1 2 3
4 5 6 7

វិធីព្យាបាលថែរក្សា សក់មិនឱ្យជ្រុះ ដោយធម្មជាតិ

1-26-2014 2-02-31 PM

សក់ក្បាលជ្រុះ គឺជាបញ្ហាមួយដែលមនុស្សទូទៅ គ្រប់វ័យតែងតែ មានការព្រួយបារម្ភ  ព្រោះថាសក់ជ្រុះ អាច ធ្វើបាត់បង់នូវភាពទាក់ទាញ មើលទៅឆាប់ចាស់ និង  បាត់បង់នូវភាពជឿជាក់លើខ្លួនឯង បញ្ហាសក់ជ្រុះនេះ
គឺអាចបង្កឡើងដោយសារតែមូលហេតុមួយចំនួនដូចជា៖ការវិវត្តន៍នៃអាយុមនុស្សអារម្មណ៍តានតឹង ការជក់
បារី និង  បណ្តាលមកពីបរិស្ថាននៅជុំវិញខ្លួន។ មានមធ្យោបាយជាច្រើនដែលអាចជួយកំចាត់ ឬ កាត់បន្ថយ
បញ្ហាសក់ជ្រុះបានយ៉ាងមានប្រសិទ្ធិភាព ប្រសិនបើអ្នកឧស្សហ៍ព្យាយាម អត់ធ្មត់ ជឿជាក់លើខ្លួនឯង ធ្វើទៅ តាមការណែនាំរបស់អ្នកជំនាញឯកទេស។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បង នូវវិធីធម្មជាតិងាយៗមួយចំនួន  ដែលជួយព្យាបាល និង
កាត់បន្ថយសក់ជ្រុះបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមលាយប្រេងដូង  លាយជាមួយនឹង  ប្រេង almond ប្រេង អូលីវ ប្រេង caster និង ប្រេងamla កូរ
ចូល គ្នាឱ្យសព្វ រួចលាប នៅលើស្បែកក្បាល  ជាការស្រេច។ ប្រសិនបើ  អ្នកទទួលបានលទ្ធិផលឆាប់រហ័ស
អាចបន្ថែមប្រេង rosemary និង ប្រេង base។
ចំណាំ៖ ប្រេងខាងលើទាំងនេះ អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកផ្លែស្ពឺឥណ្ឌា កិនឱ្យម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រា
កាហ្វេ រួចកូរចូលគ្នាឱ្យសព្វ យកមកលាបនៅលើស្បែកក្បាលដោយម៉ាស្សាថ្នមៗ ទុករយៈ១យប់ បន្ទាប់មក លាងសំអាតទឹកចេញ នៅពេលព្រឹក។

វិធីទី៣៖ សូមយកគ្រាប់ Fenugreek ដាក់ត្រាំក្នុងទឹករយៈពេល ១ ទៅ២ម៉ោង  រួចយកមកកិនឱ្យម៉ដ្ឋដើម្បីធ្វើ
ម៉ាស បន្ទាប់មក យកវាមកលាបនៅស្បែកក្បាលរបស់អ្នក ទុករយៈពេល ៤០នាទី  រួចលាងសំអាតទឹកចេញ
ជាការស្រេច៕

ប្រែសម្រួលដោយ៖ Khmer Famous

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS