1 2 3
4 5 6 7

រក​ឃើញ​កញ្ញាឯក​បង្ហាញ​ម៉ូដ​បុប្ផា​ជាយ​ដែន​ឆ្នាំ​២០១៤​

rith-28-01-14-n

ប្រភព៖ កម្ពុជាថ្មី

​ភ្នំពេញ ​៖​ ក្រោម​ការ​ប្រើ​ពេលវេលា​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់​អស់​ ប្រមាណ​បី​ខែ​កន្លងមក​នោះ​ កម្មវិធី​ប្រកួត​ជ្រើសរើស​កញ្ញាឯក​បង្ហាញ​ម៉ូដ​បុប្ផា​ជាយដែន​ប្រចាំ​ឆ្នាំ​ ២០១៤ ​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​ហើយ​នៅ​ក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែល​ បាន​ធ្វើ​ឡើង​កាល​ពី​រាត្រី​ថ្ងៃទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៤​ កន្លង​មក​នេះ​។​

​លោក ​Charlie ​អ្នក ​រៀប​ចំ​កម្មវិធី​ប្រកួត​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រកួត​ជ្រើសរើស​កញ្ញាឯក​បង្ហាញ​ម៉ូដ​បុប្ផា​ជាយដែន​ឆ្នាំ​២០១៤ ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ ពិសេស​ដើម្បី​ផ្ដល់​ឱកាស​ដល់​បេក្ខនារី​ដែល​បាន​ចូលរួម​ប្រកួត​ទាំង​អស់​ឲ្យ ​បាន​បញ្ចេញ​សមត្ថភាព ​និង​ទេពកោសល្យ​សិល្បៈ​របស់​ខ្លួន​ក្នុង​ការ​ឈាន​ទៅ​ចាប់​យក​បាន​នូវ​អាជីព​ ជា​តារា​សិល្បៈ​នៅ​ពេល​អនាគត ​និង​ដើម្បី​ឲ្យ​ជៀស​ឆ្ងាយ​ពី​ការ​សេព​គ្រឿងញៀន​ផង​ដែរ​។ ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​រូប​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ​កម្មវិធី​ប្រកួត​ជ្រើសរើស​កញ្ញាឯក​បង្ហាញ​ម៉ូដ​នេះ​បាន​ធ្វើ​ឡើង​អស់​រយៈ​ ពេល​បី​ខែ​មក​ហើយ​នៅ​ក្នុង​ភោជនីយដ្ឋាន​បុប្ផា​ជាយដែន​ក្នុង​រាជធានី​ ភ្នំពេញ​ដោយ​មាន​បេក្ខនារី​ចូលរួម​ចំនួន​៣០​នាក់ ​ដោយ​ក្នុង​នេះ​សម្រាប់​នៅក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​មាន​បេ​ក្ខ​នារី ​ចំនួន​១០​នាក់​ដែល​ជ្រើស​បាន​ពី​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​រយៈ​ពេល​បី​ ខែ​កន្លង​មក​ចូលរួម​ប្រកួត​ផង​ដែរ​។​

​អ្នក ​នាង​ ខាត់​ សុ​ឃីម ​តារា​សិល្បៈ​ដ៏​ល្បី​មួយ​ដួង​ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្ម​ការ​ផ្ដល់​ ពិន្ទុ​ក្នុង​កម្មវិធី​ប្រកួត​នេះ​បាន​និយាយ​ថា​ ដោយ​សារ​តែ​បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ប្រលង​ប្រជែង​នៅ​ក្នុង​កម្មវិធី​ ប្រកួត​នេះ​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត ​និង​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​នាង​ក៏​ដូច​ជា​ សមាជិក​គណៈកម្ម​ការ​ឲ្យ​ពិន្ទុ​ផ្សេង​ទៀត​មាន​ការ​ពិបាក​ក្នុង​ការ​ផ្ដល់​ ពិន្ទុ​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​នាង​ ខាត់ សុ​ឃីម ​បាន​ស្នើ​ដល់​បេ​ក្ខ​នារី​ដែល​មិន​ជាប់​ជ័យលាភី​កុំ​ឲ្យ​មានការ​ អាក់អន់ស្រពន់ចិត្ត​ព្រោះ​ការ​ផ្ដល់​ពិន្ទុ​របស់​គណៈកម្ម​ការ​ចំពោះ​បេ​ក្ខ​ នារី​ជ័យលាភី​បាន​ធ្វើ​ឡើង​ដោយ​ភាព​សុក្រឹត​បំផុត ​និង​ផ្ដោត​ទៅ​លើ​សមត្ថភាព​ និង​ទេពកោសល្យ​ជា​ច្រើន​ទៀត​ដែល​អ្នក​ជាប់​ជ័យលាភី​មាន​ហើយ​អ្នក​មិន​បាន​ ជាប់​ជ័យលាភី​គ្មាន​។​

​សូម ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ​នៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​កញ្ញាឯក​បង្ហាញ​ម៉ូដ​បុប្ផា​ជាយដែន​ឆ្នាំ​ ២០១៤​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ជ័យលាភី​កញ្ញាឯក​ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​ លើ​កញ្ញា​ កា​កា​ ទទួល​បាន​ម្កុដ​មួយ ​ពាន​មួយ ​និង​រង្វាន់​ទឹកប្រាក់​មួយ​លាន​រៀល ​ជ័យលាភី​លេខ​២​បាន​ទៅ​លើ​កញ្ញា ​សា​រ៉ា​យ​ ដា​លីន ​ទទួល​បាន​ពាន​១​ និង​រង្វាន់​ទឹក​៧០​ម៉ឺន​រៀល ​និង​ជ័យលាភី​លេខ​៣​បាន​ទៅ​កញ្ញា​ ដាលីន​ ទទួល​បាន​ពាន​១ និង​រង្វាន់​ទឹកប្រាក់​៥០​ម៉ឺន​រៀល​។ ​ចំពោះ​ពិន្ទុ​សម្រាប់​កញ្ញាឯក​ជ័យលាភី​នោះ​ក្រៅពី​ការ​ផ្ដល់​ដោយ​គណៈកម្ម​ ការ​ក៏​មាន​ធ្វើ​ឡើង​ដោយ​ការ​ផ្ដល់​ឲ្យ​ពី​មជ្ឈដ្ឋាន​អ្នក​ចូល​រួម​ទស្សនា​ ដោយ​ផ្ទាល់​តាម​រយៈ​ការ​ជូន​ផ្កា​កុលាប​មួយ​ទង​ស្មើ​មួយ​ពិន្ទុ​ផង​ដែរ​៕

​នរសិង្ហ

rith-28-01-14-nn

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS