1 2 3
4 5 6 7

សមត្ថ​កិច្ច​នគរបាល​ស្រុក​កំពង់​ត្រឡាច​បង្ក្រាប​ទី​តាំង​ហាង​កា​ហ្វេ​បញ្ចាំង​រឿង​អាសអាភាស​

ប្រភព៖ នគរវត្ត

ខេត្ត​កំពង់​ឆ្នាំង​ ​៖  ហាង​កា​ហ្វេ​មួយ​កន្លែង​ដែល​មាន​ទី​តាំង​ ​ស្ថិត​នៅ​ក្នុង​ភូមិ​សាលា​លេខ​៥ ឃុំ​អូ​ឫស្សី​ ​ស្រុក ​កំពង់​ត្រឡាច​ ​ខេត្ត​កំពង់​ឆ្នាំង​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​កន្លែង​ដែល​បញ្ចាំង​វី​ដេ​អូ​អាសអាភាស​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ នគរបាល​ស្រុក​កំពង់​ត្រឡាច​ចុះ​​ប​ង្ក្រា​ប​ជាក់​ ​ស្តែ​ង​កាល​ពី​វេលា​ម៉ោង​៣និង​៣០នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មក​រា​ ​ឆ្នាំ​២០១៤ ។

អធិការ​នគរបាល​ស្រុក​កំពង់​ត្រឡាច​លោក​ ​ហ៊ុ​ល​ ​វាសនា​ ​បាន​ឲ្យ​ដឹង ​ថា​ ​ក្នុង​ពេល​ចុះ​បង្ក្រាប​ ​ហាង​កា​ហ្វេ​ដែល​បញ្ចាំង​រឿង​អាសអាភាស​នេះ​បាន​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ ឈ្មោះ​ ​ឃួ​ន​ ​សោ​ភ័​ណ្ឌ​ អាយុ​៥០ឆ្នាំ​ ​រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ​និង​បាន​ប្រមូល​វត្ថុ​តាង​មួយ​ចំនួន​មាន​ ​ទូរទស្សន៍​LED​មួយ ​គ្រឿង​ ​ក្បាល​វី​ស៊ី​ឌី​១គ្រឿង​ ​វី​ស៊ី​ឌី​ចំនួន​១២៨បន្ទះ​ ​ក្នុង​ចំនួន​នេះ​មាន​បន្ទះ​វី​ស៊ី​ឌី​អាស​អាភា​ប្រមាណ​ជា​៣០ទៅ​៤០ប​ន្ទះ​។ ក្នុង​ពេល​ប​ង្ក្រា​ប​ជាក់​ស្តែ​ង​ ​គឺ​ ​វី​ស៊ី​ឌី​អាសអាភាស​១បន្ទះ​នៅ​ក្នុង​ក្បាល​វី​ស៊ី​ឌី​ដែល​កំពុង​បញ្ចាំង​ ​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ហាង​កា​ហ្វេ​មួយ​នេះ​តែង​តែ​បញ្ចាំង​វី​ដេ​អូ​អាសអាភាស​អោ​យ​ភ្ញៀវ​មើល​ជា​រៀង​រាល់​ថ្ងៃ​ ​មិន​ដែល​ខាន​នោះ​ទេ​ ​។ កន្លង ​មក​សមត្ថ​កិច្ច​បាន​បាន​កោះ​ហៅ​ម្ចាស់​ហាង​កា​ហ្វេ​នេះ​មក​ធ្វើ​ការ​ ផ្សព្វផ្សាយ​ដែរ​ ​តែ​ម្ចាស់​ហាង​ ​រូប​នេះ​មិន​មក​តាម​ការ​កោះ​ហៅ​របស់​សមត្ថ​កិច្ច​នោះ​ទេ​ ​។ ហាង​កា​ហ្វេ​មួយ​កន្លែង​នេះ​ក៏​ធ្លាប់​បាន​ខាង​កម្លាំង​អាវុធ​ហត្ថ​ស្រុក​ កំពង់​ត្រឡាច​ធ្វើ​ការ​បង្ក្រាប​ម្ត​ង​រួច​មក​ហើយ​ ​តែ​ក្រោយ​មក​ទៀត​នៅ​តែ​បញ្ចាំង​រឿង​អាសអាភាស​ដដែល​ ​.

លោក​អធិការ​បញ្ជាក់​ថា ​ ​ម្ចាស់​ហាង​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ក​សាង​សំណុំ​រឿង​បញ្ជូន​មក​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ ​៕



© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS