1 2 3
4 5 6 7

ក្រោយ​មាន​ការ​ជំទាស់​រៀប​ការ​ និង​ខឹង​គូស្នេហ៍​​បែក​ចិត្ត​​យក​កាំ​បិត​ភ្ជង់​​គំរាម​​

ប្រភព​ដេលី​ម៉េល​ បាន​ចុះ​ផ្សាយ​​ហេតុ​ការ​ណ៍​​ដ៏​រន្ធត់​​មួយ​នៅ​ក្នុង​ប្រទេស​ចិ​ន ​ដោយ​លោក​​ លីន​ អាយុ​៣២ឆ្នាំ​ ​ជា​កម្ម​ករ​សំណង់​ ​នៅ​ស្រុក​សាន​យ៉ា​​ ខេត្ត​ហៃ​ណាន​ ​ភាគ​ខាង​ត្បូង​​ ប្រទេស​ចិន​ ​បាន​យក​កាំ​បិតភ្ជង់​​​ក​គំរាម​គូ​ស្នេហ៍​​ អាយុ​២៩​ឆ្នាំ​​​ ធ្វើ​ជា​ចំណាប​់​​ខ្មាំង ​ក្រោ​យ​ពី​​មាន​ការ​ជំ​​ទាស់​​​​រៀប​ការ។ ​

រ ​បាយ​ការណ៍​​ឱ្យ​ដឹង​​ថា​ ​លោក​លី​ន​ ​ដែល​អ​ស់​​សង្ឃឹម​​ ព្រោះតែ​​​ឪ​ពុក​ម្តាយ​​គូ​ស្នេហ៍​​​របស់​ខ្លួន​​មិន​យល់​ស្រប​លើ​ការ​រៀប​ ការ​​ បាន​យក​កាំ​បិត​​​ភ្ជង់​គំរាម​​​ស្ត្រី​​ជា​គូ​ស្នេហ៍​​ឱ្យ​ទ្បើង​ទៅ​លើ​ ដំបូល​ផ្ទះ​ ធ្វើ​ឱ្យភ្ញាក់​ផ្អើល​​ដល់​​​ក្រុម​​គ្រួសារ​​ និង​អ្នក​​ស្រុ​កជា​ច្រើ​ន​នាក់​នៅ​ក្នុង​តំបន់​នោះ​ ។

​ក្នុង​ខណៈ​ ពេលប្រើ​កាំ​បិត​ភ្ជង់​​នោះ​ លោក​លីន​ ​បាន​ស្រែក​​​គំរាម​ថា​ ​នឹង​សម្លាប់​​នាង​​ជា​គូ​ស្នេហ៍​ចោល​ ​ព្រោះ​តែ​​លួច​មាន​​សហាយ​ស្មន់​ ខណៈ​ពេល​ខ្លួន​នៅ​ធ្វើ​ការ​ ។ ​ក្រោយ​មក​​ លោក​លីន​ ​​​​ដោះ​​អាវ​ និង​បង្ខំឱ្យ​គូ​ស្នេហ៍​​ដោះ​អាវ​​តាម​ដែរ​ ​ព្រោះ​​ចង់​​ឱ្យ​នាង​មាន​ក្តី​​អា​ម៉ាស់​​ ព្រម​ទាំង​​ទាម​ទារ​​សុំ​រថយន្ត​​ ដើ​ម្បីគេច​ខ្លួន​ ។ ​​

ខណៈ​ពេល​ កំពុង​​កើត​ហេតុ​ ប៉ូលិស​​​បាន​​​​​បញ្ចុះ​​​បញ្ចូល​​អស់​រយៈ​ពេល​​៥​ម៉ោង​ ប៉ុន្តែ​​មិន​ទទួល​​បាន​ផល​ល្អ​ ​ទើប​សម្រេច​ចិត្ត​​រក​រថយន្ត​ឱ្យ​ និង​​​លួង​លោម​ ​រហូត​​ធ្វើ​ឱ្យ​លោកលីន​ ​យល់ព្រម​ចុះ​​ពី​លើ​​ដំ​បូល​ ។ ​ស្រប​ពេល​ដែល​លោក​លីន​ ​កំពុង​ដើរ​​ទៅ​រក​រថយន្ត​​ រួម​ជា​មួយ​គូ​ស្នេហ៍​​ដែល​មាន​កាំបិត​ភ្ជង់​​ក​​ជាប់​នោះ​ ប៉ូលិស​​​ក៏​ចូល​​ចាប់​ខ្លួន​​​​តែ​ម្តង​ ៕

ប្រភព៖ កោះសន្តិភាព

82d79483-63ff-42f1-b2d9-6f24c535841f

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS