1 2 3
4 5 6 7

លបលួចមករួមរ័កគ្នា ក្នុងរថយន្តត្រូវស្លាប់ខ្លួន ព្រោះខ្វះខ្យល់អុកស៊ីសែន

អាម៉េរិក៖ តាមប្រភពព័ត៌មានបរទេសកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៤ កន្លងទៅនេះថាមានស្វាមីភរិយា មួយគូបានស្លាប់បាត់បង់ជិវិត នៅក្នុងរថយន្តរបស់ខ្លួន ដោយសារតែប្តីប្រពន្ធ១គូនេះរួមភេទ ក្នុងរថយន្តបិទជិត គ្មានខ្យល់អុកស៊ីសែនដកដង្ហើម។

ប្រភពព័ត៌មានបន្ថែមថា នៅថ្ងៃអាទិត្យទី ១៩ ខែមករា ឆ្នាំ ២០១៤ កន្លងទៅ ស្វាមីភរិយាមួយគូបានស្លាប់ បាត់បង់ជិវិតក្នុងរថយន្តនៅផ្ទះរបស់ពួកគេ ដែលមានប្រពន្ធឈ្នោះនាង Melissa Pereira អាយុ ២៥ ឆ្នាំ និងប្តីឈ្មោះ Jorge Rodriguez អាយុ ២៤ ឆ្នាំ ។

ប៉ូលីសបានរកឃើញសាកសពរបស់ពួកគេនៅក្នុងរថយន្ត ក្នុងផ្ទះក្នុងរដ្ឋ Wayne New Jersey នៃសហរដ្ឋ អាម៉េរិក។

ការស្លាប់របស់ប្តីប្រពន្ធ២នាក់ ត្រូវបានក្រុមប៉ូលីសសង្ស័យថាដោយសារតែពួកគេទាំង២ នាក់បានធ្វើការរួមភេទ នៅក្នុងរថយន្ត បិទជិតមិនមានអុកស៊ីសែន គ្រប់គ្រាន់ក្នុងការដកដង្ហើម ខណៈអ្នកខ្លះទៀត សង្ស័យថាពួកគេ ទាំង២នាក់ធ្វើអត្តឃាតខ្លួនឯង៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS