1 2 3
4 5 6 7

ទន្លេក្រោមរូងភ្នំ ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Khmer Famous 01

ឧទ្យានជាតិទន្លេ Puerto Princesa Subterranean ឬទន្លេក្រោមដីគឺជាតំបន់ទេសចរណ៌ធម្មជាតិដ៏ស្រស់ស្អាត
បំផុត ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហ្វីលីពីន។

ឧទ្យានជាតិ ទន្លេ Puerto Princesa Subterranean ឬទន្លេក្រោមដី  គឺជាជ្រលងភ្នំមួយដ៏ចម្លែក ដែលមានរន្ធដ៏
ធំមួយនៅក្រោមជ្រលងភ្នំនោះ មានប្រវែង៨,២គីឡូម៉ែត្រ ធ្លាយទៅដល់សមុទ្រចិនភាគខាងត្បូង។ ទន្លេក្រោម
ដីនេះ  គឺពោរពេញទៅទស្សនីយភាព  ដ៏ស្រស់ស្អាត ប្លែក និងទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរ មកពីជុំវិញ
ពិភពលោក។ តំបន់នេះត្រូវគេចុះបញ្ជីជាសម្បត្តិធម្មជាតិដ៏ស្រស់ស្អាត នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ភ្ញៀវទេសចរទាំងអស់អាចទៅកំសាន្ត និងទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនេះ តាមរយៈក្បូន និងទូកដើម្បីចំលង
ចូលទៅកាន់ទន្លេក្រោមដី។ ជាពិសេស ភ្ញៀវទេសចរទាំងអស់ក៏អាចទស្សនានូវសត្វព្រៃជាច្រើនប្រភេទ ទៀត
ដែលរស់នៅក្នុងតំបន់  ដោយផ្ទាល់បាន ផងដែរ៕

សូមទស្សនា រូបភាព ខាងក្រោម

Khmer Famous 02

Khmer Famous 03

Khmer Famous 04

Khmer Famous 05

Khmer Famous 06

Khmer Famous 07

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS