1 2 3
4 5 6 7

ក្មេង​ប្រុស​អាយុ​12​ឆ្នាំ​ម្នាក់​ត្រូវ​ក្រពើ​លេប​ត្របាក់​ជា​ចំណី​

ប្រភព៖ កោះសន្តិភាព

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​២៧​ មករា ២០១៤​ ផ្សាយ​ថា កុមារ​អូ​ស្ត្រា​លី​អាយុ​១២​ឆ្នាំ​ម្នាក់​ ត្រូវ​ក្រពើ​ត្របាក់​ខាំ​សីុ​ជា​អាហារ​នៅ​ក្នុង​ឧទ្យា​ន​ជាតិ​កាកា​ឌូ ស្ថិត​នៅ​ភាគ​ខាង​កើត​ឆ្ងាយពី​ក្រុង​ដាវីន​​នៃ​ប្រទេស​អូ​ស្ត្រា​លី​ប្រហែល​ ២០០​គី​ឡូ​ម៉ែត្រ​ ។ ចំណែក​មិត្ត​ភក្តិ​ម្នាក់​ទៀត​របស់​កុមារ​នោះ​ រង​របួស​​ដៃ​ដោយ​សារ​ក្រពើ​ខាំ​នៅ​ក្នុង​ហេតុ​ការណ៍​តែ​មួយ​ ។

បច្ចុ​ប្បន្ន​ក្រុម​ជួយ​សង្គ្រោះ​កំពុង​រុក​រក​ទាំង​ ប្រើ​យាន​ផ្លូវ​ទឹក​ និង​យាន​ផ្លូវ​អាកាស​ ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​នៅ​សេស​សល់​បំណែក​ណា​មួយ​នៃ​រាង​កាយ​របស់​កុមារ​ រង​គ្រោះ​ទេ​ ។ អាជ្ញា​ធរ​បាន​សម្លាប់​ក្រពើ​ចំនួន​២​ក្បាល​ ដែល​ចាប់​បាន​ពី​ការ​រុក​រក​ ដើម្បី​រក​បំណែក​របស់​កុមារ​ដែល​បាត់​ខ្លួន​ ប៉ុន្តែ​គ្មាន​ប្រទះ​ឃើញ​ចំណុច​ណា​មួយ​គួរ​ឱ្យ​សង្ស័យ​ទេ​ ។

ករណី​ក្រពើ​សីុ​ក្មេង​ប្រុស​នៅ​ប្រទេស​អូ​ស្ត្រា​លី​ នោះ​ មិន​មែន​ជា​ហេតុ​ការណ៍​លើក​ទី​មួយ​ទេ​ គឺ​កន្លង​មក​នៅ​លើ​ពិភព​លោក​ធ្លាប់​កើត​មាន​ជា​រឿយ​ៗ​មក​ហើយ​ ប៉ុន្តែ​ករណី​ខ្លះ​គ្រាន់​តែ​រង​របួស​ប៉ុណ្ណោះ​ ។ ក្រពើ​ទឹក​ប្រៃ​ក្នុង​ប្រទេស​អូ​ស្ត្រា​លី​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ឆ្នាំ​​១៩៧១​ មក​ បច្ចុ​ប្បន្ន​មាន​ប្រហែល​ពី​៧៥.០០០​ទៅ​១០០.០០០​ក្បាល ជា​ពិសេស​នៅ​តំបន់​មា៉​ហ្គេ​ឡា​គ្រីក​ គឺ​ជា​ទី​តាំង​របស់​ឧទ្យាន​ជាតិ​កា​កាឌូ ៕

92ea8933-fa63-4e53-b9f5-4eaeea227961

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS