1 2 3
4 5 6 7

ផ្អើលអស់​មនុស្ស​ម្នា​ជិះ​ក្នុង​រថ​ភ្លើង​ ព្រោះតែ​បុរសម្នាក់​ដេកស្រាត​មិនខ្វល់​ពី​អ្នកដទៃ

ចិន៖ តាមប្រភពព័ត៌មាន បរទេសនៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៤ នេះ បានប្រាប់ឲ្យដឹងថា មានបុរសម្នាក់ ជនជាតិចិន បានបង្ហាញ អាម៉ាស់ខ្លាំងណាស់ ដាក់អ្នកដំណើរ ជាមួយគ្នា ដោយបុរសនេះ ដេកស្រាតធ្វើ មិនដឹង និងមិនខ្វល់ ពីអ្នករួមដំណើរឡើយ។

បុរសម្នាក់ជនជាតិចិនបានធ្វើឲ្យអ្នករួមដំណើរជាច្រើននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើរថភ្លើងក្រោមដី ដោយបុរសនោះបានដេកស្រាតលើកៅអីមួយក្នុងរថភ្លើងក្រោមដីធ្វើមិនដឹង និងមិនខ្វល់ពីអ្នករួមដំណើរមួយណាឡើយ។

បើយោងតាមអ្នកដំណើរ នៅលើរថភ្លើងក្រោមដី រថភ្លើងលេខ ១០ នៅក្នុងទីក្រុងប៉េកាំង មួយចំនួនបានឲ្យដឹងថា បុរសម្នាក់ដែលដេកស្រាត មានអាយុប្រហែល ៣០ ឆ្នាំ ពេលឡើងលើរថភ្លើង ក្រោមដីបុរសភ្លាម ស្រាប់តែបុរសនេះ មិនស្ទាក់ស្ទើរស្រាត ខោចេញទាំងអស់ ហើយចាប់ផ្តើមដេក ធ្វើមិនដឹង និងខ្វល់ពីអ្នកជិត ខាងខ្លួនគាត់ឡើយ។

មនុស្សមួយចំនួន ដែលបានអង្គុយទល់មុខ បុរសនាំគ្នាឱនក្បាលចុះ យកដៃបិទមុខ វាំងននបាំងមុខ ចំណែកឯមនុស្សស្រីវិញ នាំគ្នាផ្លាស់ប្តូរទីតាំង អង្គុយគ្រប់ៗគ្នា។ បន្ទាប់មកមាន អ្នករួមដំណើរខ្លះ បានថត បុរសដេកស្រាតឥត កេរ្តិ៍ខ្មាស់នេះបង្ហាញ ជាសាធារណៈ និងបង្ហោះតាមប្រព័ន្ធ អនឡាញពេញ ប្រទេសចិន នូវទង្វើអាក្រក់ ដែលបង្ហាញភាព អាម៉ាស់នៅតាមទី សាធារណៈបែបនេះ ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS