1 2 3
4 5 6 7

ព្រីម លីហ្សា យកបណ្តាញសង្គម Facebook ធ្វើជាគោលដៅ ទាញប្រជាប្រិយភាព

ប្រភព៖ lookingtoday

ភ្នំពេញ៖  តារាសម្តែងស្រីវ័យក្មេង សាច់ស្រឡូតស្រឡូន ដែលធ្លាប់មានឈ្មោះ បោះសំឡេងតាមរយៈ ការសម្តែងជាមួយ និង ការបញ្ចេញភាពហ៊ឺហារដោយប្រើប្រាស់ សំភារៈមានតម្លៃថ្លៃកញ្ញា ព្រីម លីហ្សា មួយរយៈមុននេះគេតែង សង្កេត ឃើញនាង បង្ហោះនូវរូបថតថ្មីៗ ជាមួយនិងការលេងស្ទីលម៉ូដ សម្លៀកបំពាក់រួមជាមួយនឹង បញ្ចេញការប្រើប្រាស់ សំភារៈដែលមានតំម្លៃថ្លៃ ខុសប្លែកពីគ្នាជាប្រចាំ។

តារាសម្តែងស្រីនិយមបង្ហួតភាពស៊ីវីល័យ ផ្ទាល់ខ្លួនទាញការចាប់អារម្មណ៍ ពីសំណាក់មហាជននាង ព្រីម លីហ្សា ថ្មីៗ នេះនាងក៏បានបង្ហោះ រូបថតជាច្រើនសន្លឹកនៅលើ បណ្តាញទំនាក់ទំនង សង្គម facebook របស់នាងដោយរូបថត ទាំងអស់នោះមានលក្ខណៈ បែបខុសប្លែក ពីគ្នាទាំងការស្លៀកពាក់ និង ការលេងស្តាយ ដែលធ្វើឱ្យមានការចាប់អារម្ភ ពីសំណាក់ Friend នៅក្នុង facebook របស់នាងផងដែរ។

ព្រីម លីហ្សា ជាតារាដែលនិយមបង្ហាញភាពហ៊ឺហារ តាមរយៈការលេងខ្លួន និង ការស្លៀកពាក់ បែបផ្សេងៗពីគ្នា ដោយសារ គេចង់បញ្ចេញនូវអ្វី ដែលជាភាពទាន់សម័យ និង ក៏ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ និងប្រជាប្រិយភាព បន្ថែមទៀត ពីសំណាក់ទស្សនិកជន ផងដែរ។

ជាក់ស្តែងបើក្រលេកទៅមើលនៅក្នុងប្រូហ្វាល់ facebook របស់នាងគឺមានបង្ហោះនូវរូបថតថ្មីៗ ជាហូហែរ មិនថាតែនៅ ក្នុងកម្មពិធី ផ្សេងនានានោះទេ សូម្បីតែការដើរផ្សា ឬ មួយកំពុងស្ថិតនៅក្នុងផ្ទះ គឺតារាស្រីរូបនេះតែងតែថត រូបទាំងនោះ ដើម្បីយកមកបង្ហោះនៅលើបណ្តាញ ទំនាក់ទំនង facebook ក្នុងគោលបំណងបង្អួត និង ក៏ដើម្បីឱ្យមានការចាប់ អារម្មណ៍ ពីសំណាក់Friend នៅក្នុង facebook របស់នាងផងដែរ។

បន្ទាប់ពីបានឃើញបង្ហោះរូបថតទាំងនេះ Friend នៅក្នុងfacebook របស់នាងមួយចំនួន បាននាំគ្នាចុះLike និង comment សរសើរគ្រប់គ្នា។ នៅត្រង់ចំនុចនេះហើយដែលគេ គិតថាតារាសម្តែងស្រីកញ្ញា ព្រីម លីហ្សា កំពុងនិង ទាយប្រជាប្រិយភាព បន្ថែមតាមរយៈការថតរូបបង្ហោះ លើបណ្តាញទំនាក់ទំនង សង្គម facebook ដើម្បីឱ្យមានការ គាំទ្រ។

តារាសម្តែងវ័យក្មេងសាច់សរខ្ចី ព្រីម លីហ្សា ថ្មីនេះៗទើបតែទទួលបានពាន់ តំណែងក្នុងកម្មវីធី អាណាចក្រតារាប្រចាំ ២០១៣។ បន្ទាប់ពីឈានជើងចូលក្នុងវិស័យ សិល្បៈមួយរយៈនេះមក ព្រីម លីហ្សា បានខិតខំសាងកេរ្តិ៍ឈ្មោះ ឱ្យមាន ភាពល្បី ដោយការបញ្ជេញសមត្ថភាព តាមរយៈការសម្តែងជាខ្សែភាពយន្ត ក៏ដូចជាការថតសម្តែង ជាខារ៉ាអូខេ រហូតដល់ មានឱកាសទាញ បានប្រជាប្រិយភាពយ៉ាងច្រើន គូរសមពីទស្សនិកជងផងដែរ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS