1 2 3
4 5 6 7

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​​ថៃ​ស៊ើបអង្កេត​កិច្ចព្រមព្រៀង​ទិញ​​អង្ករ​របស់​លោកស្រី​យី​ង​ឡាក់​

ប្រភព៖ នគរវត្ត

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ថៃ​នឹង​ស៊ើបអង្កេត​ករណី​ចោទប្រកាន់​ ប្រឆាំង​លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ដ្រី​ថៃ​ចាំផ្ទះ​ពាក់ព័ន្ធ​ទៅ​នឹង​ កិច្ចព្រមព្រៀង​ទិញ​អង្ករ​នា​ពេល​កន្លង​មក​ ដែល​ជា​ការ​ថែម​បន្ទុក​ធ្ងន់​មួយទៀត​ដល់​ រដ្ឋបាល​របស់​លោកស្រី​ ។​

​ការ​ សម្រេច​ស៊ើបអង្កេត​នេះ​កើត​ ឡើង​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​សកល​ កើតឡើង​នា​ថ្ងៃអាទិត្យ​ខាង​មុខ​ ហើយ​ ស្រប​ពេល​រដ្ឋាភិបាល​អះអាង​អំពី​ដំណើរ​ ការ​ទៅ​មុខ​ បើ​ទោះជា​តុលាការ​ធម្មនុញ្ញ​កាត់សេចក្ដី​ថា​ ការ​បោះ​ឆ្នោត​អាច​នឹង​ ពន្យារពេល​យ៉ាងណា​ក៏​ដោយ​ ។​

​លោក​ Vicha​ Mahakhun​ សមាជិក​ គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ បញ្ជាក់​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​នឹង​ព​ន្លឿ​ន​ការ​ស៊ើបអង្កេត​បរ​ណី​ បណ្ដឹង​ទៅ​លើ​លោកស្រី​យី​ង​ឡាក់​ ដែល​ជា​ប្រធាន​គណៈកម្មការ​គោលនយោបាយ​អង្ករ​ជាតិ​ ។​

​កាលពី​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៤​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ​បាន​ ទទួលព្រម​ស៊ើប​សង្កេត​ករណី​បណ្ដឹង​ ប្រឆាំង​លោកស្រី​យី​ង​ឡាក់​ និង​មន្ដ្រី​ស្និទ្ធ​ រដ្ឋាភិបាល​១៥​រូប​ទៀត​ដែល​សង្ស័យ​ ប្រព្រឹត្ដ​មិន​ប្រក្រតី​ក្នុង​កិច្ច​ព្រេ​ម​ព្រៀង​ ទិញ​អង្ករ​រវាង​រដ្ឋាភិបាល​នឹង​រដ្ឋាភិបាល​។​

​លោកស្រី​ យី​ង​ឡាក់​ បាន​ប្រឈម​មុខ​ នឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​តាម​ដង​ ផ្លូវ​រយៈពេល​ជិត​៣​ខែ​កន្លង​មកនេះ​ហើយ​ ទាមទារ​ឱ្យ​លោកស្រី​រំលាយ​រដ្ឋាភិបាល​ និង​ចុះ​ចេញពី​តំណែង​ ។​

​ក្រុម​ បាតុករ​ដែល​ដឹកនាំ​ដោយ​លោក​ ស៊ូ​ថេ​ប​ ថង​ស៊ូ​បាន​បាន​ប្រកាស​មិន​ចូល​ រួម​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ហើយ​បាន​នាំ​គ្នា​ ឡោម​ព័ទ្ធ​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នៅ​ ក្នុង​ក្រុង​បាងកក​ និង​នៅ​តាម​ខេត្ដ​មួយ​ ចំនួន​ស្ថិត​នៅ​ភាគ​ខាងត្បូង​ដើម្បី​រារាំង​ ដល់​ដំណើរការ​បោះ​ឆ្នោត​ ។​

​ក្រុម​ បាតុករ​ប្រឆាំង​បាន​គំរាម​ថា​ នឹង​បិទ​រាល់​ផ្លូវ​ទាំងឡាយ​ណា​ដែល​ឆ្ពោះ​ ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​ប្រឆាំង​ ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ របស់​រដ្ឋាភិបាល​ ។​ ការ​គំរាម​របស់​ លោក​ស៊ូ​ថេ​ប​ ថង​ស៊ូ​បាន​នេះ​ធ្វើ​ឱ្យ​មាន​ ក្ដី​បារម្ភ​ថា​ អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ ។​
​ការ​ប៉ះទង្គិច​ គ្នា​ ការ​គប់​គ្រាប់បែក​ និង​ការ​លប​បាញ់ប្រហារ​ទៅ​លើ​ក្រុម​ បាតុករ​ប្រឆាំង​បាន​កើត​ឡើងជា​បន្ដ​ បន្ទាប់​ចាប់តាំងពី​ចុងឆ្នាំ​២០១៣​រៀង​ រហូត​មក​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​១០​ នាក់​និង​រង​របួស​រាប់​សិប​នាក់​ ។​ ក្រុម​ បាតុករ​ប្រឆាំង​បាន​អះអាង​ថា​សកម្មភាព​ ហិង្សា​ទាំងនោះ​ជា​ទ​ង្វើ​របស់​រដ្ឋាភិបាល​ ប៉ុន្ដែ​ខាង​រដ្ឋាភិបាល​ថៃ​ច្រាន​ចោលការ​ ទទួលខុសត្រូវ​ ។​

​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ ឆ្នោត​ថៃ​បាន​ស្នើ​ឱ្យ​ពន្យារ​ការ​បោះ​ឆ្នោត​ ដោយ​ខ្លាច​ខ្វះ​តម្លាភាព​ និង​គ្មាន​ភាព​ យុត្ដិធម៌​ ដោយសារ​តែ​អំពើ​ហិង្សា​ និង​ ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​។​ ប៉ុន្ដែ​រដ្ឋាភិបាល​បាន​អះអាង​ថា​ ការ​បោះ​ឆ្នោត​ មិន​អាច​ពន្យារពេល​ឡើយ​ ៕

fbtai4uq

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS