1 2 3
4 5 6 7

រូងហែលទឹកកណ្តាល ទ្រូងព្រៃលើទឹក ដីអាមេរិក

​ប្រភព៖ lookingtoday

Sua Ocean Trench ត្រូវបានគេហៅថាជា រូងហែលទឹកដ៏ធំ នៅកណ្តាលទ្រូងព្រៃ មានទីតាំងស្ថិត នៅក្នុងភូមិ Lotofaga ក្នុងតំបន់ Samoa នៃទឹកដីអាមេរិក។ រូងហែលទឹកសម្រាប់ភ្ញៀវទេសចរ ចូលលេងកំសាន្តនេះ មានជម្រៅ ទឹកដល់ទៅ ៣០ម៉ែត្រឯណោះ ដែលមានប្រភពទឹកហូរ មកពីមហាសមុទ្រ វាស្ថិតនៅចំ កណ្តាលទ្រូងព្រៃដែល មាន រុក្ខជាតិ ដុះព័ទ្ធជុំវិញយ៉ាងក្រាស់ និងមានកាំជណ្តើរ ដ៏ខ្ពស់ចុះទៅក្នុងទឹកផងដែរ។ អ្នកខ្លះដែលមកលេង នៅទីនេះ ហាក់មាន អារម្មណ៍ខ្លាចផងដែរ ក្នុងការចុះទៅក្រោម ប៉ុន្តែសម្រាប់អ្នកដែលមានជំនាញ ហែលទឹកលេងស្ទាត់វិញ គេនិយាយថា វាពិតជាកន្លែងហែលទឹកលេង ដ៏រ៉ូមែន ទិកណាស់ហើយទឹកក៏មានពណ៌ ល្អលាយជាមួយសារធាតុរ៉ែ និងកូនត្រីហែល ឆ្វែលឆ្វាត់នៅទីនេះ។ ក្រៅពីការហែលទឹក លេងកំសាន្តហើយភ្ញៀវទេសចរក៏ អាចរីករាយនឹងការផ្តិត យករូបភាព ពីធម្មជាតិនៅទីនេះទៀតផង ប៉ុន្តែការមក លេងកំសាន្តនៅ តំបន់ទេសចរណ៍ Sua Ocean Trench លោកអ្នកត្រូវចំណាយ ថវិកាចូលលេងក្នុងម្នាក់ $15 សម្រាប់មនុស្ស ពេញវ័យនិង $6 សម្រាប់ក្មេង ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS