1 2 3
4 5 6 7

ពី​និស្សិត​ក្រីក្រ​តស៊ូ​ រហូត​ក្លាយជា​នាយក​ក្រុមហ៊ុន​ គណនេយ្យ​ដ៏​ល្បីឈ្មោះ​

ប្រភព៖ កម្ពុជាថ្មី

​លោក ​មុំ​មករា​កើត​ចេញ​ពី​គ្រួសារ​កសិករ​ដែល​មាន​កំណើត​នៅ​ទីរួមស្រុក​កងមាស​នៃ​ ខេត្តកំពង់ចាម​ហើយ​លោក​គឺជា​កូន​ទី​៦​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​៧​នាក់ ​។​

​ ​ជា ​ក្មេង​ជនបទ​លោក​មិន​ត្រឹមតែ​សង្វាត​រៀនសូត្រ​ប៉ុណ្ណោះ​ទេ​តែ​លោក​នៅ​ឆ្លៀត​ ពេលទំនេរ​ពី​ការសិក្សា​ដើម្បី​ជួយ​ការងារ​ឪពុក​ម្តាយ​ដូចជា​ការ​ធ្វើ​ ស្រែចម្ការ​ដាំ​ដំណាំ​និង​បន្លែបង្ការ​ផ្សេងៗ​។​សម្រាប់​ការសិក្សា​វិញ​លោក​ បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​រ៉ា​យ​ប៉ាយ​នៅ​ឃុំ​រ៉ា​យ​ប៉ាយ​ស្រុក​រ៉ា​យ​ ប៉ាយ​ហើយ ក្នុង​ឆ្នាំ​២០០២​លោក​ក៏បាន​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ជោគជ័យ ​។​

​ ​ដោយសារ ​ទឹកចិត្ត​ស្រឡាញ់​ការរៀនសូត្រ​លោក​ក៏បាន​ស្នើសុំ​ឪពុក​ម្តាយ​មក​សិក្សា​ បន្ត​នៅ​ឯ​រាជធានី​ភ្នំពេញ​ពួកគាត់​ក៏បាន​ជម្រុញ​លើកទឹកចិត្ត​បន្ថែម​ទៀត​ ព្រោះ​មានតែ​ការសិក្សា​ប៉ុណ្ណោះ​ទេ​ដែល​អាច​ជួយ​ក្រុម​គ្រួសារ​ទាំងមូល​ឲ្យ​ រួច​ផុត​ពី​ភាព​ក្រីក្រ​លំបាក​បាន​។​បុរស​វ័យ​២៨​ឆ្នាំ​រូប​នេះ​ក៏​បាន​មក​ សិក្សា​នៅ​រាជធានី​ភ្នំពេញ​កាលនោះ​ដោយសារ​លទ្ធភាព​គ្រួសារ​មិន​អំណោយផល​លោក​ ក៏​សុំ​ខាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធានមនុស្ស ​(​បាន​វិ​វដ្ត​ន៍​ខ្លួន​ជា​សាកលវិទ្យាល័យ​ធនធានមនុស្ស​)​ ដើម្បី​ស្នាក់​សុំ​ហូបចុក​និង​អាហារូបករណ៍​សម្រាប់​សិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​។​

​ អំឡុង ​ពេល​សិក្សា​លោក​ក៏​ឆ្លៀត​ជួយ​ការងារ​សាលា​ដោយ​ធ្វើជា​អ្នក​កិប​ក្រដាស​ ម៉ូតូ​។​ លោក​ឆ្លៀត​បង្រៀន​តាម​ផ្ទះ​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែ​ម​ក្រោយមក​នៅក្នុង ​ឆ្នាំ​ទី​២​នៃ​ការសិក្សា​លោក​មានឱកាស​ចូល​ធ្វើកា​រងារ​នៅ​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ក្នុង​តួនាទី​ជា​គណនេយ្យករ​។​ ធ្វើ​បានតែ​រយៈពេល​១​ឆ្នាំ​លោក​ក៏​ប្តូរ​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ​Cambodia Angkor Real Estate ក្នុង​មុខ​នាទី​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​។ ​ធ្វើ​បានតែ​រយៈពេល​២​ឆ្នាំ​លោក​ក៏បាន​ប្តូរ​ទៅ​ក្រុមហ៊ុននាំចេញ​នាំចូល​មួយ ​(​ឱសថ​)​ ក្នុង ​មុខតំណែង​ជា​អ្នកគ្រប់គ្រង​ទូទៅ​តែ​ដោយសារតែ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ តែប៉ុណ្ណោះ​លោក​ក៏​ឈប់​ពី​ទីនោះ​រួច​ក៏បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ សុខា​អេ​លី​កុប​ទ័​រ​ជា​ប្រធាន​គណនេយ្យ​វិញ​។​

​ ​នៅពេល ​សាកសួរ​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក​ផ្លាស់ប្តូរ​ការងារ​ដ៏​ច្រើន​ពី​កន្លែង ​មួយ​ទៅ​កន្លែង​មួយ​លោក​បាន​ឆ្លើយតប​ថា​ ”​ការ​ផ្លាស់ប្តូរ​នេះ​អាស្រ័យ​ទៅ​លើ​បទពិសោធន៍​របស់ខ្ញុំ​។ ​ខ្ញុំ​ខិតខំ​រក​តំណែង​ធំ​ហើយ​ប្រាក់ខែ​សមស្រប​ទៅតាម​កម្រិតជីវភាព​។ ​កត្តា​មួយទៀត​ខ្ញុំ​ចង់​សន្សំ​បទពិសោធន៍​ឲ្យ​បាន​ច្រើន​ដើម្បី​បើក​ ក្រុមហ៊ុន​គណនេយ្យ​មួយ​ដោយ​ខ្លួនឯង​”​។​ ជុំវិញ​បញ្ហា​លំបាក​កាលពី​អតីតកាល​លោក​បាន​រៀប​រាប់ទាំង​ក្រៀមក្រំ​ថា​ ”​កាល​ខ្ញុំ​នៅ​ក្មេង​ផលវិបាក​ដែល​ខ្ញុំ​ជួប​នោះ​គឺ​ត្រង់​ថា​ខ្ញុំ​មិនសូវ​ ជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា​នោះ​ទេ ​ពោល​មានលទ្ធភាព​រៀន​ប៉ុណ្ណា​រៀន​ប៉ុណ្ណឹង​ព្រោះ​ខ្ញុំ​គ្រាន់តែ​ជា​ក្មេង​ ជនបទ​ជា​កូន​កសិករ​ក្រខ្សត់​តែប៉ុណ្ណោះ​។ ​ហេតុនេះ​អ្វីៗ​គឺ​ខ្ញុំ​ជា​អ្នក​ជម្នះ​ដោយ​ខ្លួនឯង​។ ​គោលដៅ​របស់ខ្ញុំ​គឺ​ចង់​មានទ្រព្យ​សម្បត្តិ​មាន​ឡាន​ទំនើបៗ​ជិះ​ដូច​គេ​ដែរ ​ទើប​ចេះតែ​ខំ​ប្រឹងប្រែង​ទាំង​ត្រដាបត្រដួស​ទៅ​”​។​

​ ​បន្ទាប់ពី ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​លោក​ក៏​បន្ត​ថ្នាក់អនុបណ្ឌិត​ ផ្នែក​សវនកម្ម​នៅ​វិទ្យាស្ថាន​វ៉ាន់ដា​។​ ​សព្វថ្ងៃ​នេះ​ក្រៅពី​តួនាទី​ជានា​យក​នៃ​ក្រុមហ៊ុន​ស្តង់ដារ​គណនេយ្យ​ អន្តរជាតិ​ និង​វិទ្យាស្ថាន​ជំនាញ​គណនេយ្យ​លោក​ក៏​ឆ្លៀត​ទទួល​បាន​អាហារូបករណ៍​ដើម្បី​ ចេញទៅ​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៅ​ សាកលវិទ្យាល័យ​ស៊ីសាកេត​នៃ​ប្រទេស​ថៃ ​(​កំពុង​សរសេរ​និក្ខេបបទ​ដើម្បី​បញ្ចប់​ថ្នាក់បណ្ឌិត​)​។ ​ជីវិត​របស់​លោក​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​គឺ​លោក​ពិតជា​អាច​ដំណើរការ​ ជីវិត​ដោយ​ខ្លួនឯង​បាន​ហើយ​លោក​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ក្នុង​ជីវិត​មក​ ច្រើន​ណាស់​មក​ហើយ​ ទោះបីជា​មានការ​លំបាក​ខ្លះ​ក៏ដោយ​លោក​នៅតែ​តស៊ូ​ជម្នះ​រាល់​ការ​ឧបសគ្គ​នៅ​ ទីបំផុត​ក៏បាន​ក្លាយជា​បុគ្គល​ដែល​សង្គម​ត្រូវការ​និង​មាន​រស់នៅ​ក្នុង​ ជីវភាព​មួយ​សមរម្យ​។​

​ ​អនុសាសន៍ ​មួយចំនួន​ដែល​លោក​ចង់​និយាយ​ទៅកាន់​ប្អូនៗ​ជំនាន់​ក្រោយ​នោះ​គឺថា​ប្រសិនបើ ​និស្សិត​ដែល​ទើបតែ​បាន​បញ្ចប់​ការសិក្សា​ហើយ​មានបំណង​ចាប់​យក​ជំនាញ​ គណនេយ្យ​ពួកគាត់​អាច​សិក្សា​ជំនាញ​គណនេយ្យ​នេះ​ឲ្យ​បាន​ច្បាស់​ហើយ​ប្រាកដជា ​អាច​រក​ការងារ​គណនេយ្យ​បាន​យ៉ាង​ងាយស្រួល​។ ​សម្រាប់​បុគ្គល​ដែល​ប្រាថ្នា​ចង់​បើក​ក្រុមហ៊ុន​គណនេយ្យ​វិញ​លុះត្រាតែ​ បុគ្គល​នោះ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ការងារ​រយៈពេល​យូរ​ឆ្នាំ​យ៉ាងតិច​ បំផុត​ក៏​៥​ទៅ​១០​ឆ្នាំ​ដែរ​ព្រោះ​ការងារ​នេះ​ទាមទារ​ឲ្យ​មាន​ទំនួល​ ខុសត្រូវ​ខ្ពស់​ និង​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​បំពេញការងារ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ ក្រុមហ៊ុន​ដ៏​ល្អ​មួយ​រូប​៕

tithya-28-o-full

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS