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​រាប់ពាន់​កាលពី​ថ្ងៃអាទិត្យ​នោះ​មក​ថា «​យើង​ប្រាកដជា មិន​ចង់​ឃើញ​រដ្ឋប្រហារ ឬ ក៏​អំពើ​ហិង្សា​នោះ​ទេ» ។ លោកស្រី​ផ្សា​គី បាន​បន្ថែម​ថា «​យើង ​កំពុង​និយាយ​ផ្ទាល់​ចំពោះ​ភាគី​ទាំងអស់​នៅក្នុង​សង្គម​ថៃ ដើម្បី​ធ្វើ​ឲ្យ​ច្បាស់​អំពី​សារសំខាន់ នៃ​ការប្រើប្រាស់​មធ្យោបាយ​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ ដើម្បី​ដោះស្រាយ ការ​ខ្វែងគំនិត​គ្នា ខាង​នយោបាយ​»។

ពួក ​ប្រឆាំង​លោកស្រី​នាយករដ្ឋមន្ត្រី​បាន​និយាយ​ថា លោកស្រី​គ្រាន់តែ​ជា អាយ៉ង​ម្នាក់ របស់​លោក​ថាក់​ស៊ីន បងប្រុស​របស់​លោក​ស្រី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​រដ្ឋប្រហារ​នៅក្នុង​ ឆ្នាំ​២០០៦ និង​កំពុង​រស់នៅ​ទីក្រុង ឌូ​យ​បែ ដើម្បី​ជៀសវាង​ពី​ការ​ជាប់​ពន្ធនាគារ ពី​ទោស​ពុករលួយ។ បាតុករ​រាប់​រយ​នាក់ បាន​ចាប់ផ្តើម​ធ្វើបាតុកម្ម​ដើរ​នៅក្នុង​រាជធានី​បាងកក កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ប្រមូល​ការ​គាំទ្រ​និង​មូលនិធិ សម្រាប់​យុទ្ធនាការ ៣​ខែ របស់​ពួកគេ ដើម្បី​ទម្លាក់​រដ្ឋាភិបាល។ បាតុករ​ចង់​ឲ្យ​លោកស្រី​យី​ង​ឡាក់ លាលែង​ពីមុខ​ដំណែង និង​បើកផ្លូវ​សម្រាប់​ក្រុមប្រឹក្សា​ប្រជាជន​មួយ​ដែល​មិន​មាន​ការបោះឆ្នោត​ ដើម្បី​ត្រួតត្រា​ការកែទម្រង់​និង​ដោះស្រាយ អំពើពុករលួយ​និង​ការចោទប្រកាន់​អំពី​ការទិញ​សន្លឹកឆ្នោត។

ដោយ ​ពុំ​មាន​តួលេខ​ជា​ផ្លូវការ ចំពោះ​អ្នកចូលរួម​បោះឆ្នោត ភាគី​ទាំង​ពីរ​បាន​អះអាង រៀងៗ​ខ្លួន អំពី​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ដែល​បាន​ប្រព្រឹត្តទៅ​ប្រាកដ​ហើយដោយ​ សន្តិភាព បន្ទាប់ពី​ការ​បាញ់​កាំភ្លើង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ជាយក្រុង​បាងកក ដែល​បាន​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច និង​ការ​ប៉ះទង្គិច​គ្នា យ៉ាងធ្ងន់ធ្ងរ រវាង​គូប្រឆាំង​ទាំងពីរ​នេះ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS