1 2 3
4 5 6 7

សួស វីហ្សា​ រំលឹក​ជីវិត​អតីត​កាល​មុន​ពេល​ក្លាយ​ជា​អ្នក​ចម្រៀង​​ល្បី​

ប្រភព៖ កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ តា​រា​ចម្រៀង​ដែល​ទើប​ហក់​ចូល​ផលិត​កម្ម​រស្មី​ហង្ស​មាស​ បន្ទាប់​ពី​សម្ងំ​ច្រៀង​អស់​ជា​ច្រើន​ឆ្នាំ​ឱ្យ​ផលិត​កម្ម​រ៉ុក​​ នាង​សួស​ វីហ្សា តាំង​ពី​ឡើង​កូដ​ច្រៀង​ឱ្យ​ផលិត​កម្ម​​រស្មី​ហង្ស​មាស​មក​ សង្កេត​ឃើញ​ថា ទី​ផ្សារ​ចម្រៀង​របស់​តារា​ចម្រៀង​រូប​នេះ​ហាក់​មាន​ការ​គាំ​ទ្រ​ខ្លាំង​តែ​ ម្ត​ង​ ដោយ​សារ​តែ​នាង​មាន​ទឹក​ដម​សំឡេង​ច្រៀង​ពី​រោះ​ និង​ធ្ងន់​ល្អ​កម្រ​រក​ ។ ក្នុង​ភាព​ទទួល​បាន​នូវ​ការ​ងារ​ថ្មី​ៗ​ក្នុង​អាជីព​សិល្បៈ​ ដែល​អាច​ថា​ជា​ជោគ​ជ័យ​មួយ​នៃ​ឆាក​ជីវិត វីហ្សា​ ក៏​មិន​ភ្លេច​រឿង​​គ្រា​កម្សត់​ កាល​ពី​ចូល​សិល្បៈ​ដំបូង​ៗ​ឡើយ​ ពោល​គឺ​នាង​ហែល​ឆ្លង​ជីវិត​តស៊ូ​ដូច​អ្នក​ដទៃ​ដែរ​ ទម្រាំ​ឆ្លង​ដល់​ថ្ងៃ​ញញឹម​រីក​មុខ​ដូច​ពេល​នេះ​ ។

ក្រុម​យុវ​វ័យ​ដែល​តែង​តែ​ឱ្យ​តម្លៃ​លើ​ការ​សម្តែង​ របស់​នាង​សួស​ វីហ្សា​ ដែល​មាន​ឈ្មោះ​ពិត​ថា សួស ស្រី​ថុល​ ពួក​គេ​សុទ្ធ​តែ​និយាយ​ថា​នាង​ជា​តា​រា​ចម្រៀង​ដែល​មាន​សំឡេង​ច្រៀង​យា៉ង​ពី ​រោះ​រណ្តំ​ចិត្ត​ ហើយ​កន្លង​មក​នាង​ធ្លាប់​បាន​ច្រៀង​បទ​មនោស​ញ្ចេត​នា​ឱ្យ​ផលិ​ត​កម្ម​ហង្ស​ មាស​ គឺ​ពិត​ជា​ត្រូវ​នឹង​សំឡេង​នាង​ណាស់​ ស្តាប់​ទៅ​ជក់​អារម្មណ៍​បូក​ទាំង​ការ​បញ្ចេញ​កាយ​វិការ​យា៉ង​ស៊ី​សង្វាក់​ ទៀត​នោះ​ ។ ប្រសិន​បើ​នាង​ងាក​មក​ច្រៀង​ចម្រៀង​បែប​ជំនាន់​អ្នក​ស្រី​​រស់​ សេរី​សុទ្ធា​ វិញ​ក៏​ជក់​ចិត្ត​មួយ​បែប​ដែរ​ ទើប​គ្រាន់​តែ​​នាង​ហក់​មក​ច្រៀង​ឱ្យ​ផលិត​កម្ម​ហង្ស​មាស​ ក្រោយ​ពី​​ផលិត​កម្ម​រ៉ុក​បិទ​លែង​ដំណើរ​ការ​ កេរ្តិ៍​ឈ្មោះ​នាង​ក៏​ស្ទុះ​ទៅ​មុខ​យា៉ង​លឿន​ស្ទើរ​តែ​មិន​នឹក​ស្មាន​ដល់​ ស្រប​ពេល​ដែល​បណ្តា​បទ​ចម្រៀង​របស់​នាង​នៅ​ផលិត​កម្ម​ហង្ស​មាស​ជា​ទ្រនំ​ ថ្មី​សុទ្ធ​តែ​មាន​សំឡេង​គាំ​ទ្រ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់ ។
ក្នុង​ ជំនួប​មួយ​កាល​ពី​ថ្ងៃ​ទី​២១​ មករា ពេល​កំពុង​ថត​កម្ម​វិធី​ «ផ្កាយ​រះ​ក្នុង​សួន​» ឱ្យ​អ្នក​ដឹក​នាំ​កម្ម​វិធី​លោក​ហ្វៃ​ សំអាង នៅ​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​ តារា​ចម្រៀង​សាច់​ស​ខ្ចី​រូប​សម្រស់​ស្រស់​ស្អាត​សំឡេង​បាន​រូប​នេះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា តាំង​ពី​នាង​ចូល​ច្រៀង​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស​មក​ នាង​ពិត​ជា​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​មជ្ឈ​ដ្ឋាន​មហា​ជន​គ្រប់​ទិស​ទី ​ នៅ​ពេល​ដែល​បទ​ចម្រៀង​របស់​នាង​ចេញ​លក់​ម្តងៗ។ នាង​ពិត​ជា​រីក​រាយ​បំផុត​នៅ​ពេល​ដែល​ផលិត​កម្ម​រស្មី​ហង្ស​មាស​សម្លឹង​ឃើញ​ ទេព្យ​កោ​សល្យ​របស់​នាង​ រហូត​អាច​ចូល​ច្រៀង​បាន​ដូច​បង​ៗ​អ្នក​ចម្រៀង​នៅ​ទី​នោះ​ដែរ​ ។

នាង​ពិត​ជា​រំភើប​ក្រោយ​ពី​ដឹង​ថា ផលិត​កម្ម​ហង្ស​មាស​ទទួល​យក​នាង​ឱ្យ​ច្រៀង​ហើយ​ដឹង​ខ្លួន​ច្បាស់​ថា​ ផលិត​កម្ម​ហង្ស​មាស​ច្បាស់​ជា​ធ្វើ​ឱ្យ​នាង​លេច​ធ្លោ​ ព្រោះ​ថា​​តារា​ជា​សមា​ជិក​នៅ​ទី​នោះ​ម្នាក់​ៗ​សុទ្ធ​តែ​ខាង​ហង្ស​មាស​ចាត់​ ចែង​ឱ្យ​មាន​បទ​ចម្រៀង​រៀង​ៗ​ខ្លួន​ឱ្យ​ល្បី​ដូច​គ្នា​ ។ ទាំង​នេះ​ហើយ​ជា​​ភាព​កក់​ក្តៅ​មួយ​សម្រាប់​សមា​ជិក​ទាំង​អស់​ ស្រប​ពេល​ដែល​ខាង​ក្រុម​ការ​ងារ​សុទ្ធ​តែ​មាន​ជំនាញ​គិត​រក​អ្វី​ប្លែក​ៗ​ផង ​នោះ​ ទើប​ចេះ​តែ​ទទួល​បាន​ភាព​លេច​ធ្លោ​ ។ តា​រា​ចម្រៀង​ដែល​មាន​ប្រវត្តិ​ធ្លាប់​ហាត់​សម្តែង​ជា​សិស្ស​សាលា​ប្រចាំ​ សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ​បន្ត​ទៀត​ថា ដើម្បី​ចែក​រំលែក​ពី​ភាព​តស៊ូ​ កាល​ពី​នាង​ចូល​សិល្បៈ​ដំបូង​នោះ​ គឺ​នាង​ធ្លាប់​ជា​សិស្ស​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​ បន្ទាប់​មក​ក៏​ផ្លាស់​ទៅ​ធ្វើ​ការ​ជា​អ្នក​សិល្បៈ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ បាន​ជា​ច្រើន​ខែ​ ហើយ​មាន​ទម្រង់​សិល្បៈ​ជា​ច្រើន​ឱ្យ​តែ​បែប​បុរាណ​ៗ​មិន​ថា​តែ​ការ​ច្រៀង​យី ​កេ​ បាសាក់​នោះ​ទេ​គឺ​នាង​អាច​ធ្វើ​បាន ។ ជាមួយ​នេះ​ ក៏​ធ្លាប់​រួម​សម្តែ​ង​ជាមួយ​បង​ៗ​ជំនាន់​មុន​ជា​ប្រចាំ​ដែរ​ មុន​ឆ្លង​ដល់​ក្លាយ​ជា​អ្នក​ចម្រៀង​បែប​សម័យ​យុវ​វ័យ​នេះ​ ។

អតី​ត​សិល្ប​ការិនី​ក្នុង​ក្រុម​សម្តែង​ប្រចាំ​រាជ​ ធានី​ភ្នំពេញ​រូប​នេះ​បន្ត​ថា កាល​ពី​នាង​ប្រឡង​​ចម្រៀង​នៅ​ផលិត​កម្ម​រ៉ុក​គឺ​ឆ្លង​កាត់​ការ​ប្រកួត​មិន​ តិច​វគ្គ​ទេ​ ទម្រាំ​បាន​ជាប់​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នោះ​ ។ អ្វី​ដែល​នាង​ចាំ​មិន​ភ្លេច​ ឱ្យ​តែ​​ពេល​ទៅ​ច្រៀង​ប្រកួត​ម្តង​ៗ​គឺ​រក​តែ​ប្រាក់​ទិញ​គ្រឿង​តុប​តែ​ង​ ខ្លួន​មិន​បាន​ផង​ ហើយ​មាន​តែ​ម៉ូតូ​ចាស់​មួយ​គ្រឿង​ជិះ​ពី​រ​នាក់​ឪពុក​ទៅ​ច្រៀង​ប្រកួត​ទាំង​ មិន​សង្ឃឹម​ទេ​ ព្រោះ​តែ​អ្នក​ប្រកួត​ជំនាន់​នាង​សុទ្ធ​តែ​ខ្លាំង​ៗ​មាន​សំឡេង​ពី​រោះ​ សូម្បី​តែ​វគ្គ​ប្រកាស​លទ្ធ​ផល​ជាផ្លូវការ​ក៏​អត់​សង្ឃឹម​ដែរ ។ អីុ​ចឹង​ហើយ​ ទើប​នាង​ចង់​ឱ្យ​ប្អូន​ៗ​ជំនាន់​ក្រោយ​ត្រូវ​ព្យាយាម​បើ​ស្រឡាញ់​សិល្បៈ​ ត្រូវ​តស៊ូ​ ហើយ​បើ​ជា​អ្នក​ប្រឡង​ត្រូវ​ឱ្យ​ច្បាស់​ខ្លួន​ឯង​ មិន​ត្រូវ​ប្រកួត​បែប​លេង​សើច​ឡើយ​ ពិសេស​ការ​គោ​រព​ពេល​វេលា​ក៏​ជា​ការ​សំខាន់​ដែរ​ព្រោះ​អ្នក​សិល្បៈ​សំខាន់​ ណាស់​ពេល​ម៉ោង​ហ្នឹង​ ដើម្បី​កុំ​ឱ្យ​ស្ទះ​ការ​ងារ​។​រឿង​មួយ​ទៀត​ ពេល​ក្លាយ​ជា​តា​រា​មាន​ឈ្មោះ​ល្បី​ហើយ​កាន់​តែ​ប្រយ័ត្ន​ថែម​ទៀត​ មិន​ឆ្មើង​ឆ្មៃ​ថា​មាន​តែ​ឯង​នោះ​ទេ ត្រូវ​ចេះ​គោ​រព​រាក់​ទាក់​ជាមួយ​អ្នក​ដទៃ​ជាមួយ​ទឹក​មុខ​ញញឹម​ បើ​ទោះ​ជា​គេ​មិន​ស្គាល់​ឬ​យើង​មិន​ស្គាល់​គេ​ក៏​ដោយ​ ព្រោះ​នេះ​ក៏​ជា​សំឡេង​គាំ​ទ្រ​មួយ​ដែរ​៕

8b7f83c8-1b04-414f-8987-89e9c1526248 f7046ab6-3361-4890-bac4-b41b0dd2435f

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS