1 2 3
4 5 6 7

វិធីព្យាបាលជំងឺភ្នែកក្រហម ឱ្យជាសះស្បើយ ដោយធម្មជាតិ

1

ជំងឺភ្នែកពណ៌ផ្កាឈូក ឬភ្នែកក្រហម គឺបណ្តាលមកពីការរលាកស្បែកនៃត្របកភ្នែក ឬ បណ្តាលមកពី មេរោគ
ផ្សេងៗនៅពេលដែលអ្នកធ្វើដំណើរត្រូវនឹងធូលីដី។ ជំងឺភ្នែកក្រហមនេះ​មានសភាពដូចជានែកចាប់ផ្អើមឡើង
ក្រហម ហូរទឹកភ្នែក ឡើងសរសៃតូចៗជុំវិញភ្នែក ឈឺ ក្តៅក្នុងភ្នែក។ ថ្ងៃនេះយើងសូម ណែនាំអ្នកនូវវិធីងាយៗ
មួយចំនួន ដើម្បីព្យាបាលបំបាត់ជំងឺភ្នែកក្រហមនេះ បាន​ក្នុងរយៈពេលខ្លី ដោយ វិធីធម្មជាតិ។

ក្រណាត់ត្រជាត់ ឬ ក្តៅឧណ្ឌៗ៖ ប្រើក្រណាត់ត្រជាក់ ស្អំនៅលើភ្នែក ដើម្បីបន្ថយ កំដៅភ្នែក និង កាត់បន្ថយ
ពណ៌ក្រហមដែលមាននៅក្នុងភ្នែក។ ក្រណាត់ក្តៅឧណ្ឌៗអាចការពារមិនឱ្យភ្នែកហូរ ជួយ​មិនឱ្យភ្នែកស្ងួត និង
បន្ថយភាពឈឺចាប់។

វិធីព្យាបាល៖

សូមយកក្រណាត់ស្អាតជ្រលក់ក្នុងទឹកត្រជាក់ ឬ ទឹកក្តៅឧណ្ឌៗ និង ពួតទឹកឱ្យស្ងួត បន្ទាប់មក យក ក្រណាត់
នោះដាក់ស្អំនៅលើភ្នែក ទុករយៈពេល ៥ ទៅ១០នាទីជាការស្រេច។ ព្យាបាលតាមវិធីនេះឱ្យ ៣ ទៅ៤ដង ក្នុង
មួយថ្ងៃ។

ចំណាំ៖ សូមកុំប្រើក្រណាត់ដដែល ដាក់ស្អំនៅលើភ្នែកទាំងពីរ ត្រូវប្រើក្រណាត់ ពីរផ្សេង គ្នា។

ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកនូវសារធាតុជាច្រើន ដែលអាចជួយផ្សះជំងឺ និងកាត់បន្ថយភាពឈឺចាប់ បាន
យ៉ាងឆាប់រហ័ស។

វិធីព្យាបាល៖
សូមយកក្រណាត់ស្អាតមួយ ជ្ រលក់ក្នុងទឹកជ័រប្រទាលកន្ទុយក្រពើ  ដែលបានមកពីស្លឹករបស់វា នៅក្នុងពែង
ក្រជាក់មួយ បន្ទាប់មកដាកដំាទឹកជ័រប្រទាលកន្ទុយក្រពើឱ្យពុះរហូតវាប្រែពណ៌បៃតង រួចទុកឱ្យត្រជាក់បន្តិច
បន្តក់ទឹកនោះ​ ២ ទៅ ៣ តំណក់ នៅក្នុងភ្នែករបស់អ្នក។ ព្យាបាល បែបនេះ ឱ្យ បាន ៣ ទៅ ៤ដង ក្នុង ១ថ្ងៃ។

ចំណាំ៖ ហាមយកវិធីនេះ មកព្យាបាលចំពោះកុមារ៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS