1 2 3
4 5 6 7

បុរសម្នាក់ បើករថយន្តបុកម៉ូតូ ហើយព្យាយាមបើករត់ អ្នកដំណើរជួយ ដេញចាប់ បាញ់៥គ្រាប់ គំរាមឲ្យឈប់

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ៖ បុរសម្នាក់ដែលបាន បើករថយន្តហាយឡេឌើ បើកបុកម៉ូតូបុគ្គលិក ស្ថានីយទូរទស្សន៍បាយន្ត និងអ្នកកាសែតម្នាក់មួយទៀត បណ្តាលឲ្យរងរបួសកាលពីម៉ោង ១១ និង៣០នាទយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវ ៣៦០ កែង ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ក្រោយ បង្កហេតុជនបង្ក បានព្យាយាមបើករថយន្តគេខ្លួន មិនឈប់ដោះស្រាយបញ្ហា ធ្វើឲ្យអ្នកដំណើរតាមផ្លូវទើសភ្នែក ទាញកាំភ្លើងបាញ់៥គ្រាប់ គំរាមឲ្យឈប់។

សមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា នៅម៉ោងកើតហេតុរថយន្តហាយឡេឌើ ពាក់ស្លាកលេខ 2T-9359 បានបើកបុក បុរសពីរនាក់ ហើយព្យាយាមបើករត់ដោយម៉ូតូជាប់នៅខាងក្រោមឡាន អូសរហូតមកដល់ជិតវត្តមហាមន្រ្តី ត្រូវ បានអ្នកដំណើរម្នាក់ ដែលគេសង្ស័យថា ជាសមត្ថកិច្ចបានជិះរថយន្ត Lexus RX 300 បើកដេញតាមឃាត់ ប៉ុន្តែ រថយន្តជនបង្កមិនឈប់ បុរសជាអ្នកទិញតាមដកកាំភ្លើងបាញ់៥គ្រាប់ គំរាមឲ្យឈប់នៅក្បែរផ្សារដេប៉ូ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត ក៏បានចេញមកជួយឃាត់ខ្លួនជនបង្ក ប្រគល់ឲ្យសមត្ថកិច្ចបញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលឃាត់ខ្លួនជនបង្ក មានបុរសម្នាក់ បានចេញមុខ មកកាងទាំងទទឹងទិស និងជេរអ្នកកាសែត មិនឲ្យថតរូបនោះទេ។ បុរសដែលចេញមករារាំងសមត្ថកិច្ច និងអ្នកកា សែតនោះ ត្រូវបានគេសង្ស័យថា ជាបងប្អូននឹងគ្នា។

ក្រោយកើតហេតុ ទាំងជនបង្ក ម៉ូតូ និងរថយន្ត ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ ចាំការដោះស្រាយជាក្រោយ៕

រថយន្ត និង ជនបង្ក

បុរសសំញែងរិទ្ធ ចេញមុខកាងជនបង្ក

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS