1 2 3
4 5 6 7

បុរស​​ជន​ជាតិ​អាមេរិក​ម្នាក់​បាន​រៀប​ការ​ជា​មួយ​នឹង​សត្វ​ឆ្កែ​

ប្រភព​៖ bigfamily

ប្រភព​ពី​​បរទេស​នា​ពេលថ្មីៗ​នេះ បាន​​បង្ហាញ​នូវ​​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ពេល​ដែល​បុរស​ ម្នាក់​ឈ្មោះ Paul Horner អាយុ​៣៥​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង San Francisco នៃ​សហ​រដ្ឋ​អាមេ​រិក បាន​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​នឹង​សត្វ​ឆ្កែ​ញី​មួយ​ក្បាល ។ នេះជា​លើក​ទី​១​នៅ​​ក្នុង​រដ្ឋ California ដែល​បាន​អនុ​ញ្ញាត​ឱ្យ​មាន​ពិធី​​រៀប​ការ​ស្រប​ច្បាប់​រវាង​​មនុស្ស និង​សត្វ ។ ពិធី​រៀប​ការ​យ៉ាង​ចម្លែក​រវាង​លោក Horner និង​សត្វ​ឆ្កែ​ មាន​ភ្ញៀវ​ជា​​ច្រើន​​បាន​ចូលរួម​អប​អរសាទរ​ដល់​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី ​មួយ​គូ​នេះ ។

លោក Horner បាន​និយាយ​ថា «គាត់​បានរៀប​ការ​ជា​មួយ​នឹង​ឆ្កែ​ញី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ មករា ២០១៤ នៅ​ឯ​ព្រះ​វិហារ​មួយ​​កន្លែង​ ស្ថិត​នៅ​ក្នុង​ទី​ក្រុង San Francisco ។ តាម​ពិត​ទៅ​ឆ្កែ​ញី​នេះ វា​មិន​​មែន​ជា​ឆ្កែ​របស់​គាត់​ទេ តែ​វា​ជា​ឆ្កែ​របស់​​គ្រូ​គង្វាល​នៃ​សាសនា​គ្រិស្ទ​ម្នាក់​​ឈ្មោះ​ថា Mac អាយុ​៣៦​ឆ្នាំ ​។ ពិធី​រៀប​ការ​​រវាងមនុស្ស​ និង​ឆ្កែ​ដែល​កម្រ​ជួប​ប្រទះ​នា​ពេល​កន្លង​មក បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​បានសួរ​គាត់​ថា ម៉េច​ក៏​មិន​ជ្រើស​រើស​នារី​ណា​ម្នាក់​ទៅ​ ហេតុ​អ្វី​បែរ​ជា​មក​រៀប​ការ​ជាមួយ​ឆ្កែ​ទៅវិញ? គាត់​​បញ្ជាក់​ថា ​ដើម​ចម​ដែល​គាត់​មក​រៀប​ការ​ជា​មួយ​នឹង​ឆ្កែ​ញី​ដែល​មាន​រូបរាង​ដ៏ស្រស់​ នេះ ដោយ​ដោយ​តែ​វា គឺ​ជា​ការ​នាំ​ផ្លូវ និង​ការ​រៀបចំ​​ព្រះ​របស់​តែ​ប៉ុណ្ណោះ ពោលគឺ​នៅ​ពេល​ដែល​គាត់​បាន​ឃើញ​ឆ្កែ​នេះ​ភ្លាម​ហាក់​ដូចជាមាន​ចិត្ត​ស្រឡាញ់ ​វា​លើស​លប់​ខុស​ពីឆ្កែ​ដទៃៗ​ទៀត ។ បន្ទាប់​មក​គាត់​តែង​តែ​និយាយ​បង្ហាញពី​អារម្មណ៍​របស់​ខ្លួន​ឱ្យ​មិត្ត​របស់ ​គាត់​ស្តាប់ ពេល​នោះ​ហើយ​ទើប​មិត្ត​របស់​គាត់​តប​មកវិញ​ថា នេះ​មក​ពី​ព្រះ​ប្រគល់​ទ្រព្យ​ដ៏​មាន​តម្លៃ​ដល់​អ្នក​​ ។ ពេល​នោះ មិត្ត​គាត់​បាន​សួរ​បន្ថែម​ទៀត​ថា អីុចឹង​តើ​គាត់​គួរ​តែ​ដោះ​​ស្រាយ​​បែប​ណា​ទៅ​លើ​ឆ្កែ​មួយ​ក្បាល​នេះ» ។

លោក Horner បាន​និយាយ​បន្ត​ថា «ក្រោយ​ពី​​ស្តាប់​​ការ​ឆ្លើយ​តប​មក​វិញ មិត្ត​​ភក្តិ​គាត់​ដែល​ជា​គ្រូ​គង្វាល​យក​មក​គិត​ពិចារណា​មួយ​រយៈ​ពេល​ខ្លី ដោយ​សារ​តែ​ពិគ្រោះ​ជា​មួយ​នឹង​សមា​ជិក​នៅ​ក្នុង​គ្រួសារ​ផង ទើប​គាត់​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​នឹង​ឆ្កែ​ញី​មួយ​នោះ ។ ស្រប​ពេល​ដែល​នៅក្នុង​រដ្ឋ California ចេញច្បាប់​ថ្មី ដោយ​អនុ​ញ្ញាត​ឱ្យ​មនុស្ស និង​សត្វ​មាន​សិទ្ធិ​ស្មើគ្នា​ ពោល​គឺ​មនុស្ស​អាច​រៀប​ការ​ជា​មួយ​នឹង​សត្វ​ក៏​បាន​ដែរ ។ ពិធី​​រៀប​ការ​នេះ ថ្វី​ដ្បិត​ចម្លែក​បន្តិច តែ​គាត់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​បាន​ដើរ​តាម​ព្រះ​ទ័យ​របស់​ព្រះ ។ ជា​ពិសេស​ ឪពុក​ម្តាយ​របស់​គាត់​បាន​ខិត​ខំ​ចំណាយ​ពេល​វេលា​ជិះ​​យន្ត​ហោះ​តាំង​ពី​ រដ្ឋ Hawaii ដើម្បី​មក​ចូលរួម​ធ្វើ​សាក្សី​នៅ​ក្នុង​ពិធី​រៀប​​ការ​មួយ​នេះ ដោយ​គ្មាន​​ការ​ជំទាស់​ឡើយ» ។

សូម​បញ្ជាក់​ថា កូន​កំលោះ​ និង​កូន​ក្រមុំ​ (សត្វ​ឆ្កែ) សុទ្ធ​តែ​បាន​គ្រង​នូវ​ឈុត​សម្លៀក​បំពាក់​រៀប​ការ​ប្រកប​ដោយ​ភាព​ស្រស់​ ស្អាត ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺកូន​កំលោះ​មាន​អ្នក​កំដរ​ជា​មនុស្ស ចំណែក​​ឯ​កូន​ក្រមុំ​មាន​អ្នក​កំដរ​ជា​សត្វ​ឆ្កែ​ដូច​គ្នា​ថែម​ ៕

Untitled-1 Untitled-3 Untitled-4

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS