1 2 3
4 5 6 7

៥យ៉ាង ព្យាបាលកំចាត់ស្នាមជ្រួញ លើស្បែកមុខ ដោយធម្មជាតិ

Khmer Famous

មនុស្សមួយចំនួនមានការព្រួយបារម្ភ ពេលឆ្លុះកញ្ចក់ទៅ មើលឃើញស្នាមជ្រួញ នៅលើផ្ទៃមុខដែលបង្កដោយ
សារតែ វ័យកាន់តែច្រើន(ចាស់) និងមានបញ្ហាផ្សេងៗដូចជា៖ ត្រូវកំដៅព្រះអាទិត្យច្រើនពេកជក់បារីប្រើប្រាស់ ថ្នាំមិនត្រឹមត្រូវ ខ្វះវីតាមីន E និងការស្រក់ទម្ងន់ ជាដើម។ល។ ហើយស្នាមជ្រួញ ទាំងនេះ តែងតែកើតមាននៅ
លើមុខ ក ខ្នង ដៃ និងនៅលើកំភួនដៃ។ បញ្ហាទាំងនេះគឺជាបញ្ហាប្រឈមយ៉ាងខ្លាំងសំរាប់ស្រ្តីដែលតែងតែចង់
បង្ហាញ ពីភាពស្រស់ស្អាត និង ភាពទាក់ទាញ់របស់ខ្លួនតាមរយៈ សម្រស់។

ប៉ុន្តែ បញ្ហាទាំងអស់នេះ មិនមែនជាបញ្ហា ដែលស្រ្តីក្នុងសម័យដ៏ទំនើប និង ស៊ីវីល័យនេះ ត្រូវព្រួយបារម្ភ ទៀត
នោះទេ។ មានវិធីសាស្រ្តជាច្រើន សំរាប់ព្យាបាលស្បែកជ្រួញ និង ការពារស្បែកមានស្នាមជ្រួញមុនវ័យ ដោយ
ប្រើ ឱសថសម័យទំនើប និង ប្រើប្រាស់វិធីធម្មជាតិ។

ខាងក្រោមនេះ  យើងសូមធ្វើការណែនាំ អ្នកនូវ វិធីសាស្រ្តធម្មជាតិ មួយចំនួន ដែលអាច ជួយព្យាបាល កំចាត់
ស្នាមជ្រួញ លើផ្ទៃមុខ ឱ្យត្រលប់មកជាតឹងណែន យ៉ាងឆាប់រហ័ស។

ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកនូវសារធាតុ malic acid ដែលអាចជួយកាត់បន្ថយស្នាមជ្រួញដោយជួយបន្តឹង
ស្បែក របស់អ្នក ឱ្យតឹងណែនចូលគ្នា។

វិធីព្យាបាល៖ កាត់ស្លឹកប្រទាលកន្ទុយក្រពើ បន្ទាប់មកយកជ័រ របស់វា មកលាបនៅលើស្បែកមុខ និង កន្លែង
មានស្នាមជ្រួញ  ទុករយៈពេល  ១៥ ទៅ ២០នាទី រួចលាងសំអាតមុខចេញ  ដោយប្រើទឹកក្តៅ ឧណ្ឌៗ។

វិធីមួយទៀត៖ លាយជ័រប្រទាលកន្ទុយក្រពើ   មួយស្លាបព្រាកាហ្វេ  ជាមួយនឹងថ្នាំគ្រាប់ វីតាមីន E បន្ទាប់មក
លាបនៅលើ ស្បែកកន្លែង ដែលមានស្នាមជ្រួញនោះ ទុករយៈពេល៣០នាទី រួចលាងសំអាតចេញ ជាមួយនឹង
ទឹក ក្តៅឧណ្ឌៗ។

ខ្ញី៖ ដើរតួនាទីយ៉ាងសំខាន់   ក្នុងការព្យាបាលកំចាត់  ស្នាមជ្រួញបានយ៉ាងល្អ ដោយសារតែនៅក្នុងខ្ញី មានផ្ទុក
នូវ សារធាតុ antioxidant ខ្ពស់។ លើសពីនេះទៀត  វាជួយទប់ស្កាត់   និង ការពារភាពយឺតនៃ  ស្បែក ដែលជា បញ្ហាមួយដ៏ចម្បង បង្កឱ្យស្បែកមានស្នាមជ្រួញ។

វិធីព្យាបាល៖ យកខ្ញីកៀបឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាបាយ បន្ទាប់មក យកមកទទួលទានជា
រៀង រាល់ព្រឹក។ វិធីមួយទៀត អ្នក អាចផឹកតែខ្ញី ពីរដង ក្នុងមួយថ្ងៃក៏បានដូចគ្នា៕

ប្រែសម្រួលដោយ៖ Khmer Famous

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS