1 2 3
4 5 6 7

អង្គរក្ស​លេង​កាំភ្លើង​រាលកៃ​ត្រូវ​ខ្លួនឯង​និង​ត្រូវ​ក្មេងប្រុស​ស្រី​២​នាក់​ទៀត​រង​របួស​ធ្ងន់​

tithya-3-l-full

ប្រភព៖ កម្ពុជាថ្មី

​ស្ទឹងត្រែង ​ ៖​ អង្គ​រក្ស​ទីប្រឹក្សា​អគ្គលេខាធិកា​រដ្ឋា​ព្រឹទ្ធសភា​ម្នាក់​ផឹកស៊ី​យក​ កាំភ្លើង​មេ​របស់​គេ​មកលេង​រាលកៃ​បណ្តាល​ឲ្យ​ត្រូវ​ខ្លួនឯង​ធ្លាយ​ភ្លៅ ​និង​ត្រូវ​ក្មេងប្រុស​ស្រី​២​នាក់​ផ្សេងទៀត ម្នាក់​ត្រូវ​ដៃ​ម្នាក់​ត្រូវ​ជើង រង​របួស​ធ្ងន់​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ថ្ងៃទី​០២ ​ខែកុម្ភៈ ​ឆ្នាំ​២០១៤ នៅ​ចំនុច​ភូមិ​អូរ​ម្រះ ឃុំ​ត្បូង​ខ្លា ស្រុក​សៀម​បូក បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​

​ ​ប្រភព ​ពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា ​អង្គរក្ស​ដែល​កាន់​កាំភ្លើង​រាលកៃ​បណ្តាល​ត្រូវ​ខ្លួនឯង ​និង​ត្រូវ​ក្មេងប្រុស​ស្រី​២​នាក់​ផ្សេងទៀត​នោះ​មានឈ្មោះ​ឡូត ហេង​ភេទ ប្រុស​អាយុ​២៤​ឆ្នាំ ជា​អង្គរក្ស​លោក ធី ហូត​មុខ​ត​ណែ​ង​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា (​អង្គភាព​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​) និង​មាន​លិ​ខិ​ត​ប្រើប្រាស់ កាន់កាប់​អាវុធ លេខ 7588049966 ម៉ាក K54 ថ្ងៃ ​ចេញ​ប័ណ្ណ​ទី​២៥​ខែ​៩​ឆ្នាំ​២០១២​ផុតកំណត់​ថ្ងៃទី​២៥​ខែ​៩​ឆ្នាំ​២០១៣​។ ​ចំណែក​ក្មេងប្រុស​ស្រី​២​នាក់​រង​របួស​មានឈ្មោះ​សុខ ដា ភេទ​ប្រុស ​អាយុ​១៣​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ចាន់ ចរិយា​ភេទ​ស្រី​អាយុ​១១​ឆ្នាំ​ក្មេង​ទាំង​២​នាក់​មាន​ទីលំនៅ ក្នុងភូមិ​អូរ​ម្រះ ឃុំ​ត្បូង​ខ្លា ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​ ​ប្រភព ​បាន​បន្ត​ទៀត​ថា ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ទី​៣​បុរស​ជា​អង្គរក្ស​បាន​នាំ​គ្នា​ផឹកស៊ី​ជាមួយ​មេ ​របស់​គេ​នៅផ្ទះ​នារី​ម្នាក់​ត្រង់​ចំនុច​កើតហេតុ​ខាងលើ ក្រោយ​ផឹកស៊ី​ស្រវឹង​បាន​យក​កាំភ្លើង​មេ​របស់​គេ​មក​លេង​ហើយក៏​បាន​រាលកៃ​ ត្រូវ​ចំ​ភ្លៅ​ខ្លួនឯង​ធ្លាយ និង​បន្ត​ទៅ​ត្រូវ​ក្មេងប្រុស​ស្រី​២​នាក់​ទៀត ម្នាក់​ត្រូវ​ជើង និង​ម្នាក់ទៀត​ត្រូវ​ដៃ របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​។​

​ ​នៅ ​រសៀល​ថ្ងៃទី​៣​ ខែកុម្ភៈ​នេះ គេ​បានឃើញ​លោក​ធី ហូត​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​នារី​ម្នា​ក់​បាន​ចូល​មក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត​កំពុង​រត់ការ​ ក្នុងករណី​ខាង​លើ​នេះ ដើម្បី​បញ្ចប់​រឿង តែ​ក្នុងករណី​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស គេ​មិនទាន់​ដឹង​ថា ស្ថាប័ន​តុលាការ​មាន​ចំណាត់​យ៉ាងណា​នៅឡើយ​ទេ​។ ​រីឯ​សមត្ថកិច្ច​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានទេ ហាក់បី​មាន​អា​កំបាំង​។​ ចំណែក​ក្មេងប្រុស​ស្រី​រង​របួស​កំពុង​ស្ថិត​ក្រោម​ព្យាបាល​របស់​ក្រុម​ គ្រូពេទ្យ​៕

ងិន លីម

tithya-3-l-

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS