1 2 3
4 5 6 7

តំបន់ទេសចរណ៍លើទឹក ដ៏ស្រស់ត្រកាល សម្បូរដោយត្រីផ្សោត

Khmer Famous 01

រមណីដ្ឋាន​អាងត្រី​ផ្សោត​អន្លុង​ស្វាយ​ធំ ឬក៏​អាច​ហៅ​ម្យ៉ាងទៀត​ថា ត្រី​ផ្សោត​ព្រះ​រំកិល គឺជា​រមណីដ្ឋាន​មួយក្នុង
ចំណោម​កន្លែង​  ដ៏​មាន​សារៈសំខាន់​ ជាច្រីន សម្រាប់​តំបន់​អភិរក្ស​សត្វព្រៃ  ទន្លេមេគង្គ នៅក្នុង​ប្រទេស​កម្ពុជា
ហើយ​ក៏​ដូចជា សម្រាប់​តំបន់​អាស៊ី​អាគេ្នយ៍​។ តំបន់​នេះ​គឺជា​តំបន់ មួយ​ក្នុងចំណោម​តំបន់​បី​បួន​ទៀត​ នៅ​អាស៊ី​
អា​គ្នេយ៍ ដែល​ជា​កន្លែង​អំបូរ​ថនិកសត្វនៅតែ​ត្រូវបានគេ​ឃើញ​មាននៅក្នុង​ព្រៃ​នៅឡើយ​។ រមណីដ្ឋាន​នេះមាន​
ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បូរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។​

​តំបន់​នេះ​ មិន​ត្រឹមតែ​ជា​តំបន់​អភិរក្ស​ប៉ុណ្ណោះ​ទេ វាក៏បាន​ផ្តល់​នូវ​ទស្សនីយ៍ភាពដ៏​ស្រស់ស្អាតសំរាប់ភ្ញៀវទេស
ចរ ទស្សនានូវ​ត្រី​ផ្សោត​ទន្លមេគង្គ​ផុស និង​ លោត​ឡើង​ពី​ទឹក​ដ៏​ថ្លាយង់​ដូច​កញ្ចក់​។ កាលពី​ប៉ុន្មានឆ្នាំមុន តំបន់​
នេះ​ក៏​បាន​ទាក់ទាញ  ​ភ្ញៀវទេសចរ ​បរទេស​ជាច្រើន ដែល​ហូរ​ចូល​តាម ព្រំដែន​ប្រទេស​ឡាវ​ផងដែរ​។ ការទាក់
ទាញ​ដ៏​សំខាន់​បំផុត​នោះ​គឺ ត្រី​ផ្សោត​ទន្លេ និង​សាច់​ពណ៌ស ព្រមទាំងឆ្នេរ​ខ្សាច់​ដ៏​វែង​អន្លាយ​តាម​បណ្តា​យ​ដង
​ទន្លេ​។​

​នៅ​រដូវប្រាំង អាង​ត្រី​ផ្សោត​នៃ​រមណីដ្ឋាន​អន្លុង​ស្វាយ​ធំកាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ឡើងៗ និង​ងាយស្រួល​
សម្រាប់​ភ្ញៀវ​ទេសចរ  ​បាន​មើល​ឃើញ​យ៉ាង​ងាយស្រួលនូវ​ប្រភេទ​ថនិកសត្វ​ទន្លេ មេគង្គ​មួយ​នេះ ពី​កោះ​ខ្សាច់
​ពណ៌​ស​ដ៏​តូច​មួយ  ដែល​នៅ​ផ្នែក​ខាងកើត​នៃ​ទីនោះ​។ នៅពេលនោះ ទឹកទន្លេកាន់តែ​ថ្លា​ច្បាស់ហើយ​ត្រី​ផ្សោត​
ក៏បាន​ផុស​ឡើង និង​ មាន​សកម្មភាព​ ជាច្រើន​នៅ ក្នុង​អន្លុង​នោះ​។ ជួនកាល  ប្រសិនបើ​អ្នក​មាន​សំណាង អ្នក
​អាច​ឃើញ​តត្រីផ្សោតត​លោត​ផុត​ពី​ទឹក​ទាំង​គូ ឬ​ទាំងកូន​របស់វា ដូចជា​ត្រី​ផ្សោតដែល​អ្នក​បាន ​ឃើញ​តាម​ទូរ
ទស្សន៍យ៉ាង​ដូច្នេះ​ដែរ​។​

​ម្យ៉ាងទៀត  មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន មិន​ដែល​ធ្វើឲ្យ​បាត់បង់​  ឱកាស​ក្នុង​ការហែល​ទឹកលេង កំសាន្ត នៅ
ក្នុង​ទឹក​ដ៏​ថ្លា​នៃ​ទន្លេ​មេគង្គនៅ​ជុំវិញ​កោះ​នេះ ឬក៏​ដេក​លំហែ​ក្រោម​កំដៅ​ព្រះអាទិត្យ  នៅលើ​ឆ្នេរ​ខ្សាច់​ពណ៌​ស
​ដ៏​ស្រស់​ស្អាត​នោះឡើយ​។​

​ពេលវេលា​នៃ​ការធ្វើដំណើរ​កំសាន្ត​ដ៏​ល្អ​បំផុតទៅ​រមណីដ្ឋាន​ផ្សោត​អន្លុង​ស្វាយ​ធំគឺ​ចន្លោះ​ខែ​ធ្នូ ទៅ​ដល់ខែមីនា
ដែល​ផ្លូវ​ធ្វើដំណើរ​ទៅ​ទីនោះ​ងាយស្រួលហើយ​មាន​ចំងាយ​ត្រឹមតែ​៥៧​គ​.​ម  និង​ចំណាយពេល​ត្រឹមតែ ១​ម៉ោង
កន្លះ​ប៉ុណ្ណោះ​តាម​ផ្លូវជាតិ​លេខ​៧ ឬ​មាន​ចំងាយ​៧៨​គ​.​ម ដោយ​ធ្វើដំណើរ​តាម​ទូក ចេញពី​ក្រុង​ស្ទឹងត្រែង តាម​
បណ្តោយ​ទន្លេមេគង្គ​។​ សូមបញ្ជាក់​ថា នៅ​រដូវ​ទឹក​ឡើង​មានការ​ពិបាក​នឹង​ឃើញ​ត្រី​ផ្សោត​លោត​ឡើង នៅ​ក្នុង
​ទឹកទន្លេ ដ៏​ធំ​ល្ហល្ហេវ​នេះ​ណាស់ ។ ពីព្រោះ​តែ​ទឹកទន្លេ​ហូរ​ខ្លាំង ពី​ល្បាក់ខោន ឬ​ទឹកធ្លាក់​សុភ​មិត្រ ។ ដែល​មាន​
ទីតាំង​ស្ថិតក្នុង​ឃុំ​ព្រះ​រំកិលដូចគ្នា ហើយ​ភ្ញៀវទេសចរ ក៏​អាច​ទស្សនា​ទឹក​ធ្លាក់សុភ​មិត្រ ដែល​ហូរ​ចូល​ទៅ​ទន្លេ
មេគង្គ​៕

សូមទស្សនា រូបភាព ខាងក្រោម

Khmer Famous

Khmer Famous 02

Khmer Famous 03
ប្រភព៖ tourismcambodia

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS