1 2 3
4 5 6 7

៣យ៉ាង ជួយឱ្យបន្ទប់ទឹក មានក្លិនក្រអូប បានភ្លាមៗ

1-26-2014 2-20-17 PM

បង្គន់គឺជាកន្លែងប្រមូលផ្តុំ នូវជាតិកខ្វក់ជាច្រើន ជាពិសេស កាកសំណល់ចេញពី ខ្លួនមនុស្សតែម្តង។ ដូច្នេះ
ហើយទើបធ្វើឱ្យបង្គន់មានក្លិនមិនល្អ ប្រសិនបើ  អ្នកមិនឧស្សាហសំអាតវា ឱ្យបានញឹកញាប់នោះទេ បង្គន់
ស្អាត ក៏ជាផ្អែកមួយ ដ៏សំខាន់ និង ចំបាច់បំផុតរបស់មនុស្សគ្រប់រូប  តែងតែត្រូវការប្រើប្រាស់ វាជ រៀងរាល់
ថ្ងៃ។ ដូច្នេះដើម្បីឱ្យបង្គន់ដែលអ្នកប្រើប្រាស់រាល់ថ្ងៃ មានក្លិនក្រអូប មានបរិយាកាសល្អ និងស្អាតនោះ សូម អ្នកព្យាយាមអនុវត្តតាមវិធីងាយៗ​ មួយចំនួន ខាងក្រោមនេះ។

ម្ស៉ៅ baking sodaសូមចាក់ម្ស៉ៅ baking soda ចូលទៅក្នុងបង្គន់របស់អ្នក១ឬ ២ពែងព្រោះម្ស៉ៅ baking
soda មានសារធាតុម្យ៉ាង ដែលអាចជួយបំបាត់ និង កំចាត់ក្លិនមិនល្អ នៅក្នុងបង្គន់បានយ៉ាងងាយស្រួល ឬ កាកសំណល់ដែលមាននៅជាប់ក្នុងបង្គន់ និង ជួយឱ្យបង្គន់របស់អ្នកមានក្លិនល្អ ឡើងវិញ។

សូមបញ្ជាក់ថា៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប។

ទឹកខ្មេះ៖ សូមប្រើទឹកខ្មេះ ១ ឬ ២ ពែង ចាក់ទៅក្នុងបង្គន់របស់អ្នក វានឹងជួយបំបាត់អាក្រក់ និង កាត់ កាក
សំណល់មិនល្អ នៅជាប់បង្គន់ចេញ ដែលជាហេតុធ្វើឱ្យបង្គន់របស់អ្នកមានក្លិនមិនល្អ។

ក្រូចឆ្មារ៖ គឺជាឱសថធម្មជាតិ ដ៏មានប្រសិទ្ធិបំផុត ក្នុងការកំចាត់ក្លិនអាក្រក់ផ្សេងៗ ជាពិសេស គឺក្លិន មិន
ល្អ   ដែលមាននៅក្នុងបង្គន់តែម្តង  ដោយប្រើទឹកក្រូចឆ្មារស្រស់ ១ ឬ ២ ពែង  ចាក់ទៅក្នុងបង្គន់  របស់អ្នក ដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃនោះ ជាការស្រេច៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS