1 2 3
4 5 6 7

ស្ត្រី​អាមេរិក​ម្នាក់ លក់​ព្រហ្មចារី​កូនស្រី​អាយុ ១៥​ឆ្នាំ​ឱ្យ​ក្រុម​អ្នកគាំទ្រ Super Bowl!

T-02-03-14-b-full

ប្រភព៖ កម្ពុជាថ្មី

ស្ត្រី ​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​ញួ​វ​យ៉​ក​ចាប់ខ្លួន បន្ទាប់ពី​នាង​រៀបចំ​ផែន​ការ​យក​កូនស្រី​អាយុ​១៥​ឆ្នាំ​របស់​នាង​ទៅ​ លក់ខ្លួន​ឱ្យ​ក្រុម​អ្នកគាំទ្រ​ក្រុមកីឡា Super Bowl។

នាង Yolanda Ostoloza អាយុ ៣៩​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ពី Hollywood រដ្ឋ Florida មក​ទីក្រុង New York ជាមួយ​កូនស្រី​របស់​នាង។

គម្រោង ​របស់​អ្នក​ម្ដាយកូន​មួយ​រូប​នេះ ត្រូវ​បាន​បែកធ្លាយ បន្ទាប់ពី​ក្រុមប៉ូលិស​បានឃើញ​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​អន​ឡាញ​ ពី​សំណាក់​បុរសៗ​ជា​ក្រុម​អ្នកគាំទ្រ Super Bowl ថា​ត្រូវការ​សេវា​ផ្លូវភេទ។ ក្រោយមក​ក្រុម​ប៉ូលិស​នោះ​បាន​ជួបនឹង​ក្មេងស្រី នៅ​សណ្ឋាគារ​មួយ​នៅ Manhattan។

ក្មេងស្រី​ក៏បាន​ប្រាប់​ក្រុម​ប៉ូលិស​ពី​អាយុ​របស់​គេ ហើយ​ប្រាប់​ទៀត​ថា ម្ដាយ​របស់​គេ​កំពុង​រង់ចាំ​នាង​នៅ​សណ្ឋាគារ​មួយទៀត។

ជនល្មើស​បាន​ប្រាប់​ទៅ​ក្រុម​ប៉ូលិស​ថា ៖ “​យើង​មក​ទីនេះ​គឺ​ដើម្បី​ធ្វើការ …​គឺ​ត្រូវការ​លុយ​ពី​សេវាកម្ម​ដែល​កូនស្រី​ខ្ញុំ​ផ្តល់​ឱ្យ​”។ ទោះជា​យ៉ាងណា ស្ត្រី​ម្នាក់​ខាងលើ​នេះ​បាន​សារភាព​ថា នាង​ដឹង​ថា​ទង្វើ​នេះ​គឺជា​អំពើ​ពេស្យាចារ៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS