1 2 3
4 5 6 7

ឃាត់ខ្លួនព្រះសង្ឃ ៩អង្គ ពេលឆ្លងដែន ពីបិណ្ឌបាត នៅប្រទេសថៃ

ប្រភព៖ ដើមអម្ពិល

បាត់ដំបង៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ បានឃាត់ខ្លួនព្រះសង្ឃ៩អង្គ ពេលកំពុងឆ្លងដែនតាមច្រករបៀង ត្រឡប់មកពីបិណ្ឌបាតនៅប្រទេសថៃ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ព្រះសង្ឃទាំង ៩អង្គមានកាន់ព្រះឆាយាគ្រប់គ្រាន់។ តែទោះបីជាយ៉ាងណាមន្រ្តីធម្មការស្រុកសំពៅលូន នៅតែមានការសង្ស័យថា ព្រះសង្ឃទាំង៩អង្គ ជាសង្ឃក្លែងក្លាយ។

ព្រះសង្ឃទាំង ៩អង្គ បានប្រាប់សមត្ថកិច្ចថា ព្រះអង្គ បាននិមន្តចេញពីប្រទេសខ្មែរជាច្រើនខែមកហើយ ដើម្បីនិមន្តទៅបិណ្ឌបាតនៅថៃ ស្វែងរកបច្ច័យចិញ្ចឹមគ្រួសារ។

រហូតដល់ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចមិនទាន់សម្រេចចាត់ការយ៉ាងណានៅឡើយទេ ចំពោះព្រះសង្ឃ ទាំង ៩អង្គ ដោយរង់ចាំការសាកសួរបន្ថែម និងរង់ចំាការសម្រេចចិត្តពីមន្រ្តីសង្ឃ ព្រមទាំងមន្រ្តីធម្មការស្រុក៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS