1 2 3
4 5 6 7

គង់ វង្សយ៉ាទី បាន​អាំងប៉ាវ ជាង១ពាន់ដុល្លារ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំចិន

ប្រភព៖ lookingtoday

ភ្នំពេញៈ ជាធម្មតាគេសង្កេតឃើញថា ឲ្យតែដល់ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ម្តងៗ បងប្អូនខ្មែរ កាត់ចិនមានភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរកម្សាន្តរៀបចំ កម្មវិធីជួបជុំ ក្រុមគ្រួសារ និងមានការផ្តល់ អាំងប៉ាវដល់សមាជិក ក្រុមគ្រួសារ ដើម្បីយកហ៊ុងស៊ុយលាភ សំណាង គ្រប់ៗគ្នាសម្រាប់ឱកាស ផ្លាស់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី ។ នៅក្នុងនោះពិធីការិនីស្រីស្អាត កញ្ញា គង់ វង្សយ៉ាទី ក៏បានអួតឲ្យដឹងជា សាធារណៈផងដែរថា នាងទទួលបានអាំងប៉ាវជាង១ ពាន់ដុល្លារ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំចិនឆ្នាំនេះ ។

ថ្លែងនៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅនេះ តារាស្រីរាងតូចច្រឡឹង រូបស្រស់កញ្ញា គង់ វង្សយ៉ាទី ត្រូវបានដៃគូ លោក សាយ រតនៈ ទម្លាយឲ្យដឹង ជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ ថានៅក្នុងឱកាស បុណ្យចូលឆ្នាំចិនឆ្នាំនេះ យ៉ាទី យីអ៊ុនឡើង ព្រោះថា គ្រាន់តែនៅបុណ្យចូលឆ្នាំចិននេះ នាងបានទទួលអាំងប៉ាវ ជាង១ពាន់ដុល្លារពី មនុស្សសំខាន់ របស់នាង ទៅហើយចុះនៅថ្ងៃបន្ទាប់ទៀត ។

បើទោះបីជាមានការលើកឡើង ពីដៃគូពិធីកររូបនោះ យ៉ាងណាក៏ដោយ កញ្ញា យ៉ាទី ក៏មិនបាន ប្រតិកម្ម ឫក៏ធ្វើការឆ្លើយឆ្លង បញ្ជាក់ថាអាំងប៉ាវ ដែលនាងទទួលបានឆ្នាំនេះ បានមកពីណាដែរ គឺនាងបានត្រឹមតែ បញ្ចេញស្នាមញញឹម ទទួលយកតែប៉ុណ្ណោះ ។

ស្របពេលដែលលេចឮព័ត៌មានថា ពិធីការិនីរាងតូចច្រឡឹង កញ្ញា គង់ វង្សយ៉ាទី កំពុងតែឡើង កូដខ្លាំងបានក្តាប់ កម្មវិធីមួយចំនួន នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន នោះក៏ត្រូវបានប្រភព មួយចំនួនបាននិយាយតៗ គ្នាថានាងមាន បុរសសម្បូរទ្រព្យ និងមានងារជាឧកញ៉ាធ្វើជា ខ្នងបង្អែក ចាំជួយជ្រោងភាពល្បី និងទំនុកបម្រុង ទៅលើជីវភាព រស់នៅក្រៅសិល្បៈថែមទៀត ។ កាលពីពេលថ្មីៗ កន្លងទៅនេះ នាងក៏បានទម្លាយថា បានទទួលអាំងប៉ាវធំ សម្រាប់ឆ្នាំនេះ ទៀត ដែលធ្វើឲ្យទស្សនិកជន គិតថាអាំងប៉ាវនោះ ទំនងជាបុរសមាន អំណាចនិងទ្រព្យរូបនោះ ជាអ្នកឲ្យនាងហើយមើលទៅ ។

Looking TODAY ក៏មិនទាន់អាចទាក់ទងទៅ កញ្ញា គង់ វង្សយ៉ាទី ដើម្បីឲ្យនាងបកស្រាយ បានដែរ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS