1 2 3
4 5 6 7

ជនជាតិវៀតណាម ផឹកស្រាស្រវឹង លើដីខ្មែរ ដេញវាយគ្នា ត្រូវ អ.ហ ចាប់ខ្លួន

ប្រភព៖ ដើមអម្ពិល

តាកែវ៖ ជនជាតិវៀតណាម២នាក់បងប្អូន កំពុងរស់នៅ និងប្រករបររកស៊ីនៅលើដីខ្មែរ បានផឹកស្រាស្រវឹងក្នុង ពិធីសែនចូលឆ្នាំចិន-វៀតណាម បានព្រួតគ្នា វៃទៅលើគូជម្លោះរបស់ខ្លួនជាជនជាតិវៀតណាមដូចគ្នា ឲ្យរងរបួស ត្រូវកងរាជអាវុធហត្ថ (អ.ហ) នៃការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទ័ណ្ឌ ខេត្តតាកែវ ចាប់ខ្លួននៅចំណុច កំពង់ទូកក្រោម ស្ថិតនៅក្នុងភូមិស្នោ សង្កាត់រការក្នុង ក្រុងដូនកែវ កាលពីម៉ោង ៧យប់ថ្ងៃព្រហស្បតិ៍ ទី ៣០ ខែ មករា ឆ្នាំ២០១៤។

មន្រ្តីកងរាជអាវុធហត្ថ បានប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម ដែលបង្ករបួសស្នាមលើអ្នកដទៃទាំងពីរនាក់ ជាបងប្អូននឹងគ្នា មានឈ្មោះ ឡឹម ជុង អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡឹម ប៊ៀន អាយុ ២៧ឆ្នាំ និងមានមុខ របរជាកម្មករទូកនៅចំណុចកើតហេតុខាងលើ។

មន្រ្តីកងរាជអាវុធដដែលនេះ បន្តថា ជនដៃដល់ទាំងពីរនាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំក្នុង ថ្ងៃសែនចូលឆ្នាំ ចិន-វៀតណាម ក៏បានព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ វ៉ាន់ តឹង ភេទប្រុស អាយុ ៣០ឆ្នាំ ដែលជាជនវៀត ណាម មានមុខរបបជាកម្មករដូចគ្នា ឲ្យរងរបួសត្រង់ដៃខាងស្តាំ និងផ្ទៃមុខផងដែរ។

មន្រ្តីអាវុធហត្ថខាងលើបានបន្តថា បន្ទាប់ពីបង្ករបួសស្នាមហើយ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងមកកាន់បញ្ជា ការដ្ឋានកងរាអាវុធខេត្តតាកែវ ហើយលោកឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បញ្ជា ឲ្យកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក ចាន់ ជៀប នាយការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទ័ណ្ឌ ចុះ ទៅចាប់ខ្លួនជនសង្ស័យបង្ករបួសស្នាមបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធ ដើម្បីសួរនាំ និងចាត់ការ ទៅតាម ច្បាប់៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS