1 2 3
4 5 6 7

​នៅ​ប្រទេស​ជប៉ុនរៀប​​​ចំ​ប្រកួត​​សម្រស់​ស្ត្រី​​មាន​ប្តី​ដែល​ហៅ​​ថា​មេ​​ធ្មប់​លើក​ទឹក​ចិត្ត​ស្ត្រី​ដែល​​​ថា​ខ្លួន​ដូច​ខ្មោច​​​បើ​ប្រៀប​នឹង​​​បវរ​កញ្ញា​

ប្រភព៖ bigfamily

សម្រាប់​ស្ត្រី​ជប៉ុន​​ ​ត្រូវ​​គេ​ហៅ​ «មេធ្មប់» ជារឿង​អាម៉ាស់​​ ព្រោះ​អី​ខ្លួន​​ចាស់​លែង​ស្អាត​​​លែង​ផូរ​ផង់​ហើយ​​​ ប៉ុន្តែ​ទស្សនា​វដ្តី​​​ Bisuto បាន​ខ្ចី​​ពាក្យ​នេះ​​​រៀប​ចំ​ការ​ប្រកួត​​​ «​បវរ​​នារី​» ដោយ​​ដាក់​​ឈ្មោះ​ថា​​​ «មេធ្មប់​ស្អាត»​​ ដើម្បី​លើក​​​​​តម្កើង​​ស្ត្រី​មេ​ផ្ទះ​​​​​ដែ​ល​មាន​អាយុ​​ពី​៣៥​​ឆ្នាំ​ ឡើង​​​ទៅ ដែល​នៅ​​មាន​សម្រស់​ទាក់​ទាញ​ខ្លាំង​ ។

ពិធី​ប្រកួត​ «មេធ្មប់ស្អាត» លើក​ទី​៤ ដែល​ប្រ​ព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​​តូក្យូ​​​ ស្ត្រី​មេ​ផ្ទះ​ឈ្មោះ​​​ ម៉ា​យូមី នីស៊ីមូរ៉ា​ ​អាយុ​៣៩​​​ឆ្នាំ បាន​គ្រង​ងារ​​ជា «មេធ្មប់​ស្អាត​បំផុត» ។ អ្នក​ស្រី​ នីស៊ី​មូរ៉ា​ និយាយ​ថា​ អ្នក​ស្រី​អាច​រក្សា​​​រាង​​​ឱ្យ​ស្រឡូន​​សិច​ស៊ី​​​ អាស្រ័យ​​ដោយ​​ចូល​ចិត្ត​​​​រាំតាម​បទ​ចម្រៀង​ក្នុង​​ DVD របស់​ក្រុម​តន្ត្រី​​​ Girls Generation (កូរ៉េ​ខាង​ត្បូង) ។ រាល់​​ពេល​ទំនេរ​ អ្នកស្រី​​​តែង​ចាក់​​បទ​ចម្រៀង​​​ទាំង​នោះ​​​​លោត​រាំ​សប្បាយ​ម្នាក់​ឯង ទោះ​ប្តី​ម្តង​ម្កាល​រអ៊ូ​​​ថា តម្លង់​ពេញ​​ផ្ទះ​​ក្តី​ ។ ក្រៅ​ពី​នេះ​​​ អ្នក​ស្រី​​​​ប្រយ័ត្ន​ប្រយែង​​​​ចំពោះ​ការ​ហូប​ចុក​​​ដើម្បី​កុំ​ឱ្យ​ធាត់​ ​​ ។ ទន្ទឹម​នឹង​​ប្រយ័ត្ន​ប្រយែង​រឿង​ហូប​ចុក​​​ ​​គឺ​ឧស្សាហ៍​​ហាត់​ប្រាណ​ដោយ​ដើរ​ថ្មើរ​​ជើង​យ៉ាង​ទៀង​ទាត់​​​ជាប់​ជា​ ប្រចាំ ។

​អ្នក​ស្រី​ នីស៊ី​មូរ៉ា​ ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​បេក្ខនារី​១៩​នាក់​​​ក្នុង​​ជុំ​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​​ឈ្នះ​ជា​បន្ត​បន្ទាប់​តាំង​ពី​ជុំ​ដំបូង​​បំផុត​​ដែល​មាន​បេក្ខ ​​នារី​​រហូត​ដល់​២.៤០០​នាក់​​​ ។ សម្លៀក​បំពាក់​​ក្នុង​ការ​ប្រកួត​​ «មេធ្មប់ស្អាត» មាន​សម្លៀក​បំពាក់​សម្រាប់​ងូត​ទឹក​​​ សម្លៀក​បំពាក់​​​រាត្រី​​​​សមោសរ​ដូច​ការ​ប្រកួត​​​បវរ​កញ្ញា​​ដែរ ។ ​ទស្សនា​វដ្តី​​ Bisuto ប្រើ​ពាក្យ​​ «មេធ្មប់​ស្អាត» តាំង​ពី​ឆ្នាំ​២០០៩​​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​​របស់​ ស្រីៗ​​មាន​គ្រួសារ​​​អាយុ​៣៥​ឆ្នាំ​​ឡើង​ទៅ​​ ដែល​កំពុង​មើល​ឃើញ​ខ្លួន​ឯង​ថា​អាក្រក់​ដូច​ខ្មោច​​​ ពេល​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​ពួក​បវរ​កញ្ញា​ និង​ការ​និយម​ស្រី​​ក្មេង​ ស្អាតៗ​​​សម្រាប់​​បង្ហាញ​ម៉ូដ​ ៕​

Scan-140202-0004

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS