1 2 3
4 5 6 7

ប៉ូលិស​​និង​​ក្រុម​​អ្នក​តវ៉ា​ប៉ះ​ទង្គិច​គ្នា​នៅ​​កន្លែង​​​ប្រកួត​​​ពាន​​​រង្វាន់​បាល់​ទាត់​​​ពិភព​លោក​

19-Story-03

បាតុករ​ប្រេស៊ីល វាយ​ប្រ​ហារសាខា​ធនាគារមួយ​ក្នុងពេល​តវ៉ា​ប្រ​ឆាំង ​World Cup​​។ AFP

ក្រុង​រីយ៉ូ​ដេ​ចេណេរ៉ូៈ ក្រុម​បាតុ​ករ​ និង​​ប៉ូលិស​​បាន​​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ទី​ក្រុង​សៅប៉ូឡូ​កាល​ពី​ថ្ងៃ​ សៅរ៍​នៅ​ក្នុង​ការ​​តវ៉ា​ប្រឆាំង​ការ​ប្រកួត​កីឡា​​វើល​​ខាប់​​ដំបូង​ក្នុង​ ចំណោម​ការ​តវ៉ាតាម​ផែន​ការ​ជា​បន្ត​បន្ទាប់​ដែលបាន​ធ្វើ​ឡើង​ដោយ​​​ក្រុម​ សកម្ម​​អនា​មិក​​​ដ៏​​ជ្រុល​និយម​​​នៅ​ទូ​ទាំង​ប្រេស៊ីល​។​​

ដោយ​​មាន​រយៈ​ពេល​មិន​ដល់​៥​ខែ​មុនពេល​ការប្រកួត​​ចាប់​ផ្ដើម​កាល​ពី​​ ថ្ងៃទី​១២​ខែ​មិថុនា​ដែល​ពេល​នោះ​ ជើង​ឯក​​៥​ជំនាន់​​និង​​ក្រុម​អ្នក​ម្ចាស់​ផ្ទះ​បាន​​យក​ឈ្នះ​លើ​ក្រុម​ ក្រូអាត​នោះ ប្រេស៊ីល​កំពុង​តែប្រឈម​នឹង​​ប្រភេទ​បញ្ហា​សង្គម​​ដូច​ដែល​បាន​រា​រាំង​ការ​ ហាត់​សម ​ថ្លែង​សុន្ទរ​កថា​ ​ពី​សហ​ព័ន្ធ​វើល​ខាប់​កាល​ពីឆ្នាំ​មុន​។​​​

ក្រុម​អនាមិកទាំង​​នោះ​បា​ន​​អំពាវ​នាវ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹ​ង​ ព្រឹត្តិ​ការ​​ដ៏​អស្ចារ្យ​របស់​បាល់​ទាត់​​ពិភព​លោក​តាម​​​រយៈ​ទំព័រ​ហ្វេស ​ប៊ុក​ក្រោម​ពាក្យ​ស្លោក​ «​វើល​ខាប់​នឹង​មិន​កើត​ឡើង​ទេ​»​​​។​

ប្រភព៖ postkhmer

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS