1 2 3
4 5 6 7

​​ស្ត្រីចម្លែក​​រក្សា​ទុក សព​ទារក​​​​អាយុ​ 18សប្ដាហ៍

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​​ផ្សាយ​​ថា ​​​​ស្ត្រី​ម្នាក់​​បាន​បង្ហាញ​​សព​ទារក​អាយុ​​១៨​សប្ដាហ៍​របស់​​ខ្លួន​ដែល​ ​រលូត ​​និង​ធ្វើ​ឱ្យ​មាន​ការ​រន្ធត់​​ដល់​មនុស្ស​ទូទៅ​​ ។ របាយការណ៍​​​បាន​បញ្ជាក់​​ថា នាង​​​​​អាឡិច​សីុស​​ ​ហ្វ្រេ​ត​ ជនជាតិ​អាមេរិក ​បាន​បង្ហាញ​​​​រូប​ភាព​ទារក​រលូតរបស់​ខ្លួន​​​ក្នុង​គោល​បំណង​​​បែង​ចែក​​​ បទ​ពិសោធន៍​​នៃកា​រ​ឈឺ​ចាប់​​​និង​រឿង​រ៉ាវ​​របស់​ខ្លួន​ឱ្យ​​មនុស្ស​ទូទៅ​​ នៅ​លើ​ពិ​ភព​លោក​​បាន​​ដឹង ។

នាង​សង្ឃឹម​ថា​  ហេតុការណ៍នេះ​នឹង​​ធ្វើ​ឱ្យ​​មានការ​ពិ​គ្រោះស្ដីពីការ​រលូតកូន​​របស់ស្ត្រី ​ជន​ជាតិអាមេរិក​​​​ ដោយ​ក្នុង​​​​មួយឆ្នាំ​​ៗមាន​ស្ត្រី​​ជាម្ដាយ​ជាង​​១លាន​នាក់​​​​ត្រូវ​បាត់ ​បង់​កូន​របស់​ខ្លួន ។ ​រូប​ថ​ត​ខាង​លើ​​ជា​រូប​ភាព​​​ដែលនាង​​កាន់​ទារក​​រលូត​​ក្នុង​ក្ដី​អាឡោះ​ ​​អាល័យ​ដែល​​កូន​​របស់​នាង​​គ្មាន​ឱកាស​ចាប់​កំណើត​​​ ព្រោះ​បាន​​រលូត​​​មុន​កាល​កំណត់​ ។

នាង​ឡិចសីុស ហ្វ្រេត​ បាន​បញ្ជាក់​ថា ការ​​កើត​​កូន​មុន​​ពេល​កំណត់​មិន​​សូវ​ជា​រឿង​ដែល​មនុស្សយក​មក​​ពិភាក្សា​ គ្នា​​ទេ ដោយ​​ភាគ​ច្រើន​​គិត​ថា មិន​មែន​ជា​រឿង​​ធំ​និង​​យល់​ឃើញ​ថា ​​​មនុស្ស​យើង​​​​ក៏អាច​មាន​​​កូនជា​ថ្មី​​បាន​ ។ លើស​​​ពី​នេះ​​ ​ក៏​នៅ​មាន​​មនុស្ស​ជា​ច្រើន​​ទៀត​រមែង​​យកលេស​ថា ​​រឿង​​ទាំងនេះ​​មិន​ធ្លាប់កើត​ឡើង​​​ ប៉ុន្តែសម្រាប់​​ស្ត្រី​ជាម្ដាយ​​និងក្រុម​គ្រួសារ​​ត្រូវ​ទទួល​​​​ការ​ ឈឺចាប់​​ពីបទ​ពិសោធន៍​​ដ៏អាក្រក់​​នេះ​ដោយ​មិន​ដឹង​​​ថា​ពួកគេ​​ត្រូវ​រិះ​ រក​​ច្រក​ចេញ​​ដោ​យ​របៀប​ណា ៕​

ប្រភព៖ កោះសន្តិភាព

១

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS