1 2 3
4 5 6 7

​នគរបាល​មួយ​ក្រុម​ដក​កាំភ្លើង​វាយ​និង​បាញ់​ប្រជា​​ពលរដ្ឋ​៦​នាក់​ឱ្យ​របួស​គ្រាន់តែ​ប៉ះ​សម្ដី​បន្ដិចបន្ដួច​

ប្រភព៖ នគរវត្ត

ភ្នំពេញ​ ៖​ នគរបាល​៣​នាក់​និង​និស្សិត​ ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ ឃាត់ខ្លួន​ដោយសារ​តែ​នគរបាល​ ទាំងនោះ​ដក​កាំភ្លើង​វាយ​និង​បាញ់​ ប្រជាពលរដ្ឋ​បណ្ដាល​ឱ្យ​រង​របួស​៦​នាក់​ គ្រាន់តែ​រឿង​ប៉ះ​ពាក្យ​សម្ដី​បន្ដិចបន្ដួច​ ។​

​ហេតុការណ៍ ​ខាងលើ​នេះ​បាន​ភ្ញាក់​ ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៤​ ស្ថិត​ នៅ​ក្នុងភូមិ​ព្រែក​ព្នៅ​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ ។​

​តាម​ប្រភព ​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ នគរបាល​ដែល​ឃាត់ខ្លួន​នោះ​មាន​ ឈ្មោះ​ទី​១-​ឃួ​ន​ សុ​ភ័​ក្រ​កក្កដា​ អាយុ​២៤​ ឆ្នាំ​ ជា​តម្រួត​បទបញ្ជារ​របស់​ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​ ស្នាក់​នៅ​ ភូមិ​-​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​,​ ទី​២-​ឈ្មោះ​មួ​ង​ សម្បត្ដិ​ អាយុ​២០​ឆ្នាំ​ ជា​ និស្សិត​ ស្នាក់​ នៅ​ក្នុងភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​,​ ទី​៣-​ឈ្មោះ​ឃួ​ន​ ឈុ​ន​ លាង​ អាយុ​២៥​ឆ្នាំ​ ជាម​ន្ដ្រី​នគរបាល​រាជធានី​ភ្នំពេញ​ និង​ ទី​៤-​ឈ្មោះ​ភួង​ បូ​ណា​ អាយុ​២៤​ឆ្នាំ​ ស្នាក់​ភូមិ​សែន​សុខ​ទី​៧​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ជាម​ន្ដ្រី​នគរបាល​រាជ​ធា​នី​ភ្នំពេញ​ ។​

​ចំណែក​ជន​ រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ នគរបាល​ទំនើង​ដក​កាំភ្លើង​វាយ​និង​បាញ់​ ឱ្យ​របួស​មានឈ្មោះ​ទី​១-​ចាន់​ រតនា​ ភេទ​ ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​ជាង​ផ្សារ​ដែក​ ហើយ​ជា​ ជន​ពិការ​ទៀត​ ស្នាក់​នៅ​ភូមិ​-​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ រង​របួស​ ថ្ពាល់​ខាងស្ដាំ​និង​ក្បាល​,​ ទី​២-​ឈ្មោះ​ចាន់​ សុ​វិ​ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​ និស្សិត​ រង​របួស​បែកក្បាល​និង​មាត់​,​ ទី​៣-​ឈ្មោះ​យស់​ វ៉ា​ន់​ដេ​ត​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​ជាងសំណង់​ រង​របួសធ្ងន់​ ដោយ​ក្រុម​នគរបាល​វាយ​ឱ្យ​សន្លប់​,​ ទី​៤-​ឈ្មោះ​ស​ ចាន់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​ជាង​ផ្សារ​ដែក​ រង​របួស​ភ្នែក​ខាង​ ឆ្វេង​និង​ក្បាល​,​ ទី​៥-​ឈ្មោះ​សាម​ ចាន់​វី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​ជាង​ជួស​ ជុល​ទូរស័ព្ទ​ រង​របួស​ក្បាល​និង​មុខ​ ដោយ​ សារ​តែ​ក្រុម​នគរបាល​វាយ​នឹង​ស្នាប់់​ កាំភ្លើង​ និង​ទី​៦-​ឈ្មោះ​យស់​ តិ​លា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​បុគ្គលិក​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា​ រង​របួស​ ស្មា​ខាងស្ដាំ​ ។​ អ្នក​ទាំង​៥​នាក់​រស់នៅ​ ភូមិ​-​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ ។​

​តាម​ប្រភព ​ព័ត៌មាន​ពី​ក្រុម​ជន​រង​ គ្រោះ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ នគរវត្ដ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ពួក​ គេ​ទាំងអស់​គ្នា​និង​អ្នក​ភូមិ​បាន​នាំ​គ្នា​អង្គុយ​ ផឹកស៊ី​ព្រមទាំង​ចាក់​ធុងបាស់​រាំ​កម្សាន្ដ​ ផង​ ។​ នៅ​ពេល​នោះ​ក៏​មាន​ក្មេង​តូចៗ​ រាំ​លេង​កម្សាន្ដ​នៅ​លើ​ផ្លូវ​កន្លែង​កើត​ ហេតុ​ស្រាប់តែ​ក្រោយមក​ក្រុម​នគរបាល​ ខាងលើ​នេះ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៥​នាក់​ជិះ​ឆ្លងកាត់​នៅ​កន្លែង​ ពួក​គេ​រាំ​លេង​សប្បាយ​ ហើយ​ជិះ​ម៉ូតូ​លឿន​ទៀត​ ។​ ដោយ​ឃើញ​សកម្មភាព​យ៉ាងនេះ​ក្រុម​ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ថា​ ជិះ​ម៉ូតូ​ លឿន​បែប​នេះ​ប្រយ័ត្ន​ប៉ះ​ក្មេងៗ​ក្រុម​នគរ​ បាល​ដែល​បាន​ជិះ​ម៉ូតូ​ហួស​ដោយ​ឮ​ក្រុម​ជន​រង​គ្រោះ​និយាយ​ដូច្នេះ​ក៏​ជិះ​ ម៉ូតូ​ត្រឡប់​ ថយក្រោយ​វិញ​មក​ឈប់​រួច​ហើយ​ក៏​ចុះ​ពីលើ​ម៉ូតូ​ទាំង​៥​នាក់​មក​វាយ​លើ​ក្រុម ​ជន​ រង​គ្រោះ​ព្រមទាំង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ វាយ​និង​ព្យាយាម​បាញ់​ ប៉ុន្ដែ​ដោយ​មិត្ដ​ ភក្ដិ​របស់​ជន​រង​គ្រោះ​បាន​ប្រតាយប្រតប់​ ដណ្ដើម​យក​កាំភ្លើង​ចេញ​បណ្ដាល​ឱ្យ​ផ្ទុះ​ចំនួន​១​គ្រាប់​ទម្លុះ​ជញ្ជាំង​ ផ្សារ​ព្រែក​ព្នៅ​ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​ ដោយសារ​គ្រាប់កាំភ្លើង​នេះ​ទេ​ក៏​មាន​ ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ​ហើយ​នាំ​គ្នា​ ព្យាយាម​ ដេញចាប់​ក្រុម​នគរបាល​ទំនើង​ខាងលើ​ នេះ​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ ដ្ឋា​ន​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​គឺ​នគរបាល​ ៣​នាក់​និង​និស្សិត​ម្នាក់​រួម​និង​ម៉ូតូ​អិ​ច​ អ៊ែ​រ​ អត់​ពាក់​ស្លាក​លេខ​មួយ​គ្រឿង​ផង​ ។​ ចំណែក​បក្ខពួក​នគរបាល​ទំនើង​ម្នាក់​ ទៀត​បាន​យក​កាំភ្លើង​ជិះ​រត់គេច​ខ្លួន​ បាត់​ស្រមោល​ ។​

​តាម​ការ​ សន្និដ្ឋាន​របស់​សមត្ថកិច្ច​ កាំភ្លើង​ដែល​ក្រុម​នគរបាល​ទំនើង​បាញ់​ ទម្លុះ​ជញ្ជាំង​ផ្សារ​ព្រែក​ព្នៅ​ម៉ាក​កា​៥៤​ ។​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ឱ្យ​នគរ​ បាល​ខណ្ឌ​សែន​សុខ​ប្រជាពលរដ្ឋ​បាន​ ដណ្ដើម​ស្រោម​កាំភ្លើង​និង​ថ្ម​អាយ​ឌី​(​វិទ្យុ​ ទាក់ទង​)​ទុកជា​ភស្ដុ​តាង​ដើម្បី​ដាក់​ បន្ទុក​ទៅ​លើ​ក្រុម​នគរបាល​ទំនើង​ ដែល​វាយ​ប្រជាពលរដ្ឋ​ ។​ គេ​ចាំ​មើល​ ថា​ តើ​នគរបាល​ទំនើង​ទាំងនោះ​តុលាការ​ ចាត់ការ​បែប​ណា​?​ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS