1 2 3
4 5 6 7

អាហារ ៣យ៉ាង ជួយឱ្យមានរាងស្អាតឆាប់រហ័ស

1-26-2014 2-47-57 PM

មនុស្សធាត់ ដែលបណ្តាលមកពីការទទួលទានចំណីអាហារសម្បូរណ៍ ដោយសារធាតុខ្លាញ់ច្រើនមិនសូវធ្វើ
លំហាត់ប្រាណ
និងបណ្តាលមកពីកត្តាផ្សេងៗ ជាច្រើនទៀត។ ភាពធាត់ អាចធ្វើឱ្យមនុស្សមានសភាពឆាប់
ហត់អស់កំលាំងឆាប់ទទួលរងនូវការឆ្លងរាលដាលពីជំងឺជាច្រើនទៀតបាន
ដោយងាយស្រួលនិងជាពិសេស បាត់បង់នូវភាពស្រស់ស្អាត ស្រស់សង្ហា តែម្តង។

ខាងក្រោមនេះ  ជាប្រភេទអាហារ មួយចំនួន  ដែលជួយកាត់បន្ថយសារធាតុខ្លាញ់ និងស្រក់ទំងន់ បានយ៉ាង
ឆាប់រហ័ស៖

ម្ទេស ឬម្ទេសក្រៀម៖ជាប្រភេទចំណីអាហារ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការដុតរំលាយសារធាតុខ្លាញ់ បានយ៉ាងឆាប់រហ័ស  នៅពេលដែលទទួលទាន ផ្លែម្ទេស និង អាហារដែលមាន រស់ជាតិហិរ ផ្សេងទៀត។

អង្ករសំរូប៖ជាប្រភេទអាហារ  ដែលសម្បូរណ៍សារធាតុសរសៃ មានតួនាទី អាចដុតរំលាយ សារធាតុខ្លាញ់
ឱ្យរាងកាយ របស់អ្នក ដំណើរបានល្អ ដូចដើម។

សាច់គ្មានខ្លាញ់៖សម្បូរណ៍ដោយប្រូតេអ៊ីនមានប្រសិទ្ធិភាពរំលាយខ្ពស់ អាចដុតសារធាតុខ្លាញ់បាន៣០%
។ ដូច្នេះ
លោកអ្នក គួរតែទទួលទានសាច់  ដែលគ្មានខ្លាញ់ឱ្យច្រើន   ជាងសាច់ ដែលមានខ្លាញ់ច្រើន ដើម្បី
ទទួល បាននូវសុខភាពល្អ និង រាងស្អាត៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS