1 2 3
4 5 6 7

កោះ James Bond ដ៏ស្រស់ស្អាតពោរពេញដោយ ទេសភាពប្លែកភ្នែក

Khmer Famous 02

James Bond គឺជាឈ្មោះកោះធម្មជាតិមួយដ៏ទាក់ទាញពោរពេញទៅសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលមាន
ទីតាំងស្ថិតនៅក្នុងប្រទេសថៃ។កោះ James Bond ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពតាំងពីឆ្នាំ១៩៧៤
នៅពេលដែលមានតារាភាពយន្តហូលីវូដដ៏ល្បីឈ្មោះមួយរូបបានមកសំដែងភាពយន្តនៅលើកោះនេះគឺលោក
James Bond ក្នុងបេសកម្ម ០០៧។

តាមពិតកោះ James Bond នេះមានឈ្មោះដើមគឺជាកោះ Tapu ដោយសារតែចង់ទទួលបាននូវភាពទាក់ទាញ
ក៏ បានដាក់ឈ្មោះមួយទៀតថាជាកោះ James Bond។ បច្ចុប្បន្នកោះនេះបានប្រែក្លាយទៅជាតំបន់ទេសចរណ៍
ធម្មជាតិមួយ   ដ៏ស្រស់ស្អាត និង ល្បីឈ្មោះបំផុត នៅលើពិភពលោក  ដែលបាននាំភ្ញៀវទេសចរ ជាច្រើននាក់
មក ទស្សនានៅក្នុងតំបន់នេះ។

ភ្ញៀវទេសចរជាច្រើន  ចូលចិត្តមកទស្សនា ឬ  កំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការជិះទូកលេងកំសាន្ត គយគន់ទេសភាព ដ៏ស្រស់ត្រកាល នៅជុំវិញកោះ ហែលទឹក និង ស្រូបយកខ្យល់អាកាស បរិសុទ្ធ។ល៕

សូមទស្សនា រូបភាព ខាងក្រោម

Khmer Famous 01

Khmer Famous 03

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS