1 2 3
4 5 6 7

ឆក់ កាបូប ពីនិស្សិតសាលាច្បាប់ បានសម្រេច តែត្រូវសមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្ត៏រដ្ឋបាល ទំនប់ទឹកចាប់ ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ការបូ បពីនិស្សិតជានារី ដែលរៀននៅសាលាច្បាប់ ខណៈកំពុងជិះម៉ូតូធ្វើដំណើរ តាមដងផ្លូវត្រឡប់ មកពីផ្សារ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១៣ និង00នាទី ថៃ្ងទី២៦ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ក្បែរស្ថានទូតចិន តាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ច នគរបាលប៉ុស្ត៏រដ្ឋបាល ទំនប់ទឹក បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានខាងលើមាន ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួលបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក  ។        ចំណែកនារីរងគ្រោះមានឈ្មោះ កុល ចន្ទ្រា (ហៅស្រីមាស) អាយុ២៣ឆ្នាំ ជានិស្សិតរៀននៅសាលាច្បាប់ (Rule) ស្នាក់នៅក្នុងភូមិសន្សំកុលស៥ សង្កាត់បឹងទំពន់ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាក គ្លិកពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-7722 តែម្នាក់ឯង មកពីផ្សារដើមគរ ក្នុងបំណងទៅផ្ទះក្នុងសង្កាត់បឹងទំពុន ដោយបានដាក់កាបូបស្ពាយនៅលើរានម៉ូតូខាងមុខ រួចនារីរងគ្រោះបានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA- 1214 បាន ជិះមកអែបក្បែម៉ូតូរបស់រូបនាងខាងស្តាំដៃ រួចក៏ធ្វើសកម្មភាពឆក់យកការបូបស្ពាយ ពីរានម៉ូតូរបស់នាង បានសម្រេចហើយបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែរូបនាង ជានារីរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យខាងលើ ជិះម៉ូតូទៅបុករោងការ ហើយក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលសង្កាត់ទំនប់ទឹក ធ្វើការចាប់ឃាត់ខ្លួនដើម្បីយកមកកាន់ប៉ុស្ត៏នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីធ្វើការសាកសួរតែម្តង ។      នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ការបូបស្ពាយ ពីនារីរងគ្រោះខាងលើ ពិតប្រាកដមែន ។ សម្ភារៈដែលនៅក្នុងការបូបស្ពាយរបស់ជនរងគ្រោះ រួមមាន ទូរសព្ទ័ដៃម៉ាកស៊ាំសុង០១គ្រឿង កាបូបលុយ និងឯកសារមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ធ្វើការបញ្ជូនខ្លួនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តុះអាសន្ន នឹង កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកសម្ភារៈមួយចំនួនដែលនៅក្នុងការបូបស្ពាយរបស់នាងរីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូននារីរងគ្រោះវិញ ៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS