1 2 3
4 5 6 7

ក្រុម​ចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូ​ធំ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិជម្ពូ​វ័​ន្ត

​ប្រភព៖ នគរវត្ត

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​មុខ​ផ្ទះ​របស់​ខ្លួន​ ខណៈ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ពី​ភ្នំពេញ​ រួច​ឈប់​នៅ​មុខ​ផ្ទះ​គោះ​ទ្វារ​ឲ្យ​អ្នក​ផ្ទះ​បើកទ្វារ​ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​២​នាក់​មក​បាញ់​ចំ​គល់​ដោះ​បណ្តាល​ ឲ្យ​ស្លាប់​ភ្លាមៗ​ រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​ទាំង​២​នាក់​បាត់​ស្រមោល​ ។​

ករណី​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​ កើតឡើង​កាល​ព​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ឡាំ​ ប៊ុ​ន​ថន​ ក្នុងភូមិ​ជម្ពូ​វ័​ន្ត​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ជន​រង​គ្រោះ​មានឈ្មោះ​ សេង​ ប៊ុ​ន​ថា​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ជិះ​ម៉ូតូ​ធំ​ ម៉ាក​Duke​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CC-7119​ ។​ ចំណែក​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ ក្រោយ​ពេល​បាញ់​ប្លន់​យក​ម៉ូតូ​ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​គេចខ្លួន​បាត់ ​ ។​

តាម​សម្តី​របស់​ឳ​ពុក​ជន​រង​គ្រោះ​បាន ​ឲ្យ​ដឹង​ថា​ កូន​របស់​គាត់​បាន​ជិះ​ម៉ូតូ​មក​ពី​ភ្នំពេញ​តាំងពី​ព្រលឹម​ស្រាងៗ​ ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​ ។​ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សង្ស័យ​មាន​ក្រុម​ចោរ​តាម​ពីក្រោយ​ក៏​មិនដឹង​ បានជា​កូន​របស់​គាត់​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ​ក៏​គោះ​ទ្វារ​ហៅ​គាត់​ឲ្យ​ បើកទ្វារ​ក៏​មាន​ជនសង្ស័យ​ជិះ​មក​ដល់​ដែរ​ ។​

ឳ​ពុក​ជន​រង​គ្រោះ​បន្ត​ថា​ បន្ទាប់​ពី​កូន​គាត់​គោះ​ទ្វារ​ហើយ​នោះ​គាត់​ក៏​ដើរទៅ​បើកទ្វារ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​កា​៤៥​មួយ​ដើម​បាញ់​សំដៅ​កូន​របស់​ គាត់​ចំនួន​២​គ្រាប់​ចំ​គល់​ដោះ​បណ្តាល​ឲ្យ​ដេក​ស្លាប់​ភ្លាមៗ​នៅ​មុខ​ផ្ទះ​ ហើយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​កូន​របស់​គាត់​ជិះ​គេចខ្លួន​បាត់​ស្រមោល​ ។​

បន្ទាប់​ពី​មានការ​រាយការណ៍​អ្នក​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចាត់​កម្លាំង ​ចុះ​ទៅ​កន្លែង​កើតហេតុ​និង​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​ជនសង្ស័យ​ប្លន់​ ប្រដាប់​អាវុធ​ទាំង​២​នាក់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

ក្រោយ​កើតហេតុ​បន្ទាប់​ពី​សមត្ថកិច្ច​ ជំនាញ​ធ្វើ​កោសល្យវិច័យ​សាកសព​ជន​រង​គ្រោះ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

ករណី​ខាងលើ​នេះ​អ្នក​រស់នៅ​ម្តុំ​ កន្លែង​កើតហេតុ​ខាងលើ​និយាយ​ថា​ ការ​ប្លន់​ប្រដាប់​អាវុធ​នេះ​ពិតជា​សាហាវ​មែន​ដោយ​ជនសង្ស័យ​ហ៊ាន​បាញ់​ប្លន់ ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង​ ដែល​ករណី​នេះ​អាច​ជា​គម្រោង​ទុក​មុន​របស់​ក្រុម​ជនប្រដាប់អាវុធ​ខាងលើ​ ។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅ​មិន​ទាន់​អះអាង​ពី​ព័ត៌មាន​ច្បាស់ការ ​ណាមួយ​នៅឡើយ​ទេ​ ៕

a1(276)

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS