1 2 3
4 5 6 7

តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និង រ៉ូម៉ែនទិចបំផុត កោះកុង

Khmer Famous 02

កោះកុង​ ជា​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ដែល​មាន​ឈ្មោះ​ល្បី​ជា​យូរ​មក​ហើយ​ថា​ជា ទីតាំង​ព្រំដែន “តំបន់​សត្វព្រៃ​ភាគខាងលិច”។ មាន​ទីតាំង​នៅ​ភាគនិរតី​  នៃ​ប្រទេស​នៅ​ជិត​ស្ទឹង កាពូ ទីក្រុង​នៃ​ខេត្ត​នេះ​  មាន​ចម្ងាយ​តែ​១០
​គីឡូម៉ែត្រ ​ពីព្រំដែន​ប្រទេស​ថៃ។ កោះកុង​  មាន​ឆ្នេរ​សមុទ្រ​វែង និង​ គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​  មួយ​ភាគ​នៃ​ភ្នំ
​ក្រវាញ និង​សួន​ឧទ្យានជាតិ​គិរីរម្យ។ ការទាក់ទាញ​ទេសចរ​បូក​រួម​ទាំង​សួនកំសាន្ត ឆ្នេរសមុទ្រ ទឹកជ្រោះ និង​
ព្រៃ​កោងកាង។

នៅ​ជិត​ឆ្នេរសមុទ្រ​កោះកុង​មាន​កោះ​ជា​ច្រើនក្នុង​នោះ​មាន​កោះ​មួយ​ដែល​ជា​ទី​ចាប់​អារម្មណ៍​គឺ​កោះកុងខៅជា​
ស្ថានសួគ៌​នៃ​ព្រៃ​ដែល​គ្មាន​មនុស្ស​រស់​នៅដែល​មាន​ឆ្នេរខ្សាច់​ពណ៌ស​យ៉ាង​ស្រស់ស្អាត​ចំនួន​ប្រាំពីរ។ គេ​អាច
​ធ្វើ​ដំណើរ​ទៅ​កោះ​នេះ​ដោយ​គ្រាន់​តែ​ជិះ​តាក់ស៊ី​សែសិបប្រាំ​នាទី​ ពី​ឆ្នេរ​សមុទ្រ​មក។

កោះកុង​រីករាយ​នឹង​គម្រោង​អភិវឌ្ឍន៍​ ទេសចរណ៍​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​​ទិសដៅ​ទេសចរណ៍​
ដ៏​អស្ចារ្យ​មួយ។ ខេត្ត​នេះ​តភ្ជាប់​ទៅ​ទីក្រុង​ភ្នំពេញនិង​ខេត្ត​ព្រះសីហនុ​ដោយ​ស្រែអំបិលតាម​រយៈ​ផ្លូវ​ជាតិ​លេខ
៤។ ផ្លូវ​ទើប​កសាង​ថ្មី​នេះ  ​ផ្ដល់​ឱ្យ​ភ្ញៀវ​នូវ​ ជម្រើស​មួយទៀត  ​ដើម្បី​ទៅ​ដល់​ខេត្ត​តាម​ផ្លូវជាតិ។ ផ្លូវ​នេះ​ត្រូវ​បាន​
ណែនាំ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ធម្មជាតិ​ ហើយ​ផ្លូវ​នេះ​កាត់​តាម​តំបន់​ដែល​មាន​ការអភិវឌ្ឍ​តិច​បំផុត​របស់
​ប្រទេស​កម្ពុជាគឺ​តំបន់​ភ្នំក្រវាញ។ ព្រៃភ្នំ​ដ៏​ក្រាស់ ស្ទឹង និងទឹកធ្លាក់​ដ៏ស្រស់​ស្អាតនិង​រង្វាន់​នៃ​ការផ្សងព្រេង​ជា
មួយ​កន្លែង​ដែល​មាន​ទេសភាព​ស្រស់ស្អាត​ សម្រាប់​អ្នក​ឈប់​តាម​ផ្លូវ និង​សម្រាប់​ការថតរូប​យ៉ាង​ពិសេស។

ព្រៃកោងកាង​ដុះ​លាត​សន្ធឹង​ពី​ឆ្នេរ​កែប​រហូត​ដល់​ខេត្តកោះកុងដែល​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ច្រើន​ជាង ៥០,០០​ហិក
តា​ក្នុង​ខេត្ត​កោះកុង។ ព្រៃកោងកាង​ជា​ដើមឈើ​តំបន់​ត្រូពិក​ពិសេស​ដែល​អាច​ដុះ​តាម​ជាយ​សមុទ្រជា​កន្លែង
​ប្រសព្វ​រវាង​ព្រៃ និង​សមុទ្រ។ ព្រៃ​ដុះ​តាម​សមុទ្រ​ទាំង​នេះ ជា​កន្លែង​បង្កាត់​ពូជ​សម្រាប់​បង្គា មឹក ក្ដាម គ្រំ ខ្យង
និងត្រី ជា​ពិសេស​ការជិះទូក​  ដែល​ហាក់​ដូចជា ​រីករាយ​នឹង​ផ្ទៃ​ទឹក​ជា​ជាង​នៅ​ក្នុង​ទឹក។ ទីនោះ​  ក៏​ជា​ជម្រកនៃ​
​សំបុក​សត្វ​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ដូចជា​បក្សី បង្គួយ កន្ធាយសមុទ្រ និង​ប្រភេទ​សត្វ​ជាច្រើន​ទៀត
ដ៏ស្រស់ស្អាត៕

សូមទស្សនា រូបភាព ខាងក្រោម

Khmer Famous 01 Khmer Famous 03 Khmer Famous 04

ប្រភព៖ tourismcambodia

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS