1 2 3
4 5 6 7

តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ទាក់ទាញបំផុត កោះហ្វីហ្វី

Khmer Famous 09

ហ្វីហ្វី គឺជាកោះធម្មជាតិមួយ ដ៏ស្រស់ស្អាត ពោរពេញទៅដោយបរិយាកាសបរិសុទ្ធ និងសម្បូរទៅដោយផ្ទាំងថ្ម
ធំៗ និង រុក្ខជាតិពណ៌បៃតងជាច្រើន ដុះព័ទ្ធនៅជុំវិញកោះនេះ បង្កើតបានជាទិដ្ឋភាពដ៏ទាក់ទាញ។ កោះហ្វីហ្វី
គឺជាតំបន់ទេសចរណ៍មួយ  ដ៏មានប្រជាប្រិយភាពបំផុត ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត ភូកេត នៃភាគខាង
កើតឈូងសមុទ្រប្រទេសថៃ។

បច្ចុប្បន្នកោះហ្វីហ្វី បានក្លាយទៅជាតំបន់កំសាន្ត ដ៏ស្រស់ត្រកាល និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន
ពីសំណាក់ភ្ញៀវទេសចរជាច្រើនមកពីជុំវិញពិភពលោក។ ដោយសារតែ កោះហ្វីហ្វីមានឆ្នេរខ្សាច់ពណ៌សក្បោះ
ទឹកសមុទ្រ ដ៏ថ្លាឈ្វេង ដូចកញ្ចក់ អមជាមួយនឹងទេសភាពព្រៃឈើពណ៌បៃតង និងខ្យល់អាកាសបរិសុទ្ធអាច
ជួយឱ្យអ្នកសំរាករំសាយអារម្មណ៍តានតឹងបានយ៉ាងងាយស្រួល  ហើយភ្ញៀវទេសចរ ទាំងអស់ អាចធ្វើដំណើរ
មកកំសាន្តនៅលើកោះនេះ បានតាមរយៈការជិះទូក។

ភ្ញៀវទេសចរ មកកំសាន្តនៅលើកោះហ្វីហ្វី តែងតែរីករាយកំសាន្តជាមួយនឹងការជិះទូក ជិះទូកក្តោង ហែលទឹក
ដេកហាលថ្ងៃ ស្ទួចត្រី និង ស្រូបយកខ្យលអាកាសបរិសុទ្ធ។ល៕

សូមទស្សនា រូបភាព ខាងក្រោម

Khmer Famous 01

Khmer Famous 02

Khmer Famous 03

Khmer Famous 04

Khmer Famous 05

Khmer Famous 06

Khmer Famous 07

Khmer Famous 08

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS