1 2 3
4 5 6 7

វិធីព្យាបាលសាច់ចង្កាធ្លាក់ ឱ្យតឹងណែនឡើងវិញ បានឆាប់រហ័ស

1-28-2014 10-33-15 PM

សុខភាពស្បែកនៅលើដងខ្លួនមានបញ្ហាមិនប្រក្រតី គឺអាចបណ្តាលមកពីបញ្ហាកង្វះសារធាតុវីតាមីន និងសារ
ធាតុផ្សេងៗ មួយចំនួនទៀតដែលត្រូវការសារធាតុទាំងនោះមកផ្គត់ផ្គង់លើរាងកាយទាំងមូល។ ប្រសិនខ្វះនូវ សារធាតុណាមួយ  នឹងធ្វើឱ្យរាងកាយ ឬ សុខភាពស្បែក នៅលើដងខ្លួនរបស់អ្នក  ជួបនឹងបញ្ហាជាមិនខាន។
ដូចជា បញ្ហាចង្កាធ្លាក់ ជាដើម ឬ សាច់ធ្លាក់ខ្លាំងពេកចង្ការបស់អ្នក ដែលមើលទៅ ប្លែក និង អាក្រក់មើលទាំង
នេះ គឺបណ្តាលមកពីកង្វះនូវសារធាតុវីតាមីន និង សារធាតុចិញ្ចឹមមួយចំនួន។

ខាងក្រោមនេះ  យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួន ដែលអាចព្យាបាលកំចាត់  បញ្ហាសាច់ចង្កាធ្លាក់
នេះ បានដោយធម្មជាតិ។

វីតាមីន E៖ គឺជាសារធាតុវីតាមីនម្យ៉ាង ដែលដើរតួនាទីយ៉ាងសំខាន់ អាចជួយកាត់បន្ថយសាច់ចង្កាធ្លាក់ និង ជួយធ្វើឱ្យស្បែកតឹងណែន នៅគ្រប់កន្លែងទាំងអស់នៅលើដងខ្លួនរបស់អ្នក។ ប្រភពអាហារដែលមានផ្ទុកនូវ
សារធាតុវីតាមីន E នេះ គឺមាននៅក្នុង ស្លឹកបន្លែបៃតង  ប្រេងស្រូវសាឡី  អង្គរសម្រូប ក្រុមសណ្តែកកួរវែង ផ្លែ
ប៉ម​ សណ្តែកដី។ល។

ទឹកដោះគោ៖ ក៏អាចជួយអ្នកកំចាត់នូវបញ្ហាសាច់ចង្កាធ្លាក់ និង ជួយឱ្យស្បែកតឹងបានយ៉ាងងាយស្រួលផង
ដែរ។ ដោយគ្រាប់តែអ្នក ប្រើទឹកគោះធ្វើជាម៉ាស បន្ទាប់មកយកវាមកលាបនៅត្រង់ចង្កាដែលមានសាច់ធ្លាក់
នោះ រួចម៉ាស្សាថ្នមៗ នៅលើចង្កាហើយលាងសំអាត ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

ស៊ុត (ផ្នែកពណ៌ស)៖ ស៊ុតផ្នែកពណ៌ស គឺជាប្រភពនៃវីតាមីន  ដែលមានប្រសិទ្ធិភាពបំផុតសំរាប់សុខភាព
ស្បែក។ ហើយអ្នក ក៏អាចប្រើវាសំរាប់ព្យាបាលកំចាត់សាច់ចង្កាធ្លាក់បានផងដែរ។

វិធីព្យាបាល៖ សូមយកស៊ុត ២គ្រាប់ វាយបំបែក (យកផ្នែកពណ៌ស) លាយជាមួយនឹងទឹកដោះគោ ១ស្លាប
ព្រាបាយ ប្រេងជីអង្កាមបន្តិច ទឹកឃ្មុំ  ១ស្លាបព្រាបាយ និង ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។ បន្ទាប់មក កូរចូល
គ្នាឱ្យសព្វ រួចយកមកលាបនៅលើចង្កាកន្លែងមានសាច់ធ្លាក់នោះទុកឱ្យស្ងួតរយៈពេល ៣០នាទី ហើយលាង
សំអាតចេញ  ជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្ទាប់មកយកដៃ ទះថ្នមៗ   លើចង្ការហូតដល់ស្ងួត។ ព្យាបាលតាម
វិធីជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលចាប់រហ័ស៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS