1 2 3
4 5 6 7

វិធីព្យាបាលជំងឺហៀរសំបោរ ឱ្យជាសះស្បើយ បានឆាប់រហ័ស ដោយធម្មជាតិ

ជំងឺហៀរសំបោរជាប្រភេទជំងឺធម្មតាមួយ ដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប ហើយវាជាជំងឺ
មួយដ៏រំខាន  ដល់អ្នកគ្រប់ពេលវេលា។ ជំងឺហៀរសំបោរ  អាចកើតឡើងដោយសារតែ  ការផ្លាស់ប្តូរ
អាកាសធាតុត្រជាក់ខ្លាំង ដែលបណ្តាលឱ្យមានជំងឺផ្តាសាយ ឬ ត្រូវនឹងទឹកភ្លៀង ជាដើម។ល។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ  ព្យាបាលកំចាត់ជំងឺហៀរសំបារបាន
ដោយធម្មជាតិ និង ឆាប់រហ័សបំផុត។

ទឹកអំបិល៖ គឺជាវិធីព្យាបាលជំងឺហៀរសំបោរ  បានដោយខ្លួនឯង  យ៉ាងប្រសើរបំផុត និង អាចជួយ
ឱ្យច្រមុះរបស់អ្នក មានភាពធូរស្បើយ និង ដកដង្ហើមបានស្រួល។

វិធី៖ សូមយកអំបិល ១ស្លាបព្រាកាហ្វេកន្លះ លាយជាមួយនឹង  ទឹកក្តៅឧណ្ឌៗ  ២ពែង  រួចយកបំពង់
បន្តក់ (បំពង់ស៊ីយូទឹកតូចៗ) បន្ទាប់មក ងើយក្បាលរបស់អ្នកឡើងលើ បន្តក់ទឹកនោះ ២ទៅ ៣តំណក់
ចូលទៅក្នុងរន្ធច្រមុះរបស់អ្នក  រួចដកដង្ហើមចូលថ្នមៗ  ដើម្បីឱ្យទឹកអំបិលនោះ  ចូលទៅព្យាបាលជំងឺ
ហៀរសំបារនៅក្នុងច្រមុះ រួចញីសំបោរចេញជាការស្រេច។ ព្យាបាលតាមវិធីនេះ​ឱ្យបាន ២ទៅ៣ដង
ដោយអង្គុយនៅមួយកន្លែង រហូតអ្នកបានធូរស្បើយ។
ចំាណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ រហូតអ្នកបានធូរស្បើយ។

ខ្ទឹមស៖ មានផ្ទុក នូវសារធាតុប្រឆាំងវេត្រាណូ និង  សារធាតុសម្លាប់មេរោគ  ដែលមានតួនាទីដ៏ពូកែ
ស័ក្តសិទ្ធក្នុងការព្យាបាលជំងឺហៀរសំបោរ។

វិធី៖ សូមយកខ្លឹមស ៣ ទៅ ៤ដុំ ពុះវាជាដុំតូចៗ  ដាក់នៅក្នុងពែងទឹកមួយ  លាយជាមួយនឹងទឹកក្តៅ
ទុករយៈពេល ៣ ទៅ ៤នាទី រួចដាក់ស្ករសបន្តិច បន្ទាប់មកផឹកទឹកនោះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ៕

ប្រភព៖ camnews

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS