1 2 3
4 5 6 7

នៅ​សិង្ហ​បុរី​មាន​គូស្នេហ៍ ២៤៣​គូ​រៀបការ​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​!

T-02-03-14-c-full

ប្រភព៖ កម្ពុជាថ្មី

យោងទៅតាម ​មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​រៀប​អាពាហ៍ពិពាហ៍​របស់​ប្រទេស​សិង្ហ​បុរី​បាន ​ឱ្យ​ដឹង​ថា មាន​គូស្នេហ៍​ប្រមាណ ២៤៣​គូ​បានសម្រេច​រៀបការ​នៅ​ចំ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ១៤​កុម្ភៈ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ។

ហេតុផល​មួយ​ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​រៀបការ​ចំ​ថ្ងៃនេះ​ច្រើន​នោះ​គឺ​ថ្ងៃទី ១៤​កុម្ភៈ ចំ​ថ្ងៃ ១៥ កើត នៃ​ឆ្នាំ​ចន្ទគតិ ឬ​ហៅថា “Yuan Xiao Jie”។

ជំនឿ​មួយទៀត​នោះ​គឺ ថ្ងៃ​នោះ​ជា​ថ្ងៃ​ផ្តល់​សុភមង្គល​ទ្វេដង​ដល់​គូស្នេហ៍​រៀបការ​ថ្ងៃ​នោះ។

​គូស្នេហ៍ ​មួយ​ចំនួន​ធំ​បាន​រៀប​ចំ​ផែនការ​រៀបការ​ជា​យូរ​ខែ​មក​ហើយ ដូច្នេះ​ថ្លៃ​សេវាកម្ម​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍​មិនសូវ​ជា​ថ្លៃ​ ប៉ុន្មាន ដោយហេតុថា​ពួកគេ​បាន​កក់​ទុកជា​យូរ។ ដោយឡែក អ្នក​ដែល​ទើប​សម្រេចចិត្ត​ថ្មីៗ គឺ​ថ្លៃ​កើនឡើង​ខ្លាំង ខណៈ​ដែល​គ្រឿង​រណ្ដាប់​ផ្សេងៗ​ទៀត​ក៏​ឡើងថ្លៃ​តាម​ហ្នឹង​ដែរ​នៅ​ចំ​ថ្ងៃ​ នោះ។

កាលពី ​ឆ្នាំ​១៩៩៥ ទិវា​នៃ​ក្តី​ស្រលាញ់​គឺ​ចំ​ថ្ងៃ​១៥ កើត​ដែរ។ កាលណោះ​នៅ​ប្រទេស​សិង្ហ​បុរី គឺ​មានការ​ប្រារព្ធ​កម្មវិធី​បែប​ប្រពៃណី និង​រៀប​អាពាហ៍ពិពាហ៍​យ៉ាង​ឱឡារិក​ចំនួន ១០៨២​កម្មវិធី៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS