1 2 3
4 5 6 7

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​អស់​ចំនួន​២​ខ្នង​នៅ​មិនទាន់​ដឹង​មូលហេតុ​

news27-01-2014-j-full

ក្រចេះ ​៖​ អគ្គិភ័យ​បាន​ឆាបឆេះ​និង​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ ខូចខាត​ទាំងស្រុង​ដែល​ករណីនេះ​បាន​កើត​ឡើង​នៅ​ទីតាំង​ស្ថិតនៅ ភូមិ​កា​រ៉ា​ស់​ក្រោម ឃុំ​ស្នួល ស្រុក​ស្នួល កាលពី​វេលា​ម៉ោង០៦​នឹង​៥៥​នាទី​យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៤។​

ប្រភព ​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​២​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា មួយ​ខ្នង​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ មឿ​ន អូន ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ ត្រូវ​បាន​ឆាប់​ឆេះ​អស់ទាំង​ស្រុង ចំណែក​មួយ​ខ្នង​ទៀត​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ឆាយ គឹម​ឈង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ផ្នែក​ខាង​ក្រោម រីឯ​ផ្នែក​ខាងលើ​រង​ការ​ឆេះ​បន្តិចបន្តួច ។​ប្រភព​បាន​បន្ត​ថា មូលហេតុ​នៃ​ការ​ឆេះ​ផ្ទះ​ទាំង​២​ខ្នង​ខាង​លើ​នេះ​ត្រូវ​បាន គេ​ស​ន្និដ្ឋា​ន​ខុសៗ​គ្នា​ថា ដោយសារ​ការ​ដុត​ទៀន​ចោល​នៅផ្ទះ​អ្នកស្រី មឿ​ន អូន ក្នុង​ពេល​ដាច់​ភ្លើងអគ្គិសនី ម្យ៉ាង​ដោយសារ​ម្ចាស់ផ្ទះ​ចេញទៅ​លក់​ទឹកក្រឡុក​នៅមុខ​ផ្ទះ រីឯ​មតិ មួយ​ចំ នួន​បាន​និយាយថា ការបង្ករ​ឲ្យ​មាន​អគ្គិភ័យ​ពេលនេះ​គឺ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី។​

លោក ចាន់​សុខ​គីម អធិការ​នរគរ​បាល​ស្រុក​ស្នួល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​ពេល​នេះ​សមត្ថកិច្ច​ នគរបាល​ជំនាញ​នៅ​មិនទាន់​ស​ន្និ​ដ្ឋា​ន​ថា មូលហេតុ​បណ្តាល​មក​ពី​អ្វី​នោះ​ទេ ហើយ​នោះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ផ្សេងៗ​គ្នា​របស់​ប្រជាពលរដ្ឋ​ដែល​ រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​​តែប៉ុណ្ណោះ​។​​លោក​គង់​ គីម​នី អភិបាលស្រុក​ស្នួល ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ជួយ​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ​នៅ​ពេល​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុងពេលដែល​អណ្តាត​ភ្លើង​កំពុង​ឆេះ​ខ្លាំង គឺ​អាជ្ញាធរ​បាន​ស្នើ​សុំ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​កែច្នៃ​របស់​ ក្រុមហ៊ុន​ចំការកៅស៊ូ​ស្នូល​មក​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា ហើយ​ទប់ស្កាត់​មិន​ឲ្យ​អណ្តាត​ភ្លើង​ឆាប ឆេះ​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​ឡើយ។​

លោក ​អភិបាលស្រុក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុងនាម​អាជ្ញាធរ​ដែនដី លោក​សំណូ​ម​ពរ​ដល់​ប្រ ជា​ពលរដ្ឋ​ទាំងអស់ សូម​មេត្តា​យកចិត្តទុកដាក់ និង​មានការ​ប្រុង​ប្រ​យត្ន័​ខ្ពស់​ចំពោះ​ការ​អុជ​ទៀន ធូប ក្នុង​រយៈពេល​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណា​ម​ ដែល​នឹង​ឈាន​មកដល់​ក្នុង​ពេល​ខាងមុខ ​ម្យ៉ាង​សូម​ពិនិត្យ​និង​បិទ​ចរន្ត​អគ្គិសនី​នៅ​ពេល​ដែល​ចាក​ចេញពីផ្ទះ ជាពិសេស​ចំពោះ​បង​ប្អូន​ដែល​ប្រកប​របរ​លក់​ប្រេង​សាំង​តាម​ដងផ្លូវ​ត្រូវ​តែ ​មាន​កា​រ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ថា​រដូវ​នេះ​ជា​រដូវ​ក្តៅ​ហួតហែង ងាយ​នឹង​បង្ក​ឲ្យ​មានការ​ឆាបឆេះ​ណាស់៕

ប្រភព៖ កម្ពុជាថ្មី

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS