1 2 3
4 5 6 7

បុរសម្នាក់ បើកម៉ូតូ បុករបាំងដែក ដាច់ក្បាល ពេលដល់មុខផ្សារ ពោធិ៍ចិនតុង

ប្រភព៖ ដើមអម្ពិល

-ជនរងគ្រោះធ្វើការ នៅក្រុមហ៊ុន ជីពម៉ុង

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេមិនទាន់ ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច អះអាង ថា បានបើកម៉ូតូ ទៅបុករបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូ ហើយដាច់ក្បាល កាលពីវេលាម៉ោងប្រមាណ ១០៖២០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ កំពត 1D-0117 តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី រួចហើយស្រាប់តែ ដួលម៉ូតូ ក្រោយបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យក្បាលអ្នកបើកម៉ូតូ ត្រូវដាច់ធ្លាក់ពីលើស្មា រមៀលទៅក្បែររបងផ្ទះ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ រីឯដងខ្លួន នៅកណ្តាលផ្លូវ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដកស្រង់សំដីជនរងគ្រោះជិះពីក្រោយ មកបានថ្លែងបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ បណ្តាលមកពីជនរងគ្រោះ ជាអ្នកបើកម៉ូតូ បានជ្រុលចង្កូតទៅបុក រនាំងដែកចែកទ្រូងផ្លូវ ទើបបណ្តាលឲ្យ ដួលនិងដាច់ក្បាល យ៉ាងដូច្នេះ។

ក្រោយកើតហេតុ លោក យឹម សារ៉ាន់ បានបញ្ជាឲ្យមន្រ្តី នគរបាលមូលដ្ឋាន និងមន្រ្តីនគរបាល បច្ចេកទេស ចុះទៅត្រួតពិនិត្យ និងជួយអន្តរាគមន៍។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលដាច់ក្បាល ធ្វើការងារ នៅក្រុមហ៊ុនជីពម៉ុង៕

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS