1 2 3
4 5 6 7

ប៉ូលិស​ស្រី​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ដោយសារ​ស្ថាប័ន​កងទ័ព​មិន​ដាក់ទោស​ទាហាន​ដែល​រំលោភ​នាង​

tithya-4-b-full

ប្រភព៖ កម្ពុជាថ្មី

ប៉ូលិស ​ស្រី​អង់គ្លេស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​បន្ទាប់ពី​នាង​កើត​ជំងឺ​បាក់​ ទឹកចិត្ត​ក្រោយ​ពេល​ដែល​ប៉ូលិស​ពីរ​នាក់​បាន​ចាប់រំលោភ​នាង ហើយ​ខាង​ស្ថាប័ន​កងទ័ព​មិនបាន​ចាត់ការ​ប៉ូលិស​ទាំងពីរ​រូប​នោះ​។​

​ កញ្ញា Anne-Marie Ellement មកពី Bournemouth បាន ​ត្អូញត្អែរ​ប្រាប់​ម្ដាយ​របស់​នាង​ថា នាង​ធ្វើការ​ច្រើន​ជ្រុល ហើយ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បី​ថ្ងៃក្រោយ​ខួបកំណើត​ទី​៣០ របស់​នាង​កាលពី​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០១១​។ សូម​បញ្ជាក់​ថា រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​កាលពី​ឆ្នាំ​២០១១ ខណៈ​គ្រួសារ​ទើបតែ​បាន​ទម្លាយ​កាលពី​ថ្ងៃ​ម្សិលមិញ និង​ត្រូវ​បាន​ចុះផ្សាយ​ជា​សាធារណ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​កាលពី​ម្សិលមិញ ​។​

​ តាម ​ការ​ឲ្យ​ដឹង​ពី​ម្ដាយ​របស់​នាង ប៉ូលិស​ស្រី​ម្នាក់​នេះ​បាន​ធ្លាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់ពី​ មេបញ្ជាការ​ជាន់ខ្ពស់​សម្រេច​មិន​បន្ត​ការ​ទាមទារ​ឲ្យ​ចាត់វិធានការ​លើ​ ទាហាន​កំហូច​ពីរ​នាក់​ដែល​បាន​រំលោភ​នាង​។​

ការ​ចាប់រំលោភ​នេះ​បាន​ធ្វើ​ឡើង​នៅពេល​នាង​ត្រូវ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ​២០០៩៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS