1 2 3
4 5 6 7

ស៊ិន អ៊ូខុង ទៅទិញ សំបុត្ររថភ្លើង ផ្អើលអស់អ្នកធ្វើដំណើរ

ប៉េកាំង ៖ គេហទំព័រកម្សាន្តល្បីមួយ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤នេះ ឲ្យដឹងថាបុរសវ័យក្មេងម្នាក់ បានស្លៀកសម្លៀកបំពាក់ ជាស្តេចស្វា ស៊ិន អ៊ូខុង ហើយធ្វើដំណើរទៅទិញសំបុត្ររថភ្លើង នៅឯស្ថានីយរថភ្លើងប៉េកាំង កាលពីពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤កន្លងទៅ បានធ្វើឲ្យប្រជាជន នៅក្នុងតំបន់មានការភ្ញាក់ផ្អើល ដោយបាននាំគ្នា ថតរូបស្តេចស្វារូបនេះយ៉ាងច្រើនកុះករ។

ប្រភពខាងលើបានឲ្យដឹងទៀតថា បុរសដែលតុបតែងខ្លួនជាស្តេចស្វា ហើយដើរទៅទិញ សំបុត្ររថភ្លើងនេះ គឺជានិស្សិតមួយរូប ដែលកំពុងសិក្សាផ្នែកភាពយន្ត នៅក្នុងសកលវិទ្យាល័យមួយ នៃទីក្រុងប៉េកាំង ប្រទេសចិន ដោយគេមកទិញ សំបុត្ររថភ្លើងនេះ គឺដើម្បីធ្វើដំណើរត្រលប់ទៅស្រុកកំណើត នៅខេត្ត Henan ដើម្បីចូលរួម អបអរបុណ្យចូលឆ្នាំថ្មី៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS