1 2 3
4 5 6 7

ម្ចាស់​មិន​នៅ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​សម្បត្តិ​និង​ម៉ូតូ​៣​គ្រឿង​

ប្រភព៖ នគរវត្ត

ភ្នំពេញ ​ ៖​ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង​រួម​ នឹង​ម៉ូតូ​ផង​ដែរ​ ដោយសារ​តែ​ម្ចាស់ផ្ទះ​ទៅ​ស្រុក​កំណើត​ដើម្បី​សែនព្រេន​ចូល​ឆ្នាំ​ចិន​-​ វៀតណាម​នៅ​ខេត្តកំពត​ ។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ផ្ទះ​លេខ​៥២​ ផ្លូវ​បេតុង​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​ ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ​ ជ្រុង​ វិ​ច្ច​រ៉ា​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មេផ្ទះ​ ស្នាក់​នៅផ្ទះ​ខាងលើ​ ។​

សម្តី​លោក​អធិការខណ្ឌសែនសុខ​ ម៉ក់​ ហុង​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៤​ ទៅ​ស្រុក​កំណើត​ដើម្បី​សែន​ចូល​ឆ្នាំ​ចិន​ ស្រាប់​មក​ដល់​ម៉ោង​កើតហេតុ​ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ពេល​នោះ​លោក​ក៏​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ហើយ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​មក​បាញ់​ពន្លត់​ ទើប​មិន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​នោះ​ ។​

សម្ភារ​នៅ​ក្នុងផ្ទះ​បាន​រង​ការ​ ខូចខាត​ទាំងស្រុង​ រួម​នឹង​ម៉ូតូ​គុប២​គ្រឿង​ និង​ម៉ូតូ​វ៉េវ​១គ្រឿង​ផង​ដែរ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ​ ៕

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS